ព្រឹតិ្តការណ៍ថ្មីៗ

លួចរថយន្ត ពីភ្នំពេញ រត់មកជាប់អន្ទាក់ សមត្ថកិច្ចនគរបាល ស្រុកត្រាំកក់

3 ខែ មុន 50 តូ សុផល

តាកែវ ៖ ជនសង្ស័យលួចរថយន្តម្នាក់ត្រូវបានសមត្ថកិច្ចនគរ បាលស្រុកត្រាំកក់ធ្វើការស្ទាក់និងចាប់បាន បន្ទាប់ពីបានធ្វើសកម្មភាពលួច រថយន្តមួយគ្រឿង ពីភ្នំពេញ រត់មកខេត្តតាកែវ។

ជនសង្ស័យ ឈ្មោះ ហុក រ៉ាវី ភេទប្រុស អាយុ២៨ឆ្នាំ រស់នៅភូមិអំពិល ឃុំពន្លៃ ស្រុកអង្គរបូរី ខេត្ត តាកែវ ករណីលួចរថយន្តនេះ កើតឡើង កាលពីវេលាម៉ោង៥នឹង២០នាទី ព្រឹក ថ្ងៃ ទី២៣ ខែឧសភា ឆ្នាំ២០១៩ ។  សមត្ថកិច្ចនគរបាលស្រុកត្រាំកក់ បានប្រាប់ឲ្យដឹងថា៖ បន្ទាប់ពីទទួលព័ត៌មានពីលោកអធិការនគរបាលស្រុកបរសេដ្ឋ ខេត្តកំពង់ស្ពឺ ថាមានករណីលួចរថយន្តមួយគ្រឿងម៉ាក កាមរីព្រូស ពណ៌ទឹកប្រាក់ ពាក់ស្លាកលេខភ្នំពេញ 2Y 7042 ស៊េរី ឆ្នាំ២០០៤ ពីភ្នំពេញទិសដៅទៅខេត្តតាកែវ ទើបកម្លាំងជំនាញនៃអធិការដ្ឋាននគរបាលស្រុកត្រាំកក់បានចេញកម្លាំងពួនស្ទាក់និងដាក់របាំងការពារចាប់បានរថយន្តនិងជនសង្ស័យ នៅចំណុចភូមិមហាសេនា ឃុំតាភេម ស្រុកត្រាំកក់។

នៅចំពោះមុខសមត្ថកិច្ចជនសង្ស័យបានឆ្លើយសារភាពថា រថយន្តខាងលើ គឺរូបគេបានលួចមកពីការ៉ាស់ឡានថែទាំរថយន្តយីហោ មាតា នៅភ្នំពេញ។

ក្រោយទទួលបានចម្លើយសារភាព បច្ចុប្បន្នជនសង្ស័យនិងវត្ថុតាងត្រូវបានកម្លាំងជំនាញនៃអធិការដ្ឋាននគរបាលស្រុកត្រាំកក់កសាងសំណុំរឿងបញ្ជូនទៅស្នងការដ្ឋាននគរបាលខេត្តតាកែវចាត់ការបន្តតាមនីតិវិធី៕ ដោយ៖ បងខន

បន្ថែមយោបល់របស់អ្នក

យោបល់

 

 

ព័ត៌មានពាក់ព័ន្ធ