ព្រឹតិ្តការណ៍ថ្មីៗ

កឺកឺ! ស្រវឹង បើ Mercedes Benz GL350 បុករបាំងថ្ម ក្រឡាប់

2 ខែ មុន 18 តូ សុផល

ភ្នំពេញ  ៖ គ្រោះថ្នាក់ចរាចរណ៍ នាពេលរាត្រីបង្កឡើងដោយជនជាតិ ចិនជាអ្នកបើកបរ  កើតឡើងជាញឹកញាប់ណាស់ជួនកាលពួកគាត់បង្កហិង្សាថែមទៀត ទាំងនៅតាមបណ្ដាលខេត្ត  និងនៅក្នុងក្រុងភ្នំពេញយើងនេះ  ដោយបុរសជនជាតិចិនវ័យក្មេង បានបើករថយន្តស៊េរីទំនើប Mercedes Benz LG350 ក្នុងល្បឿនយ៉ាងលឿន ដូចហោះបានឈើចង្កូតទៅបុកជាមួយរបាំងថ្មពុះចែកទ្រូងផ្លូវពេញមួយទំហឹងបណ្ដាលឲ្យរថយន្តរេចង្កូតក្រឡាប់ផ្ងារជើងនៅខាងលើតែម្ដងសំណាងល្អមិនបណ្ដាលឲ្យរងរបួសនោះទេ។

ហេតុការណ៍នេះបានកើតមានឡើងនៅវេលាម៉ោង០៤:១៥នាទីទៀបភ្លឺឈានចូលថ្ងៃពុធ ទី២២ ខែឧសភា ឆ្នាំ២០១៩នេះ នៅតាមបណ្ដោយផ្លូវកោះពេជ្រស្ពានឥន្ធនូស្ថិតក្នុងសង្កាត់ទន្លេបាសាក់ខណ្ឌចំការមនរាជធានីភ្នំពេញ។

បើតាមសម្ដីក្រុមសន្តិសុខប្រចាំការក្នុងបរិវេណកោះពេជ្រនៅក្បែរកន្លែងកើតហេតុ បានប្រាប់ឲ្យដឹងថា នៅពេលកើតហេតុគេឃើញ រថយន្តបង្ក Mercedes Benz GL350 ពណ៌ស ពាក់ស្លាកលេខភ្នំពេញ 2AM-7698 បើកបរដោយបុរសម្នាក់ជនជាតិចិនវ័យក្មេង ស្រវឹងស្រាឡើងជោកជាំ ក្នុងល្បឿនលឿន  ដូចប្រណាំងរថយន្ត ស្រាប់តែរេចង្កូតទៅបុករបាំងថ្មក្បាលព្រួញពុះចែកទ្រូងផ្លូវពេញទំហឹង បណ្ដាលឲ្យរបាំងថ្មបាក់បែកចំនួន៧កង់ ឯរថយន្តបង្កក្រឡាប់ផ្ងារជើងម្ខាង បណ្ដាលឲ្យរងការខូចខាតខ្ទេចយ៉ាងដំណំ ហូរហៀរ ប្រេងពេញផ្លូវ  តែសំណាងល្អ អ្នកបេីកបរ រថយន្តតម្លៃកប់ពពក ទោះជាក្រឡាប់  ក៏មិនងាយនឹងមានរបួសឡើយ  បង្កឲ្យមានការភ្ញាក់ផ្អើល ដល់កម្លាំងសន្តិសុខ កោះពេជ្រ  ចុះមកពិនិត្យមើល និងរាយការណ៍ប្រាប់សមត្ថកិច្ចប៉ុស្តិ៍រដ្ឋបាលទន្លរបាសាក់ និងសមត្ថកិច្ចផ្នែកវាស់វែងនៃអធិការដ្ឋានខណ្ឌចំការមន  ចុះមកពិនិត្យមើលជាក់ស្ដែង ។

 

ក្នុងអំឡុងពេល នោះដែល  បុរសជនជាតិចិនវ័យក្មេងដែលជាអ្នកបេីករថយន្តបង្ក  បានទូរស័ព្ទហៅ  ជនជាតិចិនមួយក្រុម បើករថយន្ត ទំនើបមួយគ្រឿងឲ្យមកទទួលយកតែត្រូវបានសមត្ថកិច្ចមូលដ្ឋានឃាត់ប្រគល់ ឲ្យសមត្ថកិច្ចជំនាញចរាចរណ៍ក្រុងនិងធ្វើការវាស់វែងយក ទៅរក្សាទុកដើម្បីដោះស្រាយតាមផ្លូវច្បាប់៕

 

មហាជនទូទៅបាននិយាយថា ឃើញតែចិនបើកបុក ចិនបុករះ តើជនជាតិចិននោះទាំងនោះ ចេះបើកឡានអត់? មានប័ណ្ណបើកបរអត់?  ពួកគាត់ក្នុងនាមជាប្រជាពលរដ្ឋ និងជាអ្នករត់កង់បីសុំមិនបញ្ចេញឈ្លោះ គោរពស្នើសុំដល់ឯកឧត្តម ឧត្តមសេនីយ៍ឯក ស ថេត ស្នងការនគរបាលរាជធានីភ្នំពេញ  និងជាអគ្គស្នងការរងនគរបាលជាតិ មេត្តាជួយ ធ្វើការ រឹតបន្តឹង  និងអនុវត្តច្បាប់ស្តីពីចរាចរណ៍ផ្លូវគោក ផង ដើម្បីពិនិត្យ រថយន្តទំនើបៗ ដែលបើកបរ  ដោយជនជាតិចិន អស់ទាំងនោះ  មានច្បាប់អនុញ្ញាត និង មានប័ណ្ណបើកបរ ត្រឹមត្រូវឬក៏អត់? ទោះពួកគាត់ពុំបានសម្ដែងការព្រួយបារម្មណ៍ពីសុវត្ថិភាព ខណៈដែលពួកគាត់ធ្វើដំណើរតាមផ្លូវាល់ថ្ងៃរាល់យប់នេះ ដោយចិនខ្លះទើបមកដល់ប្រទេសកម្ពុជាមិនបាន១អាទិត្យ ផង  ស្រាប់តែបើករថយន្តទំនើប  ធ្វើចរាចរ តាមផ្លូវសាធារណៈ ដោយមានដាក់ប័ណ្ឌសម្គាល់ ខម  ឬ នប នៅជាប់ កញ្ចក់រថយន្តពីមុខទៀត  និងខ្លះទៀតពាក់ស្លាកលេខ រដ្ឋ នប ឬខម  ដែលបើកបរដោយ ជនជាតិចិនទៅវិញ ហើយការបើកបរក្នុងល្បឿនលឿនៗថែមទៀតផង  ៕

បន្ថែមយោបល់របស់អ្នក

យោបល់

 

 

ព័ត៌មានពាក់ព័ន្ធ

error: Content is protected !!