ព្រឹតិ្តការណ៍ថ្មីៗ

លោក ម៉ូវ ម៉ានិត យកគ្រឿងចក្រកៀរសំអាតលើកំណាត់ផ្លូវហាណូយ និងផ្លូវសម្ដេច ជា ស៊ីម 

4 ខែ មុន 72 តូ សុផល

ភ្នំពេញ៖ កំណាត់ផ្លូវមហាវិថីហាណូយ និងផ្លូវសម្ដេច ជា ស៊ីម នៅក្នុងមូលដ្ឋានខណ្ឌសែនសុខ ដែលអ្នកធ្វើដំណើរទូទៅសង្កេតឃើញកន្លងមកថា មានកម្ទេចកម្ទី ធូលីដី ពេលមានភ្លៀងធ្លាក់ម្ដងៗ អាចហូរបង្កជាការកកស្ទះប្រព័ន្ធលូ និងក្រោយភ្លៀង ត្រូវកម្ដៅថ្ងៃបណ្ដាលឲ្យហុយនោះ មានសោភ័ណ្ឌភាពល្អប្រសើរឡើងវិញហើយ បន្ទាប់ពីលោក ម៉ូវ ម៉ានិត អភិបាលខណ្ឌ ដឹកនាំបញ្ជាផ្ទាល់ឲ្យមន្ត្រីពាក់ព័ន្ធ នាំយកគ្រឿងចក្រ ទៅធ្វើការឈូសកៀរបោសសំអាតបរិស្ថាន ដោយសហការជាមួយក្រុមហ៊ុន ស៉ីនទ្រី បើគិតត្រឹមថ្ងៃទី២១ ខែឧសភា ឆ្នាំ២០១៩នេះ។

មន្ត្រីមូលដ្ឋានខណ្ឌសែនសុខ បញ្ជាក់ថា ក្រោយការងារសំអាតកំណាត់ផ្លូវមហាវិថីហាណូយ និងផ្លូវសម្ដេច ជា ស៊ីម ឲ្យមានបរិស្ថានល្អប្រសើរហើយនោះ លោក ម៉ូវ ម៉ានិត គ្រោងធ្វើការសំអាតតាមបណ្ដាផ្លូវសំខាន់ៗផ្សេងៗទៀត ក្នុងមូលដ្ឋាន ប្រសិនបើការពិនិត្យជាក់ស្ដែងឃើញថា មានកកកុញទៅដោយកម្ទេចកម្ទីរ ធូលីដីតាមចិញ្ចើមផ្លូវ។

មន្រ្តីថា ពេលមានភ្លៀងធ្លាក់ម្ដងៗ អាចហូរបង្កជាការកកស្ទះប្រព័ន្ធលូ និងក្រោយភ្លៀង ត្រូវកម្ដៅថ្ងៃបណ្ដាលឲ្យហុយ គឺដើម្បីមានភាពងាយស្រួលធ្វើដំណើរ បើទោះជាទទួល ឫមិនទទួលបានសំណូមពរពីប្រជាពលរដ្ឋក្ដី ពីព្រោះក្នុងនាមមន្ត្រីអាជ្ញាធរ មិនមែនជាចៅហ្វាយនាយទេ តែជាអ្នកបម្រើប្រជាពលរដ្ឋដោយភាពស្មោះត្រង់ ដែលដាក់ចេញដោយសម្ដេចតេជោ ហ៊ុន សែន ប្រមុខរាជរដ្ឋាភិបាលកម្ពុជា៕

បន្ថែមយោបល់របស់អ្នក

យោបល់

 

 

ព័ត៌មានពាក់ព័ន្ធ