ព្រឹតិ្តការណ៍ថ្មីៗ

សិក្ខាសាលាលេីកទី៤ របស់មជ្ឈមណ្ឌលព័ត៌មាន និងកិច្ចសហប្រតិបត្តិការប្រយុទ្ធប្រឆាំងគ្រឿងញៀនប្រចាំតំបន់អាស៊ី-ប៉ាស៊ីហ្វិច

3 សប្តាហ៍ មុន 15 តូ សុផល

ប្រទេសថៃ ៖ កាលពីថ្ងៃពុធ៤រោច ខែពិសាខ ឆ្នាំកុរ ព.ស. ២៥៦៣ ត្រូវនិងថ្ងៃទី២២ ខែឧសភាឆ្នាំ២០១៩ បន្ទាប់ពីទទួលបានការអនុញ្ញាតដ៏ខ្ពង់ខ្ពស់ពីឯកឧត្តម ឧបនាយករដ្ឋមន្ត្រី ប្រធានអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន និងពីថ្នាក់ដឹកនាំអគ្គលេខាធិការដ្ឋាន អ.ជ.ប.គ.ញ. លោកឧត្តមសេនីយ៍ទោ កៅ ប៊ូមុនី អនុប្រធាននាកដ្ឋានអនុវត្តច្បាប់បានអញ្ជើញចូលរួមសិក្ខាសាលាលេីកទី៤ របស់មជ្ឈមណ្ឌលព័ត៌មាន និងកិច្ចសហប្រតិបត្តិការប្រយុទ្ធប្រឆាំងគ្រឿងញៀនប្រចាំតំបន់អាស៊ី-ប៉ាស៊ីហ្វិច(APICC: Asia Pacific Information and Coordinations Center for Combating Drugs Crimes)។ 


សិក្ខាសាលានេះមានរយ:ពេលពីរថ្ងៃ គឺថ្ងៃទី២២ ដល់ថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០១៩ ។ សមាសភាពចូលរួមក្នុងសិក្ខាសាលាសរុបចំនួន ២៣រូប ក្នុងនោះមកពី ប្រទេសព្រុយណេដារុយសាឡឹម ២រូប កម្ពុជា ១រូប ឥណ្ឌូនេសុី ២រូប សាធារណរដ្ឋកូរ៉េ ២រូប ឡាវ ១រូប ម៉ាឡេស៊ី ២រូប មីយ៉ាន់ម៉ា ១រូប ហ្វីលីពីន ១រូប សឹង្ហបូរី ២រូប ថៃ ៣រូប វៀតណាម ១រូប និងតំណាងអង្គការUNODC ១រូប រួមជាមួយមន្ត្រីមកពីលេខាធិការដ្ឋានAPICC ៤រូបផងដែរ។

គោលបំណងរបស់សិក្ខាសាលាដេីម្បី៖
១.ចែករំលែកបទពិសោធន៍ការងារស្តីពី ការងារប្រយុទ្ធប្រឆាំងគ្រឿងញៀន
២.ការចែករំលែកព័ត៌មានចារកម្មស្តីពីមុខ សញ្ញាឧក្រិដ្ឋជននិងការចរាចរគ្រឿងញៀន
៣.ការជួយឧបត្ថម្ភគាំទ្រ ទាំងផ្នែកថវិកា និងបច្ចេកទេសក្នុងចំណោមប្រទេសជាសមាជិកAPICC ពិសេសការជួយឧបត្ថម្ភ គាំទ្រពីរដ្ឋាភិបាលនៃសាធារណរដ្ឋកូរ៉េដល់ប្រទេសសមាជិកAPICC ផ្សេងៗក្នុងគោលដៅ លេីកកម្ពស់និងពង្រឹងសមត្ថភាពមន្ត្រីអនុវត្តច្បាប់និងបង្កេីនការយល់ដឹងជាសាធារណៈស្តីពីបញ្ហាគ្រឿងញៀន។

ជារួមបញ្ហាគ្រឿងញៀននៅក្នុងតំបន់មិនមានសញ្ញាណថយចុះ ឡេីយ នេះបេីតាមរបាយការណ៍របស់ប្រទេសជាសមាជិកនិងតំណាងអង្គការUNODC ។

បន្ថែមយោបល់របស់អ្នក

យោបល់

 

 

ព័ត៌មានពាក់ព័ន្ធ

error: Content is protected !!