ព្រឹតិ្តការណ៍ថ្មីៗ

បែកធ្លាយរូបភាព លោក លី ដារិទ្ធ ដែលអះអាងថា ខ្លួនជាអនាគតមេPMខេត្តឧត្តរមានជ័យ អោបស្រីនិងស្រវឹងស្រាយ៉ាងអាម៉ាស់!

3 ខែ មុន 686 តូ សុផល

ភ្នំពេញ៖ រូបភាពដ៏អាម៉ាស និងអាស្រូវ របស់លោក លី ដារិទ្ធ មេបញ្ជាការរងកងរាជអាវុធហត្ថខេត្តឧត្តរមានជ័យ ផឹងស្រា អោបស្រីក្នុងខារ៉ាអូខេ រហីតសន្លប់ស្តូកស្តឹង ត្រូវគេបង្ហោះចែកចាយនិងរិះគន់យ៉ាងចាស់ដៃ លើបណ្តាញសង្គមហ្វេសប៊ុកកាលពីពេលថ្មីៗនេះ។

ការបែកធ្លាយរូបភាពអោបថើប ស្រើបស្រាល ជាមួយស្រីក្មេងក្នុងបន្ទប់ខារ៉ាអូខេ របស់លោក លី ដារិទ្ធ គឺបន្ទាប់ពីលោកត្រូវគេរាយការណ៍បានដើរអួតអាងពេញ ខេត្តឧត្តរមានជ័យថា រូបលោកនេះហើយជាបេក្ខ ជនមេបញ្ជាការកងរាជអាវុធហត្ថខេត្តនេះ នាពេលខាងមុខដ៍ខ្លី។

សូមជម្រាបជូនថា លោកនាយឧត្តមសេនីយ៍ សៅ សុខា មេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស ធ្លាប់បានណែនាំឲ្យមន្ត្រីក្រោមឱវាទទាំងអស់ចៀសវាងឲ្យបាននូវរាល់ទង្វើទាំងឡាយណាដែលនាំឲ្យមហាជនតិះដៀល រិះគន់ ឬនាំភាពក្តៅក្រហាយដល់ពួកគាត់។

ជុំវិញបញ្ហានេះ សារព័ត៌មាន TNN ពុំទាន់អាចទាក់ទងសុំការបំភ្លឺពីលោក លី ដារិទ្ធ បាននៅឡើយទេ។

ទោះជាយ៉ាងណាមហាជននឹងរងចាំមើលថាតើលោក លី ដារិទ្ធ ដែលចូលចិត្តផឹកស៊ីស្រីញីអូនបងបែបនេះ ពិតជាអាចក្លាយជាថ្នាក់ដឹកនាំដូចការអួតអាងរបស់លោកមែន ឬយ៉ាងណា?

បើគេនៅមិនទាន់ភ្លេចផងថា លោក សរ ថាវី អតីតអភិបាលខេត្តឧត្តរមានជ័យនេះ ក៏ត្រូវបានដកតំណែងក៏ព្រោះតែរឿងស្រីញីជាធំនេះ។

ចំណែក លោក សួន បវរ អតីតអភិបាលខេត្តបន្ទាយមានជ័យ ទើបតែត្រូវដកចេញពីតំណែងក៏ព្រោះតែរឿងស្រីញី។ ឯកលោក ឡាយ វណ្ណៈ អតីតអភិបាលខេត្តតាកែវ ក៏កំពុងជាប់គុកព្រោះរឿងសម្លាប់ស្រីស្នេហ៍ខ្លួនឯងដែរ។

មហាជនលើកជាសំនួរថា តើគួរទេដែលឲ្យមន្ត្រីល្មោភស្រា វក់នឹងស្រី ឲ្យទៅដឹកនាំគេ? បើអ្នកមន្ត្រីគ្រាក់ៗ ដែលយកស្រីស្រាជាធំត្រូវ សម្តេច តេជោ ដកចោលពីតំណែងអស់ហើយនោះ៕

អង្គភាពយើងនិងផ្សាយជាបន្តបន្ទាប់ទៀត ​ប្រសិនបើមានការបកស្រាយបំភ្លឺពីសាម៉ីភាគីពាក់ព័ន្ធទាំងអស់។

 

ដោយ៖ ពូម៉ូតូឌុប

បន្ថែមយោបល់របស់អ្នក

យោបល់

 

 

ព័ត៌មានពាក់ព័ន្ធ

error: Content is protected !!