ព្រឹតិ្តការណ៍ថ្មីៗ

រថយន្តលាយបេតុង កិនស្ត្រីម្នាក់ខ្ទេចក្បាល ម្នាក់ទៀតរងរបួស

3 សប្តាហ៍ មុន 91 តូ សុផល

 

ភ្នំពេញ ៖ ស្ត្រីម្នាក់ស្លាប់ភ្លាមៗនៅកន្លែង ចំណែកម្នាក់ទៀតរងរបួសស្រាល បន្ទាប់ពីជួបនូវឧបទ្ទវហេតុគ្រោះថ្នាក់ចរាចរណ៍រថយន្តដឹកបេតុងបើកបត់ឆ្លងផ្លូវទៅបុកម៉ូតូស្កុបពី គ្រាដែលនាំគ្នាវិលមកពីស្រុក កាលពីវេលាម៉ោង១០និង៣០នាទីព្រឹកថ្ងៃទី២១ ខែឧសភា ឆ្នាំ២០១៩ ស្ថិតនៅតាមផ្លូវហាណូយ ភូមិអន្លង់ក្ងាន សង្កាត់ឃ្មួញ ខណ្ឌសែនសុខ ។

ជនរងគ្រោះឈ្មោះ ស៊ុំ សាវ៉េត ភេទស្រី អាយុ២៩ឆ្នាំ មុខរបរ កម្មកររោងចក្រ ស្នាក់ភូមិព្រៃព្រីងជើង សង្កាត់ចោមចៅ៣ ខណ្ឌពោធិសែនជ័យ មានស្រុកកំណើត ទួលរកា ឃុំមេលំ ស្រុកបរិបូរណ៍ ខេត្តកំពង់ឆ្នាំង ។ ចំណែក ជនរងគ្រោះម្នាក់ទៀតរបួសស្រាល ឈ្មោះរឿន វិល័យ ភេទស្រី អាយុ២១ឆ្នាំ មុខរបរ កម្មការនីរោងចក្រ ស្នាក់នៅជាមួគ្នា មានស្រុកកំណើតភូមិ ឃុំជាមួយគ្នា ។ ជនរងគ្រោះទាំង២នាក់ ជិះម៉ូតូមួយគ្រឿងម៉ាក ស្កុបពី ពណ៌ស ពាក់ស្លាកលេខ កំពង់ឆ្នាំង 1H-6576 ជាមធ្យោបាយ ។ ចំណែករថយន្តបង្ក ម៉ាក FUSO ពណ៌ស ពាក់ស្លាក ភ្នំពេញ 5A-2349 ជារថយន្តដឹកបេតុង ក្រុមហ៊ុនដ្រេហ្គន សុធី បើកបរដោយឈ្មោះ អិន ឆេងហ័ន ភេទប្រុស អាយុ២៩ឆ្នាំ មុខរបរ បើកបររថយន្តដឹកបេតុង មានទីលំនៅ ភូមិកន្ទោងជើង សង្កាត់កន្ទោក ខណ្ឌកំបូល ត្រូវបានសមត្ថកិច្ចឃាត់ខ្លួន ។

តាមប្រភពនៅកន្លែង បានឲ្យដឹងថា មុនកើតហេតុ ជនរងគ្រោះជិះម៉ូតូឌុបគ្នា តាំងពីស្រុកកំណើត ក្នុងបំណង់ មកផ្ទះជួលនៅសង្កាត់ចោមចៅ៣វិញ ធ្វើដំណើរ កាត់តាមផ្លូវហាណូយ ពីជើងទៅត្បូង ដល់ចំណុចកើតហេតុ ស្រាប់តែរថយន្តបង្ក បើកពីត្បូងទៅជើង ហើយបត់ឆ្លងផ្លូវ មកបុកម៉ូតូទាំងកំរោល កិនស្ត្រីរងគ្រោះម្នាក់ស្លាប់ភ្លាមៗនៅកន្លែងកើតហេតុ ។

ក្រោយកើតហេតុ សមត្ថកិច្ចចុះទៅពិនិត្យ ស្លាកស្នាមរួច សាកសពប្រគល់ជូនក្រុមគ្រួសារ ចាត់ចែងដឹកយកទៅធ្វើបុណ្យតាមប្រពៃណី រីឯរថយន្ត និងម៉ូតូ រួមជាមួយអ្នកបើកបររថយន្តផង សមត្ថកិច្ចនាំយកទៅការិយាល័យចរាចរណ៍ជើងគោក ស្នងការក្រុងភ្នំពេញ ដើម្បីកសាងសំណុំរឿងតាមនីតិវិធី ៕

បន្ថែមយោបល់របស់អ្នក

យោបល់

 

 

ព័ត៌មានពាក់ព័ន្ធ

error: Content is protected !!