ព្រឹតិ្តការណ៍ថ្មីៗ

នាយប៉ុស្តិ៍ច្រកទ្វាព្រំដែនអន្តរជាតិប៉ោយប៉ែត ធ្វើបែបហ្នឹង ជនជាតិជប៉ុន និយាយប្រាប់ពលរដ្ឋគាត់យ៉ាងម៉េច?

2 ខែ មុន 172 តូ សុផល

បន្ទាយមានជ័យ៖ បន្ទាប់ពីទទួលបានព័ត៌មានតាមបណ្តាញសង្គម Facebook ថាមានជនជាតិជប៉ុនម្នាក់សំរាកនៅតាមចិញ្ចើមផ្លូវ

នៅក្នុងភូមិសាស្រ្តច្រកទ្វាព្រំដែនអន្តរជាតិប៉ោយប៉ែត ក្នុងស្ថានភាពគ្មានអាហារ និងកន្លែងស្នាក់នៅ លោកខឹម ចិត្ត្រា នាយប៉ុស្តិ៍ច្រកទ្វាព្រំដែនអន្តរជាតិប៉ោយប៉ែត បានចាត់កម្លាំងជំនាញអោយស្វែងរកគាត់រហូតមកដល់រសៀលថ្ងៃទី20ខែឧសភាឆ្នាំ2019នេះ ក៏ប្រទះឃើញគាត់។

បន្ទាប់ពីអញ្ជើញគាត់មកប៉ុស្តិ៍ផ្តល់អាហារទឹកសំលៀកបំពាក់និងធ្វើការសាកសួរគាត់ហើយទើបដឹងថា
គាត់មានឈ្មោះ Norihiro YAMAGUCHI អាយុ47ឆ្នាំ ជនជាតិជប៉ុន គាត់ធ្វើដំណើរចេញចូលស្នាក់នៅនិងទេសចរណ៍នៅប្រទេសកម្ពុជារយៈពេល11ឆ្នាំជាងមកហើយទើបតែរយៈពេលជិត10ថ្ងៃមកនេះគាត់បានបាត់កាបូបដែលមានកាតធនាគារនិងឯកសារសំភារៈទាំងអស់នៅក្រុងប៉ោយប៉ែតទើបធ្វើអោយគាត់គ្មានប្រាក់សំរាប់ស្នាក់នៅនិងហូបចុកបន្តរទៀត។

នៅពេលនេះ មន្រ្តីច្រកទ្វាព្រំដែនអន្តរជាតិប៉ោយប៉ែត បានកំពុងជួយសំរួលរៀបចំជូនគាត់ទៅស្ថានទូតជប៉ុននៅពេលឆាប់ៗនេះហើយ។ សូមអរគុណ!!!

បន្ថែមយោបល់របស់អ្នក

យោបល់

 

 

ព័ត៌មានពាក់ព័ន្ធ

error: Content is protected !!