ព្រឹតិ្តការណ៍ថ្មីៗ

កំពុងសង្គ្រោះបន្ទាន់! លោក​ ចាន់​ បណ្ឌិត​ អភិបាលរងខណ្ឌទួលគោក…..

4 សប្តាហ៍ មុន 4076 តូ សុផល

ភ្នំពេញ៖ យោងតាមរបាយការណ៍ របស់អធិដ្ឋាននគរបាលខណ្ឌច្បារអំពៅ បានអោយដឹងថា កាលពីវេលាម៉ោង ១៣ និង ៣០នាទីរសៀលថ្ងៃទី ២២ ខែឧសភា ២០១៩មានករណីគ្រោះថ្នាក់ចរាចរណ៍រវាង២គ្រឿងនៅចំណុចមុខការដ្ឋាន ង៉ូវ ធារិទ្ធិ លើកំណាត់ផ្លូវជាតិលេខ២ ភូមិបោះអង្កាញ់ សង្កាត់ព្រែកឯង ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ។

ប្រភពប្រាប់ថា មុខកើតហេតុ គេឃើញរថយន្តមួយគ្រឿង Toyota Camry ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 2U-1417 បើកបរដោយបុរស ឈ្មោះ សែល សូដា អាយុ៤០ឆ្នាំ មុខរបរ បុគ្គលិកក្រុមហ៊ុនឯកជន ស្នាក់នៅភូមិថ្មស ឃុំគោកពោធិ៍ ស្រុកបុរីជល់សារ ខេត្តតាកែវ បើកបរលើកំណាត់ផ្លូវជាតិលេខ២ ក្នុងទិសដៅពីលិចទៅកើត លុះមកដល់ចំណុចកើតហេតុ បានបុកជាមួយរថយន្តមួយគ្រឿងទៀតម៉ាក Hyundai ពាក់ស្លាកលេខ ភ្នំពេញ 2AD-4449 (បញ្ច្រាសទិសគ្នា ) បើកបរដោយ ឈ្មោះ ចាន់ បណ្ឌិត ភេទប្រុស អាយុ៣៦ឆ្នាំ មុខរបរជាមន្ត្រីរាជការ (អភិបាលរងខណ្ឌទួលគោក) ស្នាក់នៅផ្ទះលេខ៣៩ ផ្លូវជាតិលេខ២ បុរីប៉េង ហួត សង្កាត់និរោធ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ បណ្តាលអោយរងរបួសធ្ងន់ និងបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យ ជោរៃ ភ្នំពេញ។

សមត្ថកិច្ច បញ្ជាក់ថា ករណីគ្រោះថ្នាក់ចរាចរណ៍ នេះបណ្តាលមកពី ម្ចាស់រថយន្តមួយគ្រឿង Toyota Camry ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 2U-1417 បើកបរមិនប្រកាន់ចំណែកផ្លូវរបស់ខ្លួន។

ក្រោយសមត្ថកិច្ចជំនាញធ្វើការវាសវែងរួច មធ្យបាយទាំង២ បានប្រគល់អោយការិយាល័យចរាចរណ៍ផ្លូវគោករាជធានីភ្នំពេញ ដើម្បីអនុវត្តន៍បន្តតាមនិតិវិធី៕

បន្ថែមយោបល់របស់អ្នក

យោបល់

 

 

ព័ត៌មានពាក់ព័ន្ធ

error: Content is protected !!