ព្រឹតិ្តការណ៍ថ្មីៗ

បើករុឺម៉កម៉ូតូដឹកភ្ញៀវមិនប្រយ័ត្ន កៀរ Lexus ហើយមិនព្រមឈប់ 

3 ខែ មុន 77 តូ សុផល

ភ្នំពេញ៖ គ្រោះថ្នាក់ចរាចរណ៍ មួយបានកតឡើងដោយ បុរសម្នាក់បើករ៉ឺម៉កម៉ូតូមួយគ្រឿង ដឹកភ្ញៀវស្ត្រីពីរនាក់ ទៅកៀររថយន្តលុចស៊ីសមួយគ្រឿង

រួចមិនឈប់ទទួលខុសត្រូវ ម្ចាស់រថយន្តដេញតាមពីក្រោយឲ្យឈប់ បណ្តាលអោយរ៉ឺម៉ករេចង្កូតឡើងលើចិញ្ចើមផ្លូវ ទៅធ្លាក់ចូលផ្លូវផ្ទះអ្នកភូមិចេញចូល បត់-កម៉ូតូរ៉ឺម៉ក ម្ចាស់លោតទាន់មិនមានរងបួសទេ ទៅរងបួសស្ត្រីពីរនាក់ជាភ្ញៀវធ្ងន់។

ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះ កើតឡើងកាលពីវេលាម៉ោង១០:៤០នាទីយប់ ថ្ងៃអាទិត្យ ទី១៩ ខែឧសភា ឆ្នាំ២០១៩ នៅចំណុចមុខសំអាងការ តាមបណ្តោយផ្លូវ២៧១ ក្នុងសង្កាត់បឹងទំពុន១ ខណ្ឌមានជ័យ។

តាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថា មុនកើតហេតុ គេឃើញបុរសម្នាក់ បើករ៉ឺម៉កម៉ូតូមួយគ្រឿង ពណ៌ក្រហម ពាក់ស្លាកលេខភ្នំពេញ 1AH-3429 ដឹកស្ត្រីពីរនាក់ជាភ្ញៀវ តាមបណ្តោយផ្លូវ ២៧១ ទិសដៅពីជើងទៅត្បូង លុះមកដល់ចំណុចកើតហេតុខាងលើ បានរេចង្កូតទៅកៀររថយន្តលុចស៊ីស ពណ៌ស មួយគ្រឿង ពាក់ស្លាកលេខ ភ្នំពេញ 2W-7858 បើកបរដោយបុរសម្នាក់ ធ្វើដំណើរស្របទិសដៅគ្នា បណ្តាលអោយកៀរចំហៀងរថយន្តខាងមុខខាងស្តាំ ធ្លាក់កាងខាងមុខខូចខាតយ៉ាងដំណំ ចំណែករ៉ឺម៉ក ម៉ូតូមិនឈប់ទទួលខុសត្រូវនោះទេ បានព្យាយាមបើករត់បានប្រមាណជិត ២០០ម៉ែត្រ ត្រូវម្ចាស់រថយន្តបើកដេញពីក្រោយឲ្យឈប់តែម្ចាស់រ៉ឺម៉កម