ព្រឹតិ្តការណ៍ថ្មីៗ

កំពុងតែលឿន រថយន្តបត់ឆ្លងផ្លូវ  គេចទៅបុកទួលចិញ្ចើមផ្លូវបោកផ្ទប់ស្លាកផ្សាយពានិជ្ជកម្ម 

3 សប្តាហ៍ មុន 22 តូ សុផល

ភ្នំពេញ  ៖  បុរស២នាក់បានរងរបួសធ្ងន់ របួសទាំងមួកការពារចេញពីក្បាល ក្រោយពីជិះម៉ូតូ ហុងដាឌ្រីម ឌុបគ្នាចេញពីក្លឹប ក្នុងល្បឿនលឿនខ្វះការប្រុងប្រយ័ត្ន  ស្របពេលដែលរថយន្ត កូរ៉េ៣តោនកន្លះ  កំពុងបត់ឆ្លងផ្លូវ  ស្រាប់តែគេចជ្រុលឡើងលើ ចញ្ចើមផ្លូវខ្ពស់ទាបៗ ខ្ទាតបោកផ្ទប់ បង្គោលស្លាកផ្សាយ ពានិជ្ជកម្ម  រមៀលធ្លាក់ចូលចំណោតផ្លូវចេញចូលក្រោមដីផ្ទះគេ ដេកសន្លប់ស្ដូកស្ដឹង ក្នុងថ្លុកឈាម  ត្រូវបានប្រជាពលរដ្ឋរស់នៅក្បែរនោះ រាយការណ៍ប្រាប់សមត្ថកិច្ចមូលដ្ឋាន ចុះទៅកន្លែងកើតហេតុ  និងហៅរថយន្ត គិលានសង្គ្រោះគ្លីនិកឯកជន មកដឹកយកទៅសង្គ្រោះផងដែរ។

ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះ  បានកើតឡើង វេលាម៉ោង០២:២០នាទីរំលងអាធ្រាត្រ  ឈានចូលថ្ងៃអង្គារ៍  ទី២១ ខែឧសភា  ឆ្នាំ២០១៩នេះ នៅត្រង់ចំណុចមុខបន្ទប់ព្យាបាលជម្ងឺសើស្បែក  និងសម្ពស្ស (ហួសច្រកចូលរោងចក្រ ស៊ីងឡាងហួរ ) លើកំណាត់ផ្លូវ៣៧១ សង្កាត់បឹងទំពុនទី២ ខណ្ឌមានជ័យ  រាជធានីភ្នំពេញ ។

