ព្រឹតិ្តការណ៍ថ្មីៗ

លោក ថេង សុថុល អញ្ជើញចុះសួរសុខទុក្ខ ពលរដ្ឋមានជីវភាពខ្វះខាត នៅសង្កាត់បឹងត្របែក

1 ខែ មុន 37 តូ សុផល

ភ្នំពេញ៖ ព្រឹកថ្ងៃពុធ ទី ២២ ខែឧសភា ឆ្នាំ ២០១៩នេះ នៅសាលាសង្កាត់បឹងត្របែកក្រុមការងារអនុសាខាកាកបាទក្រហមកម្ពុជា ខណ្ឌចំការមក ដឹកនាំដោយ លោក ថេង សុថុល ប្រធានក្រុមការងារអនុសាខាខណ្ឌ ព្រមទាំងក្រុមការងារ បានចុះសាកសួរសុខទុក្ខ​ និងចែកអំណោយមនុស្សធម៌របស់កាកបាទក្រហមកម្ពុជា ដែលមាន សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ជាប្រធាន ជូនដល់ចាស់ជរា១០គ្រួសារ ប្រជាពលរដ្ឋដែលមានជីវភាពខ្វះខាតចំនួន១០គ្រួសារ សរុប២០គ្រួសារ រស់នៅសង្កាត់បឹងត្របែក ខណ្ឌចំការមន រាជធានីភ្នំពេញ។

នាឱកាសនោះ លោកប្រធានក្រុមការងារអនុសាខាខណ្ឌចំការមន បានលើកឡើងពីការយកចិត្តទុកដាក់គិតគូរខ្ពស់ចំពោះសុខទុក្ខប្រជាពលរដ្ឋយើងនៅតាមមូលដ្ឋានពីសំណាក់ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធានកាកបាទក្រហមកម្ពុជា ដោយមិនប្រកាន់ពីនិន្នាការនយោបាយ​ ជាតិសាសន៍ សាសនា វណ្ណៈ ពណ៌សម្បុរអ្វីទាំងអស់ ពោល​ (ទីណាមានការលំបាក ទីនោះមានកាកបាទក្រហមកម្ពុជា) ។

អំណោយមនុស្សធម៌ដែលបានចែកជូនក្នុង១គ្រួសារៗទទួលបាន៖​ អង្ករ៣០គីឡូក្រាម ទឹកត្រី១យួរ ទឹកស៊ីអ៊ីវ១យួរ និងថវិកាចំនួន២ម៉ឺនរៀល ៕ ដោយ៖ ទេស សំណាង

បន្ថែមយោបល់របស់អ្នក

យោបល់

 

 

ព័ត៌មានពាក់ព័ន្ធ

error: Content is protected !!