ព្រឹតិ្តការណ៍ថ្មីៗ

ឆេះទីតាំងផលិត​ កែឆ្នៃប្រេងខ្មៅ ​”​ស្លប្រេងម៉ាស៊ូត”

3 សប្តាហ៍ មុន 31 តូ សុផល

កំពង់ស្ពឺ​ ៖ នៅវេលាម៉ោង១៥ និង៤៥នាទី​ មានករ​ណីអ​ គ្គីភ័យមួយកើតឡើង​ ឆាបឆេះទីតាំងសិ​ប្បក​ម្មកែច្នៃប្រេងខ្មៅ ​”ស្លជាប្រេងម៉ាស៊ូត”​ មួយក​ន្លែ​ង

​ ស្ថិតនៅភូមិដំណា​ក់​ត្រាច ឃុំដំបូករូង ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ​ ដែ​លមាន​ ម្ចាស់​ឈ្មោះ ថន សេងលី ភេទប្រុស​ អាយុ ៣០ឆ្នាំ​ មានទីលំនៅស​ង្កាត់តាខ្មៅ ក្រុងតាខ្មៅ ខេ​ត្តកណ្តាល។

 

តាមព័ត៌មាន​បញ្ជាក់​ពីអ្នកឃើញ​ហេតុការណ៍​ដំបូ​ង​ គឺ​បង្កឡើងដោយសារ​ឆ្លងចរន្ដអគ្គីសនី​ (ទុសេខ្សែភ្លើង)​ ជាក់ស្ដែង​បណ្តាលអោយខូចខាតរថ​ យន្តដឹកប្រេង ១គ្រឿង “រថយន្ត​ស៊ីទែន​ ម៉ាស៊ីនចំរាញ់ ៧គ្រឿង ស៊ីទែនផ្ទុកប្រេង ចំនួន ៦​ ធុងជ័រ២៤​ធុង​ និងប្រេងម៉ាស៊ូតចំរាញ់រួច ចំនួន៦៧​០​០០លីត្រ​ និងសម្ភារៈមួយចំនួនទៀត។

 

លោកឧត្ដមសេនី​យ៍ទោ​ សម​ សាមួន​ ស្នងការ​ន​គ​របាល​ខេត្ត​បាន​បញ្ជាក់ឲ្យដឹង​ថា​ក្នុងប្រតិបត្តិការ​ខាងលើ​ កងកម្លាំងសមត្ថកិច្ចស្នងការ​ដ្ឋាន​ អធិការ​ដ្ឋាន​នគរបាល​ស្រុក​ភ្នំស្រួច​ ប្រើ​ប្រាស់រថយន្តអគ្គិភ័យចំនួន​ ៤​ គ្រឿង​ ក្នុង​នោះ​ រថយន្ត​ អធិការដ្ឋាន ១គ្រឿង រថយន្តស្នងការដ្ឋាននគរបាលខេត្ត ២គ្រឿង រថយន្តសាលាមិត្តភាពកម្ពុជា​ វៀតណាម ១គ្រឿង ប្រើប្រាស់ទឹកធម្មតា​ ទឹកមាន​លាយសាប៊ូ​ ៧​រថយន្ត​ ក្រោយ​ប្រតិបត្តិការរយៈ​ពេល​ ៣​ម៉ោង​ ​មកដល់វេលាម៉ោង១៨ និង​០០​នា​ទី​ស្ថានភាព​អគ្គិភ័យត្រូវកងកម្លាំង​គ្រប់គ្រង​រលត់​ទាំ​ងស្រុង​ ករណី​គ្រោះថ្នាក់​អគ្គិភ័យ​នេះ​មិនបណ្តា​លអោយប៉ះពាល់​ រាលដាលឆេះដល់ផ្ទះប្រជាព​ល​រដ្ឋរឺមនុស្សរងរបួស​ រឺស្លាប់នោះទេ៕

បន្ថែមយោបល់របស់អ្នក

យោបល់

 

 

ព័ត៌មានពាក់ព័ន្ធ

error: Content is protected !!