ព្រឹតិ្តការណ៍ថ្មីៗ

ព្រលឹងចុងសក់! ក្រឡាប់លិចធ្លាក់ឡានដឹកដីចូលក្នុងទន្លេ​

2 ខែ មុន 66 តូ សុផល

ក្រចេះ៖ សាឡាងចម្លងមួយគ្រឿង ដែលដឹកអ្នកដំណើរឆ្លងទៅមករាល់ថ្ងៃ ពីពង្រទៅ កោះតាស៊ុយ ត្រូវបានក្រឡាប់លិចធ្លាក់ឡានដឹកដីចូលក្នុងទន្លេ​ សំណាងល្អ​ ពុំមានមនុស្សណាម្នាក់រងរបួស ឬបាត់បង់ជីវិតឡើយ ។

ហេតុការណ៍បង្កការភ្ញាក់ផ្អើលនេះ បានកើតឡើងនៅព្រឹកថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០១៩ នៅចំណុចភូមិពង្រ ឃុំពង្រ ស្រុកឆ្លូង ខេត្តក្រចេះ។

លោក ធីម ស៊ាងឡេង អភិបាលរងស្រុកឆ្លូង បានប្រាប់ឲ្យដឹងថា ម្ចាស់សាឡាងមានឈ្មោះ សុះ សប់ព្រី រស់នៅភូមិឃុំកើតហេតុខាងលើ ហើយករណីនេះបណ្ដាលមកពីរថយន្ដម៉ាក HiNo ចំនួន២គ្រឿង ដែលមានម្ចាស់ឈ្មោះសេង គីម ចាំង ដឹកដីពេញឡាន ឆ្លងពីពង្រ ទៅ កោះតាស៊ុយ បានរអិលកង់មកខាងឆ្វេងទាំងពីរ បណ្ដាលឲ្យផ្អៀងរហូតក្រឡាប់លិចតែម្ដង ដោយមានរថយន្ដទាំងពីរគ្រឿង និងម៉ូតូ១គ្រឿងត្រូវធ្លាក់ចូលក្នុងទឹកទន្លេផងដែរ។

ក្នុងហេតុការណ៍ ក្រឡាប់សាឡាងនេះ មិនបណ្ដាលឲ្យមានមនុស្សស្លាប់ ឬរងរបួសនោះទេ គ្រាន់តែធ្លាប់រថយន្ដពីរគ្រឿង និងម៉ូតូមួយគ្រឿងចូលក្នុងទន្លេតែប៉ុណ្ណោះ ម្ចាស់រថយន្ដ បានស្ទូច យករថយន្ដមកវិញ ហើយក៏បានសម្រុះសម្រួលគ្នារួចអស់ដែរ មិនមានការប្ដឹងផ្តល់គ្នានោះទេ៕

បន្ថែមយោបល់របស់អ្នក

យោបល់

 

 

ព័ត៌មានពាក់ព័ន្ធ

error: Content is protected !!