ព្រឹតិ្តការណ៍ថ្មីៗ

ភ្ញាក់ផ្អើលខ្លាំង ! សំលេងផ្ទុះយ៉ាងខ្លាំង ធ្លាក់ពីលើអាកាស

4 ខែ មុន 128 តូ សុផល

ខេត្តស្ទឹងត្រែង៖ នៅវេលាម៉ោង ៦ និង ១០ នាទី ព្រឹកថ្ងៃទី ២៣ ខែឧសភាឆ្នាំ២០១៩ មានសំឡេងផ្ទុះយ៉ាងខ្លាំងនៅលើអាកាសធ្លាក់មកដី មានបំណែក ដែកជាច្រើន បំណែក ធ្លាក់មក ដីនៅរាយប៉ាយក្បែរ ប៉ុស្តិ៍រដ្ឋបាលនគរបាល ឃុំអូរស្វាយ ស្រុក ថាឡាបរិវ៉ាត់ខេត្តស្ទឹងត្រែង នៅ ចម្ងាយ ប្រមាណជា ៤ គីឡូម៉ែត្រ ពីព្រំដែន ប្រទេសឡាវ។

ដោយឡែកគេ នៅមិនទាន់ដឹងថា ជាបំណែកអ្វីឡើយទេ។ បច្ចុប្បន្ន សមត្ថកិច្ច ប្រមូលចំណែកដែក ដែលផ្ទុះធ្លាក់មកដីនោះ ត្រូវបានសមត្ថកិច្ច ប្រមូលមក រក្សាទុកនៅ ប៉ុស្តិ៍នគរបាល រដ្ឋបាល អូរស្វាយ ស្រុកថាឡាបរិវ៉ាត់ខេត្តស្ទឹងត្រែង ដើម្បីធ្វើការស៊ើបអង្កេតបន្តទៀត៕ (ព័ត៌មានបឋម)

បន្ថែមយោបល់របស់អ្នក

យោបល់

 

 

ព័ត៌មានពាក់ព័ន្ធ