ព្រឹតិ្តការណ៍ថ្មីៗ

ចោរកាច់សោកម៉ូតូដូចគ្នា តែសំណាងខុសគ្នា

3 សប្តាហ៍ មុន 44 តូ សុផល

ភ្នំពេញ៖ ឃាត់ជនសង្ស័យ២នាក់ ករណីចោរកម្ម លួចកាច់សោក ម៉ូតូ មួយគ្រឿងម៉ាកហុងដាឌ្រីម ពណ៌ខ្មៅផលិតឆ្នាំ២០១៥មានលេខតួនិងលេខម៉ាស៊ីន ៩៣៥០៨៥១ ពាក់ស្លាកលេខភ្នំពេញ 1DG-4390  នៅថ្ងៃទី ២២ ខែឧសភា ឆ្នាំ២០១៩ វេលាម៉ោង៥ និង ០០ នាទីនៅចំណុចអាគារខេមបូឌាអ៊ែវេ អាកាសយានដ្ឋានអន្តរជាតិភ្នំពេញ ស្ថិតនៅភូមិក្បាលដំរី២ សង្កាត់កាកាបទី២ ខណ្ឌពោធិ៍សែនជ័យ។

ជនសង្ស័យទី១ មានឈ្មោះឆេន រតនា ភេទប្រុសអាយុ២៣ឆ្នាំមុខរបរជាងសំណង់ស្នាក់នៅបន្ទប់ជួលសង្កាត់ទួលសង្កែ ខណ្ឌឬស្សីកែវ រាជធានីភ្នំពេញ ។(មានប្រើប្រាស់នូវសារធាតុញៀន)
(ឃាត់ខ្លួនងៃទី២២ ខែឧសភាឆ្នាំ២០១៩ )

សង្ស័យទី២ឈ្មោះ ភ័ក្រ្តភេទប្រុសអាយុប្រហែល៣១ ឆ្នាំមុខរបរបើកឡានក្រុង ស្នាក់នៅបន្ទប់ជួលសង្កាត់ទួលសង្កែខណ្ឌឬស្សីកែវ រាជធានីភ្នំពេញ ។(គេចខ្លួនបាត់)

ជនរងគ្រោះឈ្មោះ ឡៅឌី ភេទប្រុសអាយុ ៣៤ ឆ្នាំមុខរបរសន្តិសុខក្រុមហ៊ុន ខេមបូឌា អ៊ែវេ មានទីលំនៅភូមិកន្ទោកជើង សង្កាត់ កន្ទោក ខណ្ឌពោធិ៍សែនជ័យ។

សំភារះដកហូតបាន៖ ម៉ូតូមួយគ្រឿងម៉ាកហុងដាឌ្រីមពណ៌ខ្មៅផលិតឆ្នាំ២០១៥មានលេខតួនិងលេខម៉ាស៊ីន ៩៣៥០៨៥១ ពាក់ស្លាកលេខភ្នំពេញ ហើយជនរងគ្រោះបានស្នើសុំទៅវិញ។ និងផ្លែទួឡឺវីស កែឆ្នៃ សំរាប់ដាច់ សោកម៉ូតូចំនួនមួយជារបស់ជនសង្ស័យ។

បច្ចុប្បន្នជនសង្ស័យ ត្រូវបានប្រគល់អោយផ្នែកជំនាញ នៃអធិការដ្ឋាន នគរបាលខណ្ឌ ដើម្បីធ្វើកាសាកសួរបន្តតាមជំនាញ និងឃុំខ្លួនជាបណ្តោះអាសន្ន ចាត់ការតាមនិតិវិធី។

បន្ថែមយោបល់របស់អ្នក

យោបល់

 

 

ព័ត៌មានពាក់ព័ន្ធ

error: Content is protected !!