ព្រឹតិ្តការណ៍ថ្មីៗ

អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា លោក សុខ ឥសាន៖  ការតែងនិពន្ធបទចម្រៀង ដើម្បីប្រមាថជាតិសាសន៍ខ្លួនឯង មិនមែនជាសិទ្ធិឡើយ

3 សប្តាហ៍ មុន 79 តូ សុផល

ភ្នំពេញ៖ ការលើកឡើងរបស់លោក សុខ ឥសាន បែបនេះ បន្ទាប់ពីពេលថ្មីៗនេះ មានយុវជនម្នាក់ បានតែងនិពន្ធបទចម្រៀងមួយបទដែលមានចំណងជើងថា “សង្គមនេះ” ដោយបទចម្រៀងនោះមានលក្ខណៈជាប្រភេទបទរ៉េប បង្កប់អត្ថន័យច្រៀងរិះគន់សង្គមសព្វថ្ងៃដែល ដឹកនាំដោយគណបក្សប្រជាជនកម្ពុជា។ យោងតាមប្រព័ន្ធទំនាក់ទំនងសង្គមតេឡេក្រាម របស់លោក សុខ ឥសាន នៅថ្ងៃទី២២ ខែឧសភា ឆ្នាំ២០១៩ បានឲ្យដឹងថា “ការនិពន្ធ ការសរសេរ ការច្រៀងប្រមាថជាតិសាសន៍ឯង មិនមែនជាសិទ្ធិទេ”។

លោកបន្តថា ការកោះហៅទៅសាកសួរ គឺជានីតិវិធីដើម្បីរកយុត្តិធម៌។ រីឯមិនចង់ឲ្យកោះហៅ គឺកុំធ្វើល្មើសច្បាប់។ លោកឲ្យដឹងទៀតថា ក្នុងរបបប្រល័យពូជសាសន៍ គឺគ្មានអ្នកណានឹកឃើញសិទ្ធិសេរីភាពទេ។ វិទ្យុឯករាជ្យ គឺវិទ្យុដែលផ្សាយឲ្យមានការញ៉ុះញង់ វាយប្រហាររាជរដ្ឋាភិបាល ប្រមាថជាតិសាសន៍ឯង។

អ្នកនាំពាក្យរូបនេះ បានសង្កត់ធ្ងន់ៗថា ស្ថានភាពនយោបាយនៅកម្ពុជា ប្រជាជនកម្ពុជាទូទៅថាល្អ មានសន្តិភាពស្ថិរភាពនយោបាយ សុខសុវត្ថិភាពសង្គមល្អ មានការអភិវឌ្ឍន៍។ រីឯការហូបចុកដើម្បីបបួលគ្នា ប្រព្រឹត្តល្មើសច្បាប់មិនមែនជាសិទ្ធិទេ។

លោកបន្ថែមថា គណបក្សសង្គ្រោះជាតិ ត្រូវបានរំលាយដោយតុលាការកំពូលរួចហើយ គ្មានជនណាមានសិទ្ធិ បបួលគ្នាគាំទ្រទៀតទេ។ អ្នកដែលហៅខ្លួនឯងថា ប្រជាធិបតេយ្យបែកបាក់គ្នា ជាការបរាជ័យរបស់ពួកអនាធិបតេយ្យ។ ដោយមិនចង់ឲ្យរំលឹកពីរបបប្រល័យពូជសាសន៍ ចង់បិទបាំងអំពើឃោរឃៅនៃរបបវាលពិឃាដ។

លោកថា ការចែកអំណាចនៅកម្ពុជា គឺប្រជាជនកម្ពុជា ជាអ្នកផ្តល់អំណាចឲ្យគណបក្សណាដែលមានកម្មវិធីនយោបាយល្អ គិតគូរផលប្រយោជន៍ជាតិ និងប្រជាជន តាមរយៈការសម្តែងឆន្ទៈ ក្នុងការបោះឆ្នោតតាមការកំណត់ក្នុងរដ្ឋធម្មនុញ្ញ៕ ដោយ៖ ម៉េង

បន្ថែមយោបល់របស់អ្នក

យោបល់

 

 

ព័ត៌មានពាក់ព័ន្ធ

error: Content is protected !!