ព្រឹតិ្តការណ៍ថ្មីៗ

នោះ ឯកឧត្តម ពេជ្រ ស្រស់ ទុកពេលអោយ៣ថ្ងៃ បុរសម្នាក់ដែល….!

6 ខែ មុន 337 តូ សុផល

ភ្នំពេញ៖ នាយប់ថ្ងៃទី ២០ ឧសភា ២០១៩ គណនីយ្យហ្វេសប៊ុក ឯកឧត្តម ពេជ្រ ស្រស់ បានសរសេរបង្ហោះថា ៖ ខ្ញុំកពេលឲ្យបុរសម្នាក់នេះ ៣ថ្ងៃកែតម្រូវការនិយាយ និងសាររបស់ខ្លួន ដោយហេតុថា បុរសម្នាក់នេះ បាននិយាយប៉ះពាល់ដល់សេចក្តីថ្លៃថ្នូរ របស់កងកម្លាំងសមត្ថកិច្ច ពីព្រោះការថតរឿង អប់រំ មិនមែននឹកឃើញថតស្វែងរកប្រាក់ចំណេញនោះទេ ហើយកងកម្លាំងចូលរួមសម្តែង គឺមានបទបញ្ជាត្រឹមត្រូវពី ឧត្តមសេនីយ៍ នេត សាវឿន ដោយមានការស្នើសុំពីរូបខ្ញុំ ជាអ្នកដឹកនាំសម្តែងផ្ទាល់។

បើសិនជាបុរសម្នាក់នេះ មិនធ្វើការកែតម្រូវនោះទេ គឺនឹងត្រូវប្រឈមចំពោះមុខច្បាប់ ពីបទប្រមាថកងកម្លាំងមានសមត្ថកិច្ច។

ថ្ងៃផុតកំណត់គឺនៅថ្ងៃទី២៣ ឧសភាឆ្នាំ២០១៩ វេលាម៉ោង២២ យប់….។

 

ម៉ៃ សុគន្ធ ៖ ខ្ញុំបាទ សុំអធ្យាស្រ័យទៅលើបងៗ កងកម្លាំងសមត្ថកិច្ច ទាំង ដែលថ្ងៃមុនខ្ញុំបានធ្វើការរិះគន់ ដោយមិនបានដឹងថាការរិះគន់នោះ ធ្វើអោយប៉ះពាល់ដល់កងកម្លាំងមានសមត្ថកិច្ចនោះទេ !!

ជាពិសេស ក៏បានអគុណលើបង ពេជ្រ ស្រស់ផងដែរ🙏ដែលបានណែនាំ និងអនុគ្រោះដល់រូបប្អូន !!

ដូច្នេះសូមបងៗសមត្ថកិច្ចមេត្តាអធ្យាស្រ័យ🙏
ដោយការគោរពពីរូបខ្ញុំបាទ ម៉ៃ សុគន្ធ !!

បន្ថែមយោបល់របស់អ្នក

យោបល់