ព្រឹតិ្តការណ៍ថ្មីៗ

ក្រុមគ្រូពេទ្យកងរាជអាវុធហត្ថរាជធានីភ្នំពេញ បាននាំអ្នកជំងឺ ២នាក់ តាមការណាត់ជួបរបស់គ្រូពេទ្យនៃមន្ទីរពេទ្យរុស្សី

3 សប្តាហ៍ មុន 27 តូ សុផល

ភ្នំពេញ៖ នៅព្រឹកថ្ងៃអង្គារ៍ ទី២១ ខែឧសភា ឆ្នាំ២០១៩ ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង មេបញ្ជាការរង កងរាជអាវុធហត្ថលើផ្ទៃប្រទេស

និងជាមេបញ្ជាការកងរាជអាវុធហត្ថរាជធានីភ្នំពេញ បានចាត់ក្រុមការងារក្រោមឱវាទ យករថយន្តទៅទទួលអ្នកជំងឺ ០២នាក់ ដែលជាប្រជាពលរដ្ឋ ក្នុងសង្កាត់ព្រែកកំពឹស ខណ្ឌដង្កោ រាជធានីភ្នំពេញ តាមការណាត់របស់គ្រូពេទ្យនៃមន្ទីរពេទ្យរុស្សីដើម្បីធ្វើការពិនិត្យ និងព្យាបាលជំងឺបន្ត។ អ្នកជំងឺទាំង០២មានឈ្មោះដូចខាងក្រោម ៖
ទី១.ឈ្មោះ អឹម ឃេម ភេទស្រី អាយុ៧០ឆ្នាំ នៅភូមិដំណាក់សង្កែរ សង្កាត់ព្រែកកំពឹស មានបញ្ហាឈឺក្បាលរាំរៃ
ទី២.ឈ្មោះ សាន់ សៀម ភេទស្រី អាយុ៦៣ឆ្នាំ នៅភូមិ ព្រែករទាំង សង្កាត់ព្រែកកំពឹស មានបញ្ហាគ្រោះថ្នាក់ចរាចរណ៍បាក់ក្បាលឆ្អឹងដើមដៃខាងស្តាំ។

បច្ចុប្បន្នអ្នកជំងឺទាំង០២នាក់ត្រូវបានគ្រូពេទ្យនៃមន្ទីរពេទ្យរុស្សីកំពុងធ្វើការពិនិត្យ និងព្យាបាលយ៉ាងយកចិត្តដាក់បំផុត៕

បន្ថែមយោបល់របស់អ្នក

យោបល់

 

 

ព័ត៌មានពាក់ព័ន្ធ

error: Content is protected !!