ព្រឹតិ្តការណ៍ថ្មីៗ

 ជិះបុកដួល ចុះទៅវាយថែម៦មួកការពារ  ធាក់មួយជើងទៀត!  

1 ខែ មុន 134 តូ សុផល

ភ្នំពេញ ៖ ករណីគ្រោះថ្នាក់ចរាចរណ៍មួយបានកើតឡើង រវាង បុរសវ័យចំណាស់ម្នាក់  ជិះម៉ូតូមួយគ្រឿង ឆ្លងបញ្ច្រាសទិស បានពាក់កណ្ដាលផ្លូវត្រូវបរទេសប្រុសស្រី២នាក់ ប្ដីប្រពន្ធ  ជិះម៉ូតូមួយគ្រឿង  ឌុបគ្នាក្នុងល្បឿនលឿន បានទៅបុកពេញទំហឹង  បណ្ដាលឲ្យដួលរងរបួសទាំងសងខាង  ហើយគ្រាន់តែ ឃើញប្រពន្ធរងរបួសត្រូវចង្កេះ  បុរសបរទេសជាប្ដី   បានស្ទុះទៅតាមវាយបុរសវ័យចំណាស់ ៦មួកការពារ សុវត្ថិភាព  និងធាក់មួយជើងថែមទៀត  តែត្រូវបានប្រជាពលរដ្ឋជួយឃាត់  ភ្ញាក់ផ្អើលដល់កម្លាំងអន្តរាគមន៍ខណ្ឌទួលគោក កំពុងល្បាតឃើចុះមកសួរនាំ។

ហេតុការណ៍នេះបង្កឲ្យមានការភ្ញាក់ផ្អើលឡើង នៅវេលាម៉ោង០០:០៣នាទីយប់រំលងអាធ្រាត្រ ឈានចូលថ្ងៃព្រហស្បត្តិ៍  ទី២៣ ខែឧសភា  ឆ្នាំ២០១៩នេះ នៅចំណុចជិតស្ពានថ្ម(បឹងសាឡាង )  លើកំណាត់ផ្លូវលេខ៣៣៦  ស្ថិតក្នុងសង្កាត់បឹងសាឡាង  ខណ្ឌទួលគោក  រាជធានីភ្នំពេញ ។

តាមប្រភពពត៌មានពីសាក្សីដែលគឃើញហេតុការណ៍បានរៀបរាប់ប្រាប់ភ្នាក់ងារ  TNN បានដឹងថា មុនពេលកើតហេតុ មានបុរសវ័យចំណាស់ម្នាក់  បើកម៉ូតូមួយគ្រឿង  ម៉ាក MODENAS 118-EFI ពណ៍ស លាយខ្មៅ ពាក់ស្លាកលេខភ្នំពេញ  1HB-4338 ធ្វើដំណើរតាមផ្លូវ ៣៣៥ ទិសដៅពីកើតមកលិច  រួចឆ្លងបញ្ច្រាសផ្លូវមកឈប់នៅមុខផ្ទះលក់ចាប់ហួយមួយកន្លែង  តែអ្នកលក់ចាប់ហួយថា  មិនមានលុយដូរទេ  ហើយបុរសចំណាស់នោះក៏បើកម៉ូតូឆ្លងមក គន្លងផ្លូវខាងស្ដាំវិញ  បំណងជិះរកកន្លែងដូរលុយផ្សេងទៀត ។

