ព្រឹតិ្តការណ៍ថ្មីៗ

ពិធីសំណេះសំណាលជាមួយអង្គបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាខេត្ត ក្រុមប្រឹក្សាស្រុកបន្ទាយមាស និងស្រុកអង្គរជ័យ អាណត្តិទី៣

5 ខែ មុន 7 តូ សុផល

កំពត៖នៅរសៀលថ្ងៃអង្គារ៍ ៣រោច ខែ ពិសាខ ឆ្នាំកុរ ព.ស ២៥៦៣ ត្រូវនឹងថ្ងៃទី ២១ ខែ ឧសភា ឆ្នាំ២០១៩

ឯកឧត្តម ជាវ តាយ ប្រធានគណៈកម្មាធិការគណបក្សខេត្ត និងជាអភិបាលខេត្តកំពត បានអញ្ជើញចូលរួមក្នុងពិធីសំណេះសំណាលជាមួយអង្គបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាខេត្ត ក្រុមប្រឹក្សាស្រុកបន្ទាយមានជ័យ និងស្រុកអង្គរជ័យ អាណត្តិទី៣ នៅសាលប្រជុំទីស្នាក់ការគណបក្ស ប្រជាជនកម្ពុជាស្រុកបន្ទាយមាស ក្រោមអធិបតីភាព ឯកឧត្តមបណ្ឌិត ប៉ែន ស៊ីម៉ន តំណាងរាស្ត្រមណ្ឌលកំពត និងជាប្រធានក្រុមការងារថ្នាក់កណ្តាលចុះជួយខេត្តកំពត ។

នៅក្នុងពិធីនេះដែរ មានការអញ្ជើញចូលរួមពី ក្រុមការងារថ្នាក់កណ្តាលទទួលស្រុក ក្រុមការងារថ្នាក់ជាតិទទួលស្រុក សមាជិកអចិន្ត្រៃយ៍គណបក្សខេត្តទទួលបន្ទុកស្រុក ប្រធានក្រុមការងារថ្នាក់ខេត្តទទួលឃុំ បេក្ខជនក្រុមប្រឹក្សាខេត្តពេញសិទ្ធិ និងបម្រុង បេក្ខជនក្រុមប្រឹក្សាស្រុកបន្ទាយមាស បេក្ខជនក្រុមប្រឹក្សាស្រុកអង្គរជ័យ ពេញសិទ្ធិ និងបម្រុង គណៈអចិន្ត្រៃយ៍ស្រុក និងអង្គបោះឆ្នោតក្រុមប្រឹក្សាឃុំ ស្រុកបន្ទាយមាស និងស្រុកអង្គរជ័យ សរុបចំនួន ៣៩២នាក់ ។

បន្ថែមយោបល់របស់អ្នក

យោបល់

 

 

ព័ត៌មានពាក់ព័ន្ធ