ព្រឹតិ្តការណ៍ថ្មីៗ

ឃាត់ខ្លួនប្រុសស្រី៤នាក់ ពាក់ព័ន្ធប្រើប្រាស់គ្រឿងញៀន

2 ខែ មុន 41 តូ សុផល

ភ្នំពេញ៖ ប្រុសស្រី៤នាក់ត្រូវបានកម្លាំងនគរបាលប៉ុស្តិ៍រដ្ឋបាលឃ្មួញធ្វើការឃាត់ខ្លួនដោយពាក់ព័ន្ធប្រើប្រាស់គ្រឿងញៀន។កាលពីព្រលប់ថ្ងៃទី២១ ឧសភា ២០១៩ នៅចំណុចភូមិសំរោង សង្កាត់ឃ្មួញ ខណ្ឌសែនសុខ ។

ជនសង្ស័យទី១/ឈ្មោះ កាន រតនា អាយុ២០ឆ្នាំ ជនជាតិខ្មែរមុខរបរមិនពិតប្រាកដស្នាក់នៅផ្ទះជួល ភូមិសំរោងសង្កាត់ឃ្មួញ ខណ្ឌសែនសុខ ។

២/ឈ្មោះ សេត គ្រីយ៉ា អាយុ២០ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ ស្នាក់នៅផ្ទះជួល ភូមិសំរោង សង្កាត់ឃ្មួញ ខណ្ឌសែនសុខ។

៣/ឈ្មោះ វល្លិ៍ ខា អាយុ២៣ឆ្នាំមុខរបរមិនពិតប្រាកដ ស្នាក់នៅ ភូមិ រំចេកសង្កាត់ចោម២ខណ្ឌពោធិ៍សែនជ័យ។

ទី៤/ឈ្មោះ សេត សុម៉ាលី ភេទស្រី អាយុ២២ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ ស្នាក់នៅផ្ទះជួល ភូមិសំរោង សង្កាត់ឃ្មួញ ខណ្ឌសែនសុខ ។

សមត្ថកិច្ចឲ្យដឹងថា មុនពេលឃាត់ខ្លួនជនសង្ស័យខាងលើ ខណះកម្លាំងនគរបាល ប៉ុស្តិ៍រដ្ឋបាលឃ្មួញ ធ្វើការល្បាតក្នុងភូមិសាស្ត្រដល់ចំណុចកើតហេតុខាងលើ ឃើញជនសង្ស័យ៤នាក់ កំពុង ប្រមូលផ្តុំគ្នា ក្នុងបន្ទប់ជួល ដោយមានការសង្ស័យកម្លាំងល្បាតយើង ធ្វើការត្រួតពិនិត្យ រួចនាំខ្លួនជនសង្ស័យយកមកធ្វើការសាកសួរ ត្រួតពិនិត្យទឹកនោមរកសារធាតុញៀន នៅអធិការដ្ឋាននគរបាលខណ្ឌសែនសុខឃើញថាទាំង៤នាក់ក្នុងទឹកនោមមានផ្ទុកសារធាតុញៀនក៍ឃាត់ខ្លួនតែម្តង ។

បច្ចុប្បន្នជនសង្ស័យកំពុងឃាត់ខ្លួនបណ្តោះអាសន្ននៅអធិការដ្ឋាននគរបាលខណ្ឌសែនសុខ ដើម្បីអនុវត្តតាមនិតិវិធី ៕

បន្ថែមយោបល់របស់អ្នក

យោបល់

 

 

ព័ត៌មានពាក់ព័ន្ធ

error: Content is protected !!