ព្រឹតិ្តការណ៍ថ្មីៗ

ប្រទះឃើញលលាដ៍ក្បាល និងផ្នែកខ្លះ នៃគ្រោងឆ្អឹងមនុស្ស

4 ខែ មុន 221 តូ សុផល

មណ្ឌលគិរី៖ កាលពីថ្ងៃទី២០ខែឧសភាឆ្នាំ២០១៩ គ្រោងឆ្អឹងមនុស្ស រួមទាំងលលាដ៍ក្បាលត្រូវបានអ្នកដកផ្សិតក្នុងព្រៃប្រទះឃើញ

ដោយគេបានដាក់ការសង្ស័យថាជាសពដែលបានស្លាប់កាលពីអំឡុងមុនចូលឆ្នាំចិន។ ប្រទះឃើញគ្រោងឆ្អឹងមនុស្សនេះនៅចម្ងាយពីផ្ទះប្រជាពលរដ្ឋរស់នៅប្រហែល១.៥០០ម៉ែត្រ(ចំណុចការប៉ាយ)ស្ថិតក្នុងភូមិពូទុង ឃុំចុងខ្លះ ស្រុកកែវសីមាខេត្តមណ្ឌលគិរី។

ក្រោយពីទទួលដំណឹងពីឈ្មោះយល់នឿន ជាអ្នកដកផ្សិតអំពីការប្រទះឃើញលលាដ៍និងឆ្អឹងមនុស្សនោះ កម្លាំងនគរបាលប៉ុស្តិ៍ចុងផ្លាស់បានរាយការណ៍ទៅលោកអធិការដើម្បីសុំកម្លាំងជំនាញជួយចុះស្រាវជ្រាវនិងត្រួតពិនិត្យ។

ក្រោយពីកម្លាំងជំនាញបានមកដល់កន្លែងកើតហេតុនោះភ្លាម បានត្រួតពិនិត្យជុំវិញកន្លែងប្រទះឃើញលលាដ៍ក្បាលខ្មោចបានរុករកឃើញបន្ថែមដូចជាៈ

-ខោជើងវែងពណ៌ប្រផេះ១-ខោលីអូរហែក១-ឆ្អឹងកំភួនដៃ១គូ-ឆ្អឹងដើមដៃ១-ឆ្អឹងស្លាបប្រចៀវ១-ឆ្អឹងស្មងជើង១គូ-ឆ្អឹងភ្លៅ១គូ។

ក្នុងករណីនេះបងប្អូនប្រជាពលរដ្ឋដែលរស់នៅតំបន់ក្បែរនោះ បានប្រាប់ថា ធ្លាប់ឃើញមនុស្សម្នាក់(មិនស្គាល់អត្តសញ្ញាណ)មានសតិមិនគ្រប់គ្រាន់ ចេះតែភ័យខ្លាចពីនេះពីនោះ។ក្រោយមកក៏បាត់ខ្លួននៅរយៈពេល៤ទៅ៥ថ្ងៃមុនចូលឆ្នាំចិន។

ប្រភពដដែលបានបន្តថា នៅក្រោយចូលឆ្នាំចិនរួចក៏មានមនុស្ស៦នាក់ស្រី២នាក់។ក្នុង៦នាក់នោះបានមកសួរប្រជាជនចំណុចខាងលើថាមានបងប្អូនណាឃើញប្ដីនិងឪពុកខ្ញុំទេ ព្រោះគាត់មកដើរធ្វើព្រូឡានគាត់បាត់ខ្លួនយូរហើយ មិនឃើញទៅផ្ទះវិញទេ។

ពេលនោះមានមនុស្សស្រីម្នាក់បានរកគ្រូមើលសន្លឹកបៀដើម្បីទាយរកប្ដីគាត់។គ្រូទាយថាប្ដីបងស្រីឯងធ្លាក់ដល់លេខ0ហើយរកមិនឃើញទេ។បន្ទាប់មកក្រុមគ្រួសារនោះបាននៅដេកក្នុងព្រៃចំនួន២ថ្ងៃដើម្បីរកប្ដីតែនៅរកមិនឃើញក៏ត្រឡប់ទៅផ្ទះវិញបាត់ទៅ។

លោកឡេវ វិបុល នាយប៉ុស្តិ៍ឃុំចុងផ្លាស់បានបញ្ជាក់ថា នគរបាលជំនាញសន្និដ្ឋានបានថា៖ គ្រោងឆ្អឹងដែល ប្រជាពលរដ្ឋ បានប្រទះឃើញនោះ ពិតជាគ្រោងឆ្អឹងមនុស្សមិនគ្រប់សតិដែលប្រជាពលរដ្ឋ បានធ្លាប់ឃើញមុនចូលឆ្នាំចិនពី៤ទៅ៥ថ្ងៃនោះពិតប្រាកដមែន។

ដូចនេះសពនោះអាចស្លាប់បណ្តាលមកពីដើរវង្វេងក្នុងព្រៃដាច់អាហារ បណ្តាលឱ្យខ្យល់គរស្លាប់។ ដោយពុំមែនជាករណីសម្លាប់ឬអ្វីផ្សេងនោះឡើយ។បច្ចុប្បន្នគ្រោងឆ្អឹងដែលបានរកឃើញទាំងនោះសមត្ថកិច្ចយកទៅរក្សាទុកដើម្បីស្រាវជ្រាវរកសាច់ញាតិមកទទួលយកទៅធ្វើបុណ្យតាមប្រពៃណី៕ ដោយ៖ ចិន្តា

បន្ថែមយោបល់របស់អ្នក

យោបល់

 

 

ព័ត៌មានពាក់ព័ន្ធ