ប្រភពព័ត៌មានពីកន្លែងកើតហេតុបានឱ្យដឹងថា នៅមុនពេលកើតហេតុគេបានឃើញបុរស២នាក់ ជិះម៉ូតូឌ្រីមសង់មួយគ្រឿង ពណ៌ខ្មៅ ពាក់ស្លាកលេខកំពង់ធំ 1H-8329 ធ្វើដំណើរតាមបណ្ដោយផ្លូវ៣៧១ ក្នុងទិសដៅពីកើតមកលិច ក្នុងល្បឿនលឿន  លុះមកដល់ចំណុចកើតហេតុខាងលើ ខ្វះការប្រុងប្រយ័ត្ន  ស្របពេលដែលរថយន្ត កូរ៉េ៣តោនកន្លះ  កំពុងបត់ឆ្លងផ្លូវ  ស្រាប់តែគេចជ្រុលឡើងលើ ចញ្ចើមផ្លូវខ្ពស់ទាបៗ ខ្ទាតបោកផ្ទប់ បង្គោលស្លាកផ្សាយ ពានិជ្ជកម្ម  របូតទាំងមួកការពារសុវត្ថិភាព រមៀលធ្លាក់ចូលចំណោតផ្លូវចេញចូលក្រោមដីផ្ទះគេ រងរបួសធ្ងន់ ដេកសន្លប់ស្ដូកស្ដឹង ក្នុងថ្លុកឈាម  ចំណែកម៉ូតូខ្ទាត ទៅកណ្ដាលផ្លូវ ត្រូវបានប្រជាពលរដ្ឋដែលធ្វើដំណើរឆ្លងកាត់ និងប្រជាពលរដ្ឋ ស្មានតែរថយន្តធុនធំ បុកហើយខ្ទាតដួល  និងជួយទាក់ទង រថយន្តសង្គ្រោះបន្ទាន់ អោយមកដឹកជនរងគ្រោះទៅមន្ទីរពេទ្យផងដែរ។ ចំណែករថយន្តកូរ៉េដឹកទំនិញ ៣តោនកន្លះ ដែលបត់ឆ្លងនោះបានបើកចុះទៅផ្លូវបេតុងរួចទៅដល់ឃ្លាំងរបស់ខ្លួន  តែត្រូវបានប្រពលរដ្ឋនាំគ្នាតាមមក ថា  ជារថយន្តបង្កហេតុដែលបើកចេញពីកន្លែងកើតហេតុ ទើបរាយការណ៍ប្រាប់សមត្ថកិច្ចមូលដ្ឋាន ចុះមកសួរនាំតែបងប្អូនប្រជាពលរដ្ឋអះអាងថា ប៉ះម៉ូតូ  ទើបឃាត់តៃកុងសួរនាំជិត៣ម៉ោង នៅតែតៃកុងប្រកែកមិនបានប៉ះដដែល។

តែបើតាមសម្ដី ជនរងគ្រោះដែលត្រូវបានរថយន្តគិលានសង្គ្រោះគ្លិនិកឯកជនសួគ៍ា ដឹកយកទៅសង្គ្រោះ និងសម្រាលនៅទីនោះ បានប្រាប់ថាពួកគាត់បើកម៉ូតូឌុបគ្នាក្នុងល្បឿនលឿនពេក ហើយមានរថយន្តធុនធំខាងលើ បត់ឆ្លងផ្លូវលឿនផង ណាមួយពួកគាត់ចាប់ហ្វ្រាំងមិនទាន់ ទើបគេចឡើងចិញ្ចើមផ្លូវ  ជួបគ្រោះថ្នាក់ បែបនេះតែម្ដង ដោយមិនបានប៉ះរថយន្តខាងលើនោះទេ ។

ចំណែកឯម៉ូតូរបស់ជនរងគ្រោះ សមត្ថកិច្ចមូលដ្ឋាន និងសមត្ថកិច្ចផ្នែកវាស់វែងនៃអធិការដ្ឋានខណ្ឌមានជ័យ  បានប្រគល់អោយ  សមត្ថកិច្ចជំនាញ ក្រុង  ចុះមកពិនិត្យមើលជាក់ស្ដែង  តែមិនឃើញរថយន្តមានស្នាមប៉ះឬបុកអ្វីឡើយ  ទើបទុកអោយផ្នែកវាស់វែងខណ្ឌ  ធ្វើការពិនិត្យតាមជាក់ស្ដែងវិញ  ព្រោះជំនាញមិនអាចឃាត់រថយន្តដែលពុំបានបុកឬប៉ះភាគីរងគ្រោះយកទៅដោះស្រាយបានឡើយ។

ក្រោយកើតហេតុ៣ម៉ោងជាង  ទាល់តែសមត្ថកិច្ចផ្នែកវាស់វែង  នៃអធិការនគរបាលខណ្ឌមានជ័យ និងសមត្ថកិច្ចប៉ុស្តិ៍បឹងទំពុន២  ទៅសាកសួរ ជនរងគ្រោះ នៅមន្ទីរពេទ្យ ទើបដឹងថា មិនមានប៉ះពាល់ជាមួយរថយន្តនោះទេ ៕

បន្ថែមយោបល់របស់អ្នក

យោបល់

 

 

ព័ត៌មានពាក់ព័ន្ធ

error: Content is protected !!