ព្រឹតិ្តការណ៍ថ្មីៗ

Lexus កំពុងតែលឿន បុករបាំងថ្ម

3 សប្តាហ៍ មុន 6 តូ សុផល

ភ្នំពេញ៖ គ្រោះថ្នាក់ចរាចរណ៍ នាពេលរាត្រីបង្កឡើងដោយជនជាតិ ចិនជាអ្នក បើកបរ  កើតឡើងជាញ៉ឹកញាប់ណាស់ ជួនកាលពួកគាត់បង្កហិង្សាថែមទៀត  ហើយរបាំងថ្មចំនួន៣កង់ ត្រូវបានរថយន្តឡិចស៊ីសRX300 មួយគ្រឿងបោះពួយយ៉ាងលឿន ហើយជ្រុលចង្កូតទៅបុកយ៉ាងពេញទំហឹង បណ្ដាលឲ្យរថយន្តគៀបជាប់រងការខូចយ៉ាងដំណំ ។

ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះបានកើតឡើង កាលពីវេលាម៉ោង៩:៤០នាទីយប់ ថ្ងៃទី២២ ខែឧសភា ឆ្នាំ២០១៩ នៅតាមបណ្ដោយផ្លូវសហព័ន្ធរុស្ស៊ី ទល់មុខអាកាសយានដ្ឋានពោធិ៍ចិនតុង ស្ថិតក្នុងសង្កាត់កាកាប២ ខណ្ឌពោធិ៍សែនជ័យ។

តាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថា មុនពេលកើតហេតុ គេឃើញរថយន្តឡិចស៊ីសRX300 ពណ៌ខ្មៅ ពាក់ស្លាកលេខភ្នំពេញ 2T-4688 បើកបរដោយជនជាតិបរទេស ធ្វើដំណើរតាមបណ្ដោយផ្លូវសហព័ន្ធរុស្ស៊ី ទិសដៅពីកើតទៅលិចក្នុងល្បឿនលឿនដូចហោះ មកដល់ចំណុចកើតហេតុ បានរេចង្កូតជ្រុលទៅបុករបាំងថ្មពុះចែកទ្រូងផ្លូវពេញទំហឹងលាន់ដូចរន្ទះ បណ្ដាលឲ្យបាក់អស់ចំនួន៣កង់ ឯរថយន្តរងការខូចខាតមួយកំណាត់មុខយ៉ាងដំណំ តែមិនបង្កឲ្យមនុស្សរងរបួសធ្ងន់នោះទេ។

ក្រោយកើតហេតុ សមត្ថកិច្ចមូលដ្ឋានបានចុះមកដល់ និងទាក់ទងទៅជំនាញចរាចរណ៍ឲ្យមកធ្វើការវាស់វែងយករថយន្តបង្កទៅការិយាល័យចរាចរណ៍ជើងគោក នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ រង់ចាំដោះស្រាយតាមផ្លូវច្បាប់៕

គ្

បន្ថែមយោបល់របស់អ្នក

យោបល់

 

 

ព័ត៌មានពាក់ព័ន្ធ

error: Content is protected !!