ប្រភពបន្តថា  ខណៈពេលកំពុងបើកម៉ូតូឆ្លងផ្លូវយឺតៗ បានពាក់កណ្ដាលផ្លូវ  ស្រាប់តែ មានជនបរទេស ២នាក់ ប្ដីប្រពន្ធ  ជិះម៉ូតូមួយគ្រឿង ម៉ាក  YAMAHA Mio ពណ៍ខៀវ  ពាក់ស្លាកលេខភ្នំពេញ  1CG-4657 ធ្វើដំណើរតាមផ្លូវ៣៣៦  ទិសដៅពីលិចមកកើត  ក្នុងល្បឿនលឿន  ចាប់ហ្វ្រាំងមិនទាន់  ក៏ជ្រុលទៅបុកពេញទំហឹង  បណ្ដាលឲ្យរងរបួសទាំង៣នាក់  ដោយស្ត្រីបរទេសជាប្រពន្ធ  រងរបួសចង្កេះ  ឃើញដូច្នេះ បុរសបរទេសប្រហែលជាខឹង  ទើបទាញមួក ការពារសុវត្ថិភាព របស់ខ្លួន ដើរសំដៅទៅវាយបុរសវ័យចំណាស់នោះ  ទោះបីជាមានការស្រែកពីម្តាយ ឬក៏អ្នកជិតខាងក៏ដោយ ក៏បុរសបរទេសនោះវាយ៦មួក ការពារសុវត្ថិភាព  បណ្ដាលឲ្យរងរបួសពកក្បាល  និងធាក់មួយជើងថែមទៀត ទើបប្រពលរដ្ឋនៅក្បែរនោះ  ទ្រាំឈរមេីលទៀតមិនបាន  ក៏ចូលទៅជួយឃាត់កុំឲ្យវាយទៀត  ស្របពេលនោះដែរ  កម្លាំងកងអន្តរាគមន៍  នៃអធិការដ្ឋានខណ្ឌទួលគោក  កំពុងល្បាត តាមផ្លូវឆ្លងកាត់កន្លែងកើតហេតុ  ក៏ចុះមកសួរនាំភាគីទាំងសងខាង និងអ្នកឃើញហេតុការណ៍។ ចំណែកឯស្ត្រីបរទេសជាប្រពន្ធបានឡើងជិះម៉ូតូជាមួយបុរសបរទេសជាមិត្តភ័ក្តទៅមន្ទីរពេទ្យ ។

ប្រភពបានឲ្យដឹងទៀតថា  សូមសរសើរ ដល់កម្លាំងកងអន្តរាគមន៍  ខណ្ឌទួលគោក  ដែលបានជួយសម្របសម្រួល  ពន្យល់អំពីហេតុការណ៍  និងច្បាប់នៃប្រទេសកម្ពុជា  ជាភាសាអង់គ្លេសជាមួយបុរសបរទេស ដែលជាអ្នកបើកបរនោះ  និងបានបញ្ជាក់ថា  គ្រោះថ្នាក់ចរាចរណ៍ អាចដោះស្រាយគ្នាបញ្ចប់រឿងនៅកន្លែងកើតហេតុបាន  បើភាគីទាំងសងខាងយល់ព្រមរៀងខ្លួន  តែបើដោះស្រាយគ្នាមិនត្រូវ  គឺប្រគល់ឲ្យសមត្ថកិច្ចជំនាញផ្នែកចរាចរណ៍  ចុះមកវាស់វែង យកទៅរក្សាទុក ដើម្បីរងចាំដោះស្រាយ ពេលក្រោយ  ចំណែកឯករណីហិង្សាបង្ករបួសស្នាម  គឺដោះស្រាយតាមច្បាប់ បង្ករបួសស្នាម។

បចុប្បន្នក្រោយពេលកើតហេតុ  ទោះជាសម្របសម្រួលជាងមួយម៉ោងរួចមក ជនបរទេសមានលុយតែ៥០ដុល្លារ  នៅជាប់ខ្លួន  ហើយបុរសវ័យចំណាស់ទាមទារសំណង  ៥០០ដុល្លារ  ទើបការដោះស្រាយមិនត្រូវគ្នា  កម្លាំងអន្តរាគមន៍ខណ្ឌទួលគោក  ប្រាប់អោយកម្លាំងប៉ុស្តិ៍  សហការជាមួយ សមត្ថកិច្ចផ្នែកវាស់វែង  នៃអធិការដ្ឋានខណ្ឌទួលគោក ចុះមកវាស់វែងម៉ូតូទាំងពីរគ្រឿង រួចយកទៅរក្សាទុក នៅខណ្ឌ ចំណែកឯម្ចាស់ម៉ូតូទាំងសងខាង  ត្រូវបាននាំយកទៅធ្វើការសាកសួរបន្តនៅស្នាក់ការប៉ុស្តិ៍ បឹងសាឡាង៕ ដោយ ៖ ម៉េង

បន្ថែមយោបល់របស់អ្នក

យោបល់

 

 

ព័ត៌មានពាក់ព័ន្ធ

error: Content is protected !!