ព្រឹតិ្តការណ៍ថ្មីៗ

កូនប្រុសជនរងគ្រោះដីធ្លី ត្រូវចាប់ខ្លួន និងគំរាមសម្លាប់ ពី ឧកញ៉ាយោធា

3 សប្តាហ៍ មុន 102 តូ សុផល

William Guang ៖ កូនប្រុសក្រោយជនរងគ្រោះដី្ល ឈ្មោះ ចាន់ហឿ ត្រូវបានចាប់ខ្លួន ហើយជនរងគ្រោះត្រូវបានគេគម្រាមសម្លាប់ បន្ទាប់ពីជនរងគ្រោះឈ្មោះ ចាន់ហឿ ងើបរើបំរាស់ប្ដឹង លោក ឧកញ៉ា យោធា លឹម ទា ឡេង និងអះអាងថាឧកញ៉ារូបនោះរំលោភដីគាត់ ប្ដឹងគាត់ចាប់ដាក់គុក២ដង វាយដំ ច្រំធាក់ ហើយអំឡុងជាប់គុក មន្ត្រីអនុវត្តន៍ច្បាប់ដាក់ច្រវ៉ាក់គាត់ដូចតិរច្ឆាន កាលពី១០ឆ្នាំមុន ។

ក្រោយជនរងគ្រោះឈ្មោះចាន់ហឿ ប្ដឹងមកសមាជិកឧត្តមក្រុមប្រឹក្សាពិគ្រោះនិងផ្ដល់យោបល់ ក្រុមការងារបានចុះសិក្សាភ្លាមៗ នឹងទទួលបានតម្រុយ ភស្តុតាង រួមទាំងហេតុផលផ្ទាល់មាត់ ចំពោះករណី លោកស្រី ចាន់ហឿ ដែលរស់នៅភូមិកុយវែង ឃុំ ព្រះផុស ស្រុកគាស់ក្រឡរ ខេត្តបាត់ដំបង ដែលគាត់បានអះអាងថា គាត់មានវិវាទដីធ្លីរាំរ៉ៃជាមួយ ឧកញ៉ាមួយរូប ឈានដល់ការជាប់គុកច្រវ៉ាក់ ទទួលបានការរំលោភបំពានទាំងផ្លូវកាយ និងផ្លូវចិត្តជាង១០ឆ្នាំគ្មានយុត្តិធម៌ ហើយក្រុមឧកញ៉ានោះមានប្រព័ន្ធឃុបឃិតជាមួយមន្ត្រីមានអំណាចថ្នាក់ខេត្តតែងមកបំផ្លាញដំណាំគាត់ ហើយចោទគាត់ថាបំផ្លាញដំណាំរបស់គេទៅវិញ និងចាប់គាត់ដាក់ឃុំខ្លួន មានករណីខ្លះក្រុមនោះមករំលោភដីគាត់ហើយបែរជាប្ដឹងគាត់ពីបទមនុស្សឃាតយកគាត់ដាក់គុកយ៉ាងអយុត្តិធម៌នៅសាលាដំបូងខេត្ត ឥលូវដោយសារការហ៊ានចេញមុខរើបំរាស់រកយុត្តិធម៌ គឺត្រូវគេធ្វើបាបពីម្ដាយដល់កូន ។ «យោងតាមការអះអាងរបស់ជនរងគ្រោះ»

ហើយថ្មីៗនេះក្រោយជនរងគ្រោះ ចាន់ ហឿ ប្ដឹងមកសមាជិកឧត្តមក្រុមប្រឹក្សារួច ជនរងគ្រោះបានដាក់ពាក្យបណ្ដឹងបន្ថែមនិងអះអាងថាកាលពីថ្ងៃទី២០ ឧសភា ឆ្នាំ ២០១៩ ស្រាប់តែមានក្រុមសមត្ថកិច្ចជាបក្សពួកឧកញ៉ារូបនោះទៅបំផ្លាញដំណាំជនរងគ្រោះ ហេីយ ក្រុមដែលជាបក្សពួកឧកញ៉ា មកចាប់កូនជនរងគ្រោះដោយចោទថា កូនជនរងគ្រោះទៅបំផ្លាញដំណាំគេទៅវិញ ។

ចំពោះករណីនេះ កាលពីថ្ងៃ ១៧ ខែ ឧសភា ឆ្នាំ ២០១៨ នេះលោក ឧកញ៉ា លឹមទាឡេង បានបញ្ជាក់ថា «ទោះសម្ដេចហ៊ុនសែនក៏លោកមិនខ្លាចដែរ» ប្រសិនករណីនេះសមាជិកឧត្តមក្រុមប្រឹក្សាពិគ្រោះនិងផ្ដលយោបល់បញ្ជូនរបាយការណ៍ដល់សម្ដេចតេជោ ! ការលេីកឡេីងបែបនេះយេីងខ្ញុំមានភស្តុតាង ជា clip audio ។

ក្នុងនាមជាមន្ត្រីតាមដានការអនុវត្តន៍ច្បាប់ និងមានតួនាទីបញ្ជូនរបាយការណ៍ជូនសម្ដេចតេជោ យេីងខ្ញុំនិងធ្វេីតាមតួនាទី ដោយឥតរួញរា ជាពិសេសយេីងខ្ញុំនិងរាយការណ៍ផ្ទាល់ចំពោះមុខសម្ដេចតេជោក្នុងកិច្ចប្រជុំប្រចាំឆមាស ដេីម្បីរកយុត្តិធម៌ជូនភាគីទាំងសងខាង ទោះការអះអាងរបស់លោកឧកញ៉ារូបនេះថាខ្លាចមិនខ្លាចក្ដី។

បន្ថែមយោបល់របស់អ្នក

យោបល់

 

 

ព័ត៌មានពាក់ព័ន្ធ

error: Content is protected !!