ព្រឹតិ្តការណ៍ថ្មីៗ

ចិត្តស្មោះភក្តី អត់ដែលស្បថ នៅតែរន្ទះបាញ់ផ្តាច់ជីវិត ទាំងគ្រួសារ!

5 ខែ មុន 63 តូ សុផល

ខេត្តតាកែវ៖ គោចំនួន៤ក្បាល ត្រូវបានរន្ទះបាញ់ស្លាប់ ដេករណូករណែល ពេញវាលស្រែ បន្ទាប់ពីមានភ្លៀងធ្លាក់មួយមេយ៉ាងខ្លាំង លាយឡំទៅដោយ ផ្គរ រន្ទះ។ហេតុការណ៍នេះ បានកើតឡើងកាលពីវេលាម៉ោង១៥ នឹង៤៥នាទី រសៀលថ្ងៃអង្គារ ៣រោច ខែពិសាខ ឆ្នាំកុរ ព.ស២៥៦២ ត្រូវនឹងថ្ងៃទី២១ ខែឧសភា ឆ្នាំ២០១៩ ស្ថិតនៅភូមិអូប៉ូ ឃុំសំបួរ ស្រុកទ្រាំង ខេត្តតាកែវ។បើតាមលោកសោ ឆាន អាយុ៦២ឆ្នាំ ដែលជាម្ចាស់គោ បានឲ្យដឹងថា នៅមុនពេលកើតហេតុ រូបគាត់បានយកគោ ទៅលេងនៅវាលស្រែ អោយដើរស៊ីស្មៅ លុះដល់វេលាម៉ោងខាងលើ មេឃក៌បានធ្លាក់ភ្លៀងមកមួយមេយ៉ាងខ្លាំង លាយឡះ ទៅដោយខ្យល់ នឹងផ្គរ រន្ទះ  លុះដល់មេឃរាំងភ្លៀង មានប្រជាពលរដ្ឋ រត់មកប្រាប់គាត់ថា គោ របស់គាត់ ត្រូវរន្ទះបាញ់ស្លាប់អស់ហើយ។

លោកតាម្ចាស់គោ បានឲ្យដឹងទៀតថា នៅពេលដែលឮគេមកប្រាប់អញ្ចឹង គាត់មានការ ស្លុតចិត្តយ៉ាងខ្លាំង ព្រោះ មានតែគោចំនួន០៤ក្បាលហ្នឹង គ្រាន់ជួយគាត់ ភ្ជួរ រាស់ នៅរដូវធ្វើស្រែ ឥឡូវត្រូវរន្ទះ អប្រិយ៍ ប្រល័យអស់ តើគាត់បានអីរំពឹងទៅ។

បច្ចុប្បន្នគោចំនួន៤ក្បាល ត្រូវបានប្រជាពលរដ្ឋ ជួយសែងយកមកផ្ទះ ដើម្បីរកដង្ខៅគោមកឡែឡុងលក់ក្រែងបានប្រាក់ខ្លះមកវិញ៕ ដោយ៖ សុខន

បន្ថែមយោបល់របស់អ្នក

យោបល់

 

 

ព័ត៌មានពាក់ព័ន្ធ