ព្រឹតិ្តការណ៍ថ្មីៗ

មេកាសំណង់ជំពាក់លុយបេតុងគេ មិនព្រមសងព្យាយាមគេចវេស ត្រូវសមត្ថកិច្ចឃាត់ខ្លួន

6 ខែ មុន 587 តូ សុផល

ភ្នំពេញ៖ បុរសជាអ្នកម៉ៅការធ្វើសំណង់ម្នាក់ខណះហៅបេតុងទៅចាក់ធ្វើផ្ទះអោយគេរួចរាល់ហើយមិនបង្វិលលុយឲ្យក្រុមហ៊ុនបេតុងវិញទេបែរប្រមូលលុយរត់កេចខ្លួនបាត់ត្រូវតំណាងក្រុមហ៊ុនបេតុងចាប់ឃាត់ខ្លួនប្រគល់អោយសមត្ថកិច្ច។កាលពីវេលាម៉ោង១៨ និង០០នាទី ព្រលប់ថ្ងៃទី២១ ឧសភា ២០១៩ នៅចំណុចក្រុមហ៊ុនបេតុងដ្រាហ្គនស៊ីធី ផ្លូវ១៤០៦ ភូមិអន្លង់ក្ងាន សង្កាត់ឃ្មួញ ខណ្ឌសែនសុខ។

ជនសង្ស័យ០១នាក់ ឈ្មោះ ណុច ម៉េងស្រ៊ាង អាយុ ៣៤ឆ្នាំ ជនជាតិខ្មែរ មុខរបរមេការសំណង់ ស្នាក់នៅបន្ទប់ជួល សង្កាត់ផ្សារដើមថ្កូវ ខណ្ឌចំការមននិងមានស្រុកកំណើតភូមិស្មាច់ ឃុំក្រសាំង ស្រុករមាសហែក ខេត្តស្វាយរៀង (គ្មានសារធាតុញៀន) ។

ចំណែកដើមបណ្តឹងតំណាងក្រុមហ៊ុន ឈ្មោះ ព្រំ ថេម ភេទប្រុស អាយុ៣៨ឆ្នាំ មុខរបរ បុគ្គលិកក្រុមហ៊ុន បេតុងដ្រាហ្គនស៊ីធីស្នាក់នៅផ្ទះជួល ភូមិម័រ សង្កាត់ដង្កោ ខណ្ឌដង្កោ ។

ប្រភពពីដើមបណ្តឹងបានឲ្យដឹងថាកាលពីថ្ងៃទី០៩ មិនា ២០១៨ ម៉ោងប្រហែល ១០ព្រឹក ជនសង្ស័យបានទៅហៅ បេតុង នៅចំណុចក្រុមហ៊ុនខាងលើ ដោយចាក់បេតុងនិងខ្ចីលុយបន្ថែម សរុបចំនួន ៥៣០០ដុល្លា និងបានសន្យាថា សងក្រុមហ៊ុនពេលក្រោយលុះប្រមូលលុយពីគេបានហើយ ជនសង្ស័យបានព្យាយាមគេចវេសខ្លួនរហូតដោយមិនព្រមយកប្រាក់ជំពាក់មកសងក្រុមហ៊ុនវិញទេ ។ លុះដល់ថ្ងៃទី ២១ ឧសភា២០១៩ ដើមបណ្តឹង បានឃើញ ជនសង្ស័យកំពុងនៅក្នុងការដ្ឋានសំណង់ មួយកន្លែងនៅស្រុកបរសេដ្ឋ ខេត្តកំពង់ស្ពឺ ក៍ហៅមកធ្វើការសម្របសម្រួលនៅក្រុមហ៊ុនលាយបេតុងដ្រាហ្គនស៊ីធី ហើយនាំខ្លួនជនសង្ស័យប្រគល់ឲ្យ អធិការដ្ឋាននគរបាលខណ្ឌសែនសុខ ធ្វើការសាកសួរ រួចបានដាក់ពាក្យបណ្តឹងចោទប្រកាន់ជនសង្ស័យតែម្តង ។

បច្ចុប្បន្ន ជនសង្ស័យកំពុងឃាត់ខ្លួននៅ អធិការដ្ឋាននគរ បាលខណ្ឌសែនសុខ ដើម្បីអនុវត្តតាមនិតិវិធី ៕

បន្ថែមយោបល់របស់អ្នក

យោបល់