ព្រឹតិ្តការណ៍ថ្មីៗ

សិស្សវិទ្យាល័យ ផ្សារដើមថ្កូវ២នាក់ សហការគ្នា ចេញឆក់ទូរស័ព្ទ ពីជនជាតិចិន ម្នាក់សំណាង ម្នាក់ជាប់ខ្នោះ!

3 សប្តាហ៍ មុន 43 តូ សុផល

ភ្នំពេញ ៖ ជនសង្ស័យ ម្នាក់ក្នុងចំនោម២នាក់  ត្រូវបានប្រជាពលរដ្ឋចាប់ឲ្យសមត្ថកិច្ច  បន្ទាប់ពីធ្វើ សកម្មភាពឆក់ទូរស័ព្ទដៃ ពីជនជាតិចិនមួយក្រុម

ដែលកំពុងជិះម៉ូតូកង់បីឥណ្ឌា តែមិនបានសម្រេច កាន់ជាប់ក៏ទាញកន្ត្រាក់មកវិញត្រង់ចំណុច មុខហាងស៊ុប “ហុយហុយ” តាមបណ្ដោយ ផ្លូវ ៣១០កែងនិងផ្លូវ១១៣  សង្កាត់បឹងកេងកងទី៣ ខណ្ឌចំការមន ភ្នំពេញ ក៍បើករត់គេចខ្លួន  រហូតឃាត់បានម្នាក់ នៅផ្លូវ៣០៤ សង្កាត់បឹងកេងកង២ ខណ្ឌចំការមន បង្កឲ្យមាន ការភ្ញាក់ផ្អើលឡើងកាលពី វេលាម៉ោង ១១:៤០នាទីយប់ ថ្ងៃ ចន្ទ ទី២០ខែឧសភា ឆ្នាំ ២០១៩ ។

ជនសង្ស័យ ខាងលើ មានឈ្មោះ  ឡាយ សង់ឌីន ភេទប្រុស  អាយុ១៧ឆ្នាំ ជនជាតិខ្មែរ មុខរបរសិស្ស ថ្នាក់ទី៩ វិទ្យាល័យផ្សារដើមថ្កូវ និងកន្លែងស្នាក់នៅក្នុងសង្កាត់ផ្សារដើមថ្កូវ រស់នៅបច្ចុប្បន្ននៅក្នុងភូមិសែនសុខ សង្កាត់ឃ្មួញ ខណ្ឌសែនសុខ រាជធានីភ្នំពេញ ជាអ្នកឆក់អង្គុយពីក្រោយ។ ចំណែកអ្នកបើកម៉ូតូដែលរត់រួចមានឈ្មោះ វីន រតនៈ ភេទប្រុស អាយុប្រហែលគ្នា ជនជាតិខ្មែរ មុខរបរសិស្ស រស់នៅក្នុងសង្កាត់ផ្សារដើមថ្កូវ បានបើកម៉ូតូម៉ាក ហុងដា BeAT (មិនចាំស្លាកលេខ) បានជិះរត់បាត់ស្រមោល។

សាក្សីដែលឃើញហេតុការណ៍ផ្ទាល់បានរៀបរាប់ប្រាប់ឲ្យដឹងថា ដំបូងឡើយគេឃើញជនរងគ្រោះ ជាជនជាតិចិនមួយក្រុម មានស្រីប្រុស  បានជិះកង់បីឥណ្ឌាមួយគ្រឿង បាន ធ្វើដំណើរ តាមបណ្ដោយ ផ្លូវ៣១០ ក្នុង ទិសដៅពីលិចទៅកើត កំពុងចុចទូរស័ព្ទ លុះមកដល់ចំណុចកើតហេតុ ខាងលើក៏ស្រាប់ តែលេចមុខ ជនសង្ស័យ២នាក់  ជិះម៉ូតូមួយគ្រឿង  ម៉ាកហុងដា BeAT ពណ៌សលាយក្រហម  (មិនចាំស្លាកលេខ) ដែលជិះ តាមមកពីក្រោយ រួចក៏ធ្វើសកម្មភាព ឆក់ទូរស័ព្ទដៃមួយគ្រឿង ពីដៃជនរងគ្រោះ ដោយសារជនរងគ្រោះកាន់ជាប់ក៏ទាញកន្ត្រាក់មកវិញ ធ្វើឲ្យជនសង្ស័យជិះពីក្រោយ  ដែលជាអ្នកធ្វើសកម្មភាពនោះ ធ្លាក់ពីលើម៉ូតូ។ ភ្លាមៗ នោះ ជនសង្ស័យ  ខាងលើ ក៏បានរត់គេចខ្លួន តែប្រជាពលរដ្ឋឃើញក៏ដេញតាមរហូតដល់ផ្លូវ៣០៤ទើបចាប់បានប្រគល់ឲ្យសមត្ថកិច្ច។ ចំណែកជនសង្ស័យជាអ្នក បើក ម៉ូតូ បានបើករត់បាត់ស្រមោល។ រីឯជនរងគ្រោះជាជនជាតិចិន បានជិះកង់បីចេញពីកន្លែងកើតហេតុបាត់ស្រមោលដែល។

 

ក្រោយ ពេលកើតហេតុ ជនសង្ស័យ ត្រូវបាន សមត្ថកិច្ចនាំខ្លួនយកទៅសាកសួរ នៅប៉ុស្តិ៍នគរបាលរដ្ឋបាល បឹងកេងកងទី៣ ដើម្បីកសាងសំណុំរឿងបញ្ជូនទៅអធិការ ដ្ឋាននគរបាលខណ្ឌចំការមន រង់ចាំ បញ្ជូនបន្តការទៅតាមនីតិវិធីច្បាប់ជាបន្តទៀត ៕

បន្ថែមយោបល់របស់អ្នក

យោបល់

 

 

ព័ត៌មានពាក់ព័ន្ធ

error: Content is protected !!