ព្រឹតិ្តការណ៍ថ្មីៗ

បង្ហាញមុខក្រុមចោរឆក់ និង ប្លន់ចំនួន២ក្រុម ឃាត់ខ្លួនចំនួន ១១ នាក់ពាក់ព័ន្ធនឹង១២ករណី

4 សប្តាហ៍ មុន 64 តូ សុផល

ភ្នំពេញ ៖ ការិយាល័យព្រហ្មទណ្ឌកម្រិតស្រាលនៃស្នងការនគរបាលរាជធានី បានបង្ហាញមុខក្រុមចោរឆក់និងក្រុមចោរប្លន់ចំនួន ២ក្រុមហើយឃាត់ខ្លួនចំនួន ១១នាក់ពាក់ព័ន្ធនឹង ១២ករណីរួចបញ្ជូនទៅកាន់សាលាដំបូងរាជធានីភ្នំពេញដើម្បីទទួលទោសតាមនិតិវិធីច្បាប់តែម្តង ។ការបង្ហាញមុខនេះធ្វើឡើងនៅព្រឹកថ្ងៃទី ២១ ខែឧសភាឆ្នាំ ២០១៩ នៅស្នងការនគរបាលរាជធានីដែលមានរួមនឹងវត្ថុតាងមានម៉ូតូ ២គ្រឿងនិងឧបករណ៍សម្រាប់ធ្វើការវិភាគមួយចំនួន ។

បន្ទាប់ពីធ្វើការបង្ហាញមុខសមត្ថកិច្ចក៏បាននាំជនសង្ស័យទាំង ១១ នាក់ទៅតុលាការដើម្បីធ្វើការចាត់ការតាមច្បាប់ សមត្ថកិច្ចឲ្យដឹងថាការស្រាវជ្រាវបង្ក្រាបរហូតដល់ឃាត់ខ្លួនជនសង្ស័យបានចំនួន ១១ នាក់នេះគឺសមត្ថកិច្ចធ្វើការស្រាវជ្រាវឃាត់បានកាលពីថ្ងៃទី ១៧ ឧសភា រហូតដល់ថ្ងៃ ១៩ ខែឧសភាឆ្នាំ ២០១៩ ឃាត់ខ្លួន បានជនសង្ស័យជាបន្តបន្ទាប់ចំនួន ២ក្រុមស្មើ១១នាក់ ។

សមត្ថកិច្ចឲ្យដឹងទៀតថាក្រុមទី១ ឃាត់ខ្លួនបានជនសង្ស័យបាន ៧នាក់ពាក់ព័ន្ធនឹងបទល្មើសចំនួន ៦ករណីមានអំពើលួចមានស្ថានទម្ងន់ទោសដោយសារការប្រើអំពើហិង្សាគឺប្រើដាវកាប់ប្លន់យកទ្រព្យសម្បត្តិចំនួន ៥ករណីនឹងករណីប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀនចំនួន ១ ករណីនិងចាប់យកវត្ថុតាងធ្វើសកម្មភាពដាវកែច្នៃចំនួន២ម៉ូតូ ១គ្រឿងនិងភស្តុតាងជារបស់ជនរងគ្រោះជាម៉ូតូចំនួន ២គ្រឿងស្លាកលេខចំនួនពីរបន្ទះ ។

សមត្ថកិច្ចឲ្យដឹងបន្ថែមថាក្រុមទី ២ ឃាត់ខ្លួនជនសង្ស័យបានចំនួន ៤នាក់ពាក់ព័ន្ធនឹងបទល្មើសចំនួន ៦ ករណីមានអំពើលួចមានស្ថានទម្ងន់ទោសដោយការប្រើប្រាស់អំពើហិង្សាឆក់យកទ្រព្យសម្បត្តិចំនួន ៤ ករណីអំពើលួចកាច់កម៉ូតូចំនួន ១ករណីនិងប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀនចំនួន ១ករណី ។

សមត្ថកិច្ចបានបន្ថែមទៀតថាក្រុមជនសង្ស័យទាំងអស់នេះគឺបានមកធ្វើសកម្មភាពយ៉ាងសកម្មនៅរាជធានីភ្នំពេញនិងតាមបណ្តាលខេត្តមួយចំនួនផង សមត្ថកិច្ចសំណូមពរឱ្យប្រជាពលរដ្ឋសហការជាមួយនឹងសមត្ថកិច្ចផ្ដល់ព័ត៌មានឲ្យបាមគ្រប់ជ្រុងជ្រោយដើម្បី
ជាប្រយោជន៍ងាយស្រួលឲ្យសមត្ថកិច្ចតាមបង្ក្រាបក្រុមជនសង្ស័យកុំឲ្យអុកឡុកនិងបង្កភាពអសន្តិសុខក្នុងសង្គមយើងបន្តទៀត ៕

បន្ថែមយោបល់របស់អ្នក

យោបល់

 

 

ព័ត៌មានពាក់ព័ន្ធ

error: Content is protected !!