ព្រឹតិ្តការណ៍ថ្មីៗ

ជាប់ខ្នោះ ព្រោះទូរស័ព្ទមួយគ្រឿង

5 ខែ មុន 42 តូ សុផល

ភ្នំពេញ៖ ឃាត់ជនសង្ស័យម្នាក់ ករណីចោរកម្ម (លួចទូរស័ព្ទ) នៅថ្ងៃទី ២២ ខែឧសភា ឆ្នាំ២០១៩ វេលាម៉ោង៩និង០០ នាទី នៅចំណុចបន្ទប់ជួល លេខ ២០ផ្លូវបេតុង ភូមិព្រៃព្រីងជើង១ សង្កាត់ចោមចៅទី១ ខណ្ឌពោធិ៍សែនជ័យ។

ជនសង្ស័យមានឈ្មោះកុល បូរី ភេទប្រុសអាយុ១៨ឆ្នាំ មុខរបរមិនពិត ស្នាក់នៅភូមិត្រប់ ឃុំបែកចាន ស្រុកអង្គស្នួល ខេត្តកណ្តាល ។

ជនរងគ្រោះឈ្មោះ ទូ ស្រស់ ភេទស្រី អាយុ ២៦ឆ្នាំ មុខរបរកម្មការនីរោងចក្រ ស្នាក់នៅបន្ទប់ជួលលេខ២០ផ្លូវបេតុង ភូមិព្រៃព្រីងជើង១ សង្កាត់ចោមចៅទី១ ខណ្ឌពោធិ៍សែនជ័យ។

ទូរស័ព្ទដែលជនសង្ស័យលួចមានចំនួន ៤គ្រឿង មាន ម៉ាក Mi មួយគ្រឿង ម៉ាក LAVA មួយគ្រឿង ម៉ាក SINGTECH មួយគ្រឿង និងម៉ាក SAMSUNG មួយគ្រឿង ។

បច្ចុប្បន្នជនសង្ស័យ ត្រូវបានប្រគល់អោយផ្នែកជំនាញ នៃអធិការដ្ឋាន នគរបាលខណ្ឌ ដើម្បីធ្វើកាសាកសួរបន្តតាមជំនាញ និងឃុំខ្លួនជាបណ្តោះអាសន្ន ចាត់ការតាមនិតិវិធី។

បន្ថែមយោបល់របស់អ្នក

យោបល់

 

 

ព័ត៌មានពាក់ព័ន្ធ