ព្រឹតិ្តការណ៍ថ្មីៗ

ប្តីចិត្តតិរិឆ្ឆាន កាប់ប្រពន្ធដាច់.កស្លាប់ក្នុងថ្លុកឈាម

3 ខែ មុន 235 តូ សុផល

បាត់ដំបង៖ នៅព្រឹកថ្ងៃទី២១ ខែឧសភា ឆ្នាំ២០១៩ វេលាម៉ោង៤និង៥០នាទី មានករណីឃាតកម្មយ៉ាងឃោរឃៅ

បង្កឡើងដោយប្តី ចិត្តតិរច្ឆានម្នាក់យកកាំបិតកាប់ផ្តាច់.កប្រពន្ធរបស់ខ្លួនស្លាប់ក្នុងថ្លុកឈាម។

ហេតុការណ៍បានកើតឡើងនៅចំណុចភូមិចំការអូរ ឃុំកន្ទឺ២ ស្រុកបាណន់ ខេត្តបាត់ដំបង។

លោកឧត្តមសេនីយ៍ត្រីជេត វណ្ណនី ស្នងការរង ផែនព្រហ្មទណ្ឌ ខេត្តបាត់ដំបងបានបញ្ជាក់ប្រាប់TNN ថា៖ករណីឃាតកម្មនេះផ្តើមចេញពីភ្លើងប្រច័ណ្ឌ និងទំនាស់រវាងគ្រួសារខាងប្រុសនិងខាងស្រី។

ជនដៃដល់ជាប្តីឈ្មោះ៖យឿត រឿត ភេទប្រុស អាយុ៣៣ឆ្នាំ ចំណែកស្ត្រីរងគ្រោះត្រូវជាប្រពន្ធឈ្មោះ ម៉ាន់ សុភា ភេទស្រី អាយុ៣៧ឆ្នាំ នាក់ទាំងពីរ រស់នៅភូមិកើតហេតុខាងលើ។

ក្រោយពីសមត្ថកិច្ចបានទទួលដំណឹងនេះភ្លាម លោកវរសេនីយ៍ឯក ប៉ាន់ វ៉ាន់នី អធិការស្រុកបាណន់ សហការជាមួយកម្លាំងជំនាញ ខេត្តបាត់ដំបងចុះអន្តរាគមន៍និងចាប់ខ្លួនលោកប្តី ជាឃាតករដៃឆៅ។

បច្ចុប្បន្នជនសង្ស័យត្រូវបានបញ្ជូនទៅកាន់ការិយាល័យព្រហ្មទណ្ឌ ខេត្តបាត់ដំបងដើម្បីចាត់ការទៅតាមនិតិវិធី៕ដោយសុខ កុសល

បន្ថែមយោបល់របស់អ្នក

យោបល់

 

 

ព័ត៌មានពាក់ព័ន្ធ

error: Content is protected !!