ព្រឹតិ្តការណ៍ថ្មីៗ

Scopy ជិះឆ្លងស្តុប មិនប្រយ័ត្ន បុក Range Rover!

4 សប្តាហ៍ មុន 48 តូ សុផល

ភ្នំពេញ ៖ បុរសម្នាក់ជិះ ម៉ូតូស្កុបពី ឆ្លងផ្លូវក្នុងល្បឿនលឿន មិនប្រយ័ត្នជ្រុលទៅបុករថយន្តស៊េរីទំនើប Range Roverចំពាក់កណ្តាលបោកក្បាលនិងកញ្ចក់ទ្វាររថយន្តរងរបួសធ្ងន់ បង្កឲ្យមានការភ្ញាក់ផ្អើលដល់បងប្អូនប្រជាពលរដ្ឋ រាយការណ៍ប្រាប់សមត្ថកិច្ចផងដែរ ហេតុការណ៍នេះកើតឡើងកាលពីវេលាម៉ោងពីវេលាម៉ោង១០:៤០នាទីយប់  ថ្ងៃទី២០ខែឧសភា ឆ្នាំ ២០១៩ ស្ថិតនៅតាមបណ្តោយផ្លូវ២៥៧កែងនិងផ្លូវ១៥៦ ក្នុងសង្កាត់ទឹកល្អក់២ ខណ្ឌទួលគោក។

តាមសម្តីរបុរសម្នាក់ឃើញហេតុការណ៍នេះប្រាប់ឲ្យដឹងថាមុនកើតហេតុគេឃើញបុរសម្នាក់បើករថយន្តស៊េរីទំនើបមួយគ្រឿងម៉ាកRangrover ពណ៌សពាក់ស្លាកលេខភ្នំពេញ2AB-1888ធ្វើដំណើរតាមបណ្តាយផ្លូវ២៥៧ទិសដៅពីជើងទៅត្បូងក្នុងល្បឿនមធ្យមខណះមកដល់ផ្លូវបែកជាបួនចំណុចកើតហេតុខាងលើក៏មានបុរសម្នាក់ជិះម៉ូតូមួយគ្រឿងម៉ាកស្កុបពីរពណ៌សលាយក្រហមពាក់ស្លាកលេខភ្នំពេញ1FI-8316ធ្វើដំណើរតាមបណ្តោយផ្លូវ១៥៦ទិសដៅពីលិចទៅកើតក្នុងល្បឿនលឿនចាបហ្វ្រាំងមិនទាន់ជ្រុលទៅបុកចំទ្វាររថយន្តចំហៀងខាងស្តាំផ្នែកខាងមុខពេញទំហឹងបណ្តាលឲ្យបោកក្បាលនិងកញ្ចក់ទ្វាររថយន្តរងរបួសធ្ងន់។បន្ទាប់មករថយន្តសង្គ្រោះបន្ទាន់មន្ទីពេទ្យមហានគរ ដឹកយកទៅសង្គ្រោះភ្លាមៗដោយសន្ថាភាពជនរងគ្រោះរងរបួសធ្ងន់ពេកបានដឹកទៅសង្គ្រោះនៅមន្ទីពេទ្យកាលម៉ែត្របន្ត។

ក្រោយកើតហេតុសមត្ថកិច្ចមូលដ្ឋានបានចុះមកដល់បានទំនាក់ទំនងទៅសមត្ថកិច្ចជំនាញចុះមកធ្វើការវាស់វែងយករថយន្តនិងម៉ូតូយកទៅតក្សាទុកនៅអធិការដ្ឋាននគរបានខណ្ឌទួលគោករងចាំដោះស្រាយគ្នាទៅតាមផ្លូវច្បាប់៕

បន្ថែមយោបល់របស់អ្នក

យោបល់

 

 

ព័ត៌មានពាក់ព័ន្ធ

error: Content is protected !!