ព្រឹតិ្តការណ៍ថ្មីៗ

ជំទាវ ប្រពន្ធ ផ្កាយ២ នាង ឃីម មេបញ្ជាការកងពលតូចលេខ៤១ បំផ្លាញអាគាអតីត:វរ:សេនាតូចលេខ៣៣ យកដីរាប់សិបហិតាធ្វើជាកម្មសិទ្ធរបស់ខ្លួន

4 ខែ មុន 204 តូ សុផល

ខេត្តឧត្ដរមានជ័យ៖  ពិតជាមិនធម្មតាមែនដីរាប់សិបហិតារបស់ អតីត:​ ទីបញ្ជាការវរ:សេនាតូចលេខ៣៣ កងពលតូចលេខ៤៣ និងអាគារទីបញ្ជាការមួយខ្នងត្រូវបានបំផ្លាញបំបាត់ភស្តុតាង​ ពីសំណាក់​លោកឧត្ដមសេនីយ៍ទោ​ នាង​ ឃីម មេបញ្ជាការកងពលតូចលេខ៤១ និងលោក​ជំទាវ​ រួត​ ជាភរិយា​ របស់លោក។

នៅថ្ងៃទី២១ឧសភាឆ្នាំ២០១៩នេះមានសេចក្ដីរាយការមកថា សមទ្ធិផលដែលកសាងដោយអតីត:ទីបញ្ជាការវរ:សេនាតូចលេខ៣៣ចំណុះកងពលលេខ៤៣ និងអាគារទីបញ្ជាការវរ:លេខ៣៣មួយខ្នង ត្រូវបានបំផ្លាញចោលបំបាត់ភស្ដុតាង​ និង ផ្លូវចូលបន្ទាយត្រូវបានធ្វើរបងបិទនិងដីចូលរយហិតាត្រូវបានដាំស្វាយចន្ទី ធ្វើជាកម្មសិទ្ធ របស់ឯកឧត្ដម នាងឃីម និងជំទាវ រួត.​អស់ទៅហើយ។

ដែលមានទីតាំងស្ថិតនៅចំណុចត្រពាំងរបើក ភូមិរំចេកព្រំប្រទល់ឃុំលំទង និងឃុំអន្លង់វែង ស្រុកអន្លង់វែង ខេត្តឧត្ដរមានជ័យ។

ហើយដីទាំងនោះនៅមិនទាន់ដឹងថាលោកអាជ្ញាធរឃុំស្រុក​ អន្លង់វែង​ និងលោកអភិបាលខេត្តឧត្ដរមានជ័យទានជ្រាបក្នុងរឿងទាំងនេះហើយរឺនៅនោះទេ?

ជុំវិញករណីខាងលើក្រុមការងារយើងមិនទាន់សុំការបំភ្លឺពីឧត្ដមនាង ឃីម និងលោក​ជំទាវរួត​ នៅឡើយ​ព្រោះមិនមានលេខទូសព្ទ័ទំនាក់ទំនង៕ ដោយ ៖ ប៉ែន​ នួន

បន្ថែមយោបល់របស់អ្នក

យោបល់