ព្រឹតិ្តការណ៍ថ្មីៗ

កម្លាំងជំនាញខណ្ឌពោធិ៍សែនជ័យ បង្ក្រាបចាប់ខ្លួនសង្ស័យសង្ស័យជួញដូរគ្រឿងញៀន៥នាក់

3 សប្តាហ៍ មុន 238 តូ សុផល

ភ្នំពេញ ៖ ជនសង្ស័យជួញដូរគ្រឿងញៀន ចំនួន៤នាក់និង ម្នាក់ទៀតពាក់ព័ន្ធនឹងប្រើប្រាស់គ្រឿងញៀនសរុបចំនួន៥នាក់ ត្រូវបានកម្លាំងសមត្ថកិច្ចខណ្ឌពោធិសែនជ័យ សហការជាមួយ អន្តរាគមន៍ពិសេស ខណ្ឌ ស្រាវជ្រាវ ចុះទៅបង្ក្រាបចាប់ឃាត់ខ្លួនបាន កាលពីវេលាម៉ោង៩និង៣០ព្រឹកថ្ងៃទី២២ ខែឧសភា ឆ្នាំ២០១៩ ស្ថិតនៅក្នុងផ្ទះសំណាក់ ហ្សាណានីតា១ តាមផ្លូវបេតុង ក្រុម៣ ភូមិត្រពាំងល្វា សង្កាត់កាកាប១ ខណ្ឌពោធិសែនជ័យ ។

តាមសមត្ថកិច្ចបានឲ្យដឹងថា កម្លាំងជំនាញ ព្រហ្មទណ្ឌ អាជ្ញាធរ សមត្ថកិច្ចមូលដ្ឋាន ដឹកនាំដោយលោកវរសេនីត្រី ម៉ន វុធី អធិការរងខណ្ឌពោធិសែនជ័យ ទទួលបន្ទុកផ្នែកគ្រឿងញៀន ក្រោមបញ្ជាពីលោក វរសេនីយ៍ឯក យឹម សារ៉ាន់ អធិការខណ្ឌ កម្លាំងក្រោយពីស្រាវជ្រាវ ឈានដល់ចុះទៅបង្ក្រាប ចាប់ឃាត់ខ្លួនបាន ជនសង្ស័យជួញដូរគ្រឿងញៀន៤នាក់ ស្រី២នាក់ និងជនសង្ស័យម្នាក់ទៀត ជាប់ពាក់ព័ន្ធនឹងប្រើប្រាស់គ្រឿងញៀន សរុបចំនួន៥នាក់ ។

ជនសង្ស័យជួញដូរថ្នាំញៀនទាំង៤នាក់

ទី១ ឈ្មោះ រឹម បូរិទ្ធ ភេទប្រុស អាយុ២២ មុខរបរកម្មករសំណង់ ស្នាក់នៅ ភូមិព្រៃសាលា សង្កាត់កាកាប២ ខណ្ឌពោធិសែនជ័យ មានស្រុកកំណើតវត្តចាស់ ឃុំបឹងណាយ ស្រុកព្រៃឈរ ខេត្ត កំពង់ចាម ។

ទី២ ឈ្មោះ យ៉េ វាយុ ភេទប្រុស អាយុ២២ឆ្នាំ មុខរបរ កម្មករ សំណង់ ស្នាក់នៅភូមិព្រៃសាលា សង្កាត់កាកាប២ ខណ្ឌពោធិសែនជ័យ មានស្រុកកំណើតភូមិរកាទ្រេត ឃុំគោកគង់ខាងលិច ស្រុកកញ្ច្រៀច ខេត្តព្រៃវែង ។

ទី៣ ឈ្មោះ រីម ស្រីនិច ភេទស្រី អាយុ២១ឆ្នាំ មុខរបរមិនពិតប្រាកដ មានទីលំនៅភូមិព្រៀកលៀប សង្កាត់ជ្រោយចង្វារ ខណ្ឌជ្រោយចង្វារ ។

ទី៤ ឈ្មោះ ចាន់ ដាវីន ភេទស្រី អាយុ៣០ឆ្នាំ មុខរបរ មិនពិតប្រាកដ មានទីលំនៅ ភូមិក្រាំងធ្នង់ សង្កាត់ក្រាំងធ្នង់ ខណ្ឌសែនសុខ

ចំណែក ជនសង្ស័យម្នាក់ផ្សេងទៀត ជួលបន្ទប់ ក្បែរនោះ សមត្ថកិច្ចឃាត់ខ្លួន ពាក់ព័ន្ធប្រើប្រាស់គ្រឿងញៀន មានឈ្មោះ សេង រតនា ភេទប្រុស អាយុ១៧ឆ្នាំ មុខរបរ កម្មកររោងចក្រ មានទីលំនៅ ភូមិ ជម្ពូវ័ន សង្កាត់ចោមចៅ៣ ខណ្ឌពោធិសែនជ័យ ។ ក្នុងប្រតិបត្តិការខាងលើ សមត្ថកិច្ចដកហូតបានថ្នាំញៀនចំនួន១០កញ្ចប់ ក្នុងនោះ ២កញ្ចប់តូច ឧបករណ៍ សម្រាប់ជក់គ្រឿងញៀន និងសម្ភារៈមួយចំនួនទៀត ។

ក្រោយពីបង្ក្រាប ករណីជួញដូរនិងប្រើប្រាស់គ្រឿងញៀនខាងលើ ជនសង្ស័យសរុប០៥នាក់ រួមជាមួយវត្ថុតាង នាំទៅផ្នែកជំនាញអធិការដ្ឋានខណ្ឌដើម្បីកសាងសំណុំរឿងតាមនីតិវិធី ។ រីឯផ្ទះសំណាក់ ត្រូវបានសមត្ថកិច្ច អាជ្ញាធរ សម្រេចបិទផ្អាកអាជីវកម្មជាបណ្តោះអាសន្ន រងចាំសម្រេចជាក្រោយ ៕

បន្ថែមយោបល់របស់អ្នក

យោបល់

 

 

ព័ត៌មានពាក់ព័ន្ធ

error: Content is protected !!