ព្រឹតិ្តការណ៍ថ្មីៗ

ស្ដ្រីម្នាក់ ទាញកាំភ្លើងបាញ់ផ្តាច់ជីវិតខ្លួនឯង ក្នុងរថយន្ត ស្លាប់ចោលកូន៣នាក់ និងប្ដីឲ្យនៅកំព្រា!

3 ខែ មុន 183 តូ សុផល

កណ្ដាល៖ ករណីអត្តឃាតនេះបានបង្កឲ្យមានការភ្ញាក់ផ្អើលនៅចំណុចកំពង់ទឹកទន្លេភូមិខ្សាច់ ឃុំអរិយក្សត្រ ស្រុកល្វាឯម ខេត្តកណ្ដាល កាលពីវេលាម៉ោង១៦,៣០នាទីថ្ងៃទី២០ខែឧសភាឆ្នាំ២០១៩។

ស្ដ្រីអត្តឃាតឈ្មោះ ណុប វណ្ណី អាយុ៣៤ឆ្នាំមុខរបរលក់ដូរ មានទីលំនៅភូមិទួលមាស ឃុំអរិយក្សត្រស្រុកល្វាឯម ខេត្តកណ្ដាល។

ចំណែកប្ដីឈ្មោះ អ៊ុក ជីវ៉ា អាយុ៤៣ឆ្នាំមុខរបរនគរបាល ឋានៈនាយផ្នែកនគរបាលស៊ើបអង្កេតនីតិវិធី នៃនាយកដ្ឋានអន្តោរប្រវេសន៍មានទីលំនៅផ្ទះជាមួយគ្នា។

បើតាមសេចក្ដីរាយការណ៍បានឲ្យដឹងថា! នៅមុនពេលកើតហេតុ ជនអត្តឃាតបានទៅមុជទឹកជាមួយប្ដីនិងកូនចំនួន៣នាក់ទៀត នៅទន្លេមេគង្គចំណុចកោះខ្សាច់។

លុះពេលងូតទឹកនោះជនអត្តឃាតមិនចុះងូតទេដោយនៅសំរាកក្នុងរថយន្តតែម្នាក់ឯង នៅពេលកើតហេតុខាងប្ដីបានឡើងមកពីងូតទឹកវិញ ក៏ឃើញប្រពន្ធបាញ់ខ្លួនឯងស្លាប់បាត់ទៅហើយ

ដោយដេកស្លាប់ជាប់គ្រាប់កាំភ្លើងនៅលើក្បាល ដៃស្ដាំកើយមកលើភ្លៅខាងឆ្វេង ចំណែកកាំភ្លើងជ្រុះនៅជិតនោះ។

បន្ទាប់មកប្ដីក៏បានប្ដឹងរាយការណ៍ទៅសមត្ថកិច្ចមូលដ្ឋានដើម្បីចុះពិនិត្យ បើតាមការសន្និដ្ឋានមូលហេតុមកពីប្រចណ្ឌ៕

បន្ថែមយោបល់របស់អ្នក

យោបល់

 

 

ព័ត៌មានពាក់ព័ន្ធ

error: Content is protected !!