ព្រឹតិ្តការណ៍ថ្មីៗ

មេប៉ូលិសក្រុង បដិសេធទាំងស្រុងចំពោះសារព័ត៌មានទាំងឡាយដែលចុះផ្សាយថាស្នងការក្រុង មានបំណងបង្កើតក្រុមកុម្ម៉ង់ដូថ្មី ជាព័ត៌មានមិនគ្រប់ជ្រុងជ្រោយ

3 ខែ មុន 156 តូ សុផល

ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ សូមបដិសេធទាំងស្រុងចំពោះសារព័ត៌មានទាំងឡាយដែលចុះផ្សាយថា

ស្នងការក្រុង មានបំណងបង្កើតក្រុមកុម្ម៉ង់ដូថ្មី ជាព័ត៌មានមិនគ្រប់ជ្រុងជ្រោយឡេីយ​។

ស្នងការដ្ឋានគរបាលរាជធានីភ្នំពេញ មានបំណងកែសម្រួល និងបំប៉នក្រុមអន្តរគមន៍ដែលមានស្រាប់ ឱ្យទៅជាក្រុមអន្តរាគមន៍ពិសេស ដោយក្រុមនេះ នឹងត្រូវទទួលវគ្គបំប៉នជំនាញបន្ថែមទាំងក្នុង និងក្រៅប្រទេស។

ថ្មីៗនេះ ក្នុងឱកាសជួបជាមួយប្រតិភូវៀតណាម ឯកឧត្តមឧត្តមសេនីយ៍ ស ថេត អគ្គស្នងការរង និងស្នងការនគរបាលរាជធានីភ្នំពេញ បានស្នើដល់ភាគីវៀតណាមជួយរៀបចំបើកវគ្គសិក្សាសំខាន់ៗសម្រាប់ក្រុមអន្តរាគមន៍ពិសេសមួយនេះផងដែរ។

បន្ថែមយោបល់របស់អ្នក

យោបល់

 

 

ព័ត៌មានពាក់ព័ន្ធ

error: Content is protected !!