ព្រឹតិ្តការណ៍ថ្មីៗ

នារីរូបស្រស់ម្នាក់​ ទោះជាផឹកទន់មាត់ទន់កមែន តែមានស្មារតីក្នុងការទទួលខុសត្រូវ បន្ទាប់ពីបើក LEXUS GS430 ជ្រុលទៅបុកកង់បីឥណ្ឌា ខ្ទាតទៅប៉ះរថយន្ត Audi Q7 ផ្អើលឈុល!

3 សប្តាហ៍ មុន 284 តូ សុផល

រាជធានីភ្នំពេញ​ ៖ នារីរូបស្រស់សោភា បេីករថយន្តទំនេីប​ LEXUS GS430​ ចេញពីខួបកំណើតមិត្តភ័ក្តខណៈពេលកំពុងបេីករថយន្តបណ្ដេីរ​ និងឆ្លៀតប្រើទូរស័ព្ទបណ្ដើរ​ ទើបជ្រុលទៅបុកប៉ះកង់បីឥណ្ឌា ហើយខ្ទាតទៅបុករថយន្តទំនើប Audi Q7 មួយគ្រឿងទៀត ធ្លាក់កាង​ក្រោមទ្វាស្ដាំផ្នែកខាងក្រោយ​ បង្កឲ្យមានការភ្ញាក់ផ្អើល​យ៉ាងខ្លាំង​ ដល់កម្លាំងសមត្ថកិច្ច​ចុះមកជួយសម្របសម្រួល​ និងគូសគំនូស​ឲ្យភាគីទាំងបីអែបខាងសិន​ ដើម្បីកុំឲកុមានការកកស្ទះចរាចរណ៍ផងដែរ។ សូមសរសើរកញ្ញា ទោះជាផឹកទន់មាត់ទន់កបន្តិចពិតមែន តែកញ្ញាមានទឹកចិត្ត និងស្មារតីក្នុងការទទួលខុសត្រូវ ដែលផ្ទុយពីអ្នកបើកបរមួយចំនួន​អាងអី បើករត់យករួចខ្លួន ។

ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះបានកើតមានឡើងនៅវេលាម៉ោង០៩:៤៥នាទីយប់ ថ្ងៃទី២១ ខែឧសភា ឆ្នាំ២០១៩នេះ​ នៅត្រង់ចំណុចស្តុបវត្តលង្កា​ ផ្លូវព្រះសីហនុ កែងផ្លូវបាស្ទ័រ​(ផ្លូវលេខ៥១) សង្កាត់បឹងកេងកងទី១ ខណ្ឌចំការមន រាជធានីភ្នំពេញ។

ប្រភពព័ត៌មានពីកន្លែងកើតហេតុបានឱ្យដឹងថា នៅមុនពេលកើតហេតុ គេបានឃើញបានឃើញនារីរូបស្រស់ម្នាក់ បើកបររថយន្តស៊េរីទំនើបមួយគ្រឿង ម៉ាក LEXUS GS430 ពណ៍ស ពាក់ស្លាកលេខភ្នំពេញ​ 2AA-0799 ដំណើរតាមបណ្តោយផ្លូវព្រះសីហនុ ក្នុងទិសដៅពីលិចមកកើត លុះមកដល់ចំណុចស្តុបវត្តលង្កាជាកន្លែងកេីតហេតុ ស្រាប់តែជ្រុលទៅបុកពីក្រោយរ៉ឺម៉កកង់បីឥណ្ឌា ពណ៍ស​ (មិនពាក់ស្លាកលេខ) បណ្ដាលឲ្យរ៉ឺម៉ក​កង់បីឥណ្ឌា​ ទៅបុករថយន្តស៊េរីទំនើបមួយគ្រឿងទៀតម៉ាក Audi Q7 ពណ៍ទឹកមាស​ ពាក់ស្លាកលេខព្រះសីហនុ​ 2A-7080 បណ្ដាលឲ្យធ្លាក់កាង​ទ្វាស្ដាំខាងក្រោមផ្នែកខាងក្រោយ​ បង្កឲ្យមានការភ្ញាក់ផ្អើល​យ៉ាងខ្លាំង​ដល់បងប្អូនប្រជាពលរដ្ឋ​ រាយការណ៍ប្រាប់សមត្ថកិច្ច​ចុះមកជួយសម្របសម្រួល​ និងគូសគំនូស​អោយភាគីទាំងបីអែបខាង ដោះស្រាយគ្នាសិន ដេីម្បីកុំអោយមានការកកស្ទះចរាចរណ៍ផងដែរ។

នារីរូបស្រស់ម្ចាស់រថយន្តស៊េរីទំនេីប LEXUS GS430 បានរៀបរាប់ប្រាប់ថា នៅមុនពេលកើតហេតុ រូបនាងបានទៅចូលរួមកម្មវិធីខួបកំណេីតមិត្តភ័ក្តរបស់នាង និងបានញាំស្រា​បន្តិចបន្តួចដែរ លុះពេលចេញមកវិញ​ នាងបានបើករថយន្តធ្វើដំណើរទៅយកមិត្តភក្កិម្នាក់ទៀត នៅមុខណាហ្គា តែមកដល់ចំណុចកើតហេតុ ដោយសារតែនាងឆ្លៀតមេីលទូរស័ព្ទផង​ និងបេីកបររថយន្តផង​ ទេីបជ្រុកទៅបុករ៉ឹម៉កកង់បីឥណ្ឌាខាងលើ ទៅបុករថយន្តស៊េរីទំនេីបនេះពិតប្រាកដមែន និងយល់ព្រមទទួលខុសត្រូវ និងព្រមចេញសំណងលើការខូចខាតទាំងអស់ដើម្បីបញ្ចប់រឿងផងដែរ។

បច្ចុប្បន្នក្រោយកេីតហេតុ​ នារីរូបស្រស់បានឲ្យនារីម្នាក់ទៀតជាមិត្តភ័ក្ត ជាតំណាងមកជួយដោះស្រាយ ហេីយនារីរូបស្រស់ខាងលេី​ បានឡេីងរថយន្ត​ស៊េរីទំនេីបមួយគ្រឿងទៀត​បេីកចេញទៅបាត់​ ទុកឲ្យមិត្តភ័ក្តដោះស្រាយសំណងលេីការខូចខាត​កង់បីឥណ្ឌា​ ចំនួន១៨០ដុល្លារ​ និងយល់ព្រមយករថយន្ត Audi ដែលខូចខាតនោះ​ យកទៅជួសជុលឲ្យដូចដេីមផងដែរ៕​ ដោយបងម៉េង​

បន្ថែមយោបល់របស់អ្នក

យោបល់

 

 

ព័ត៌មានពាក់ព័ន្ធ

error: Content is protected !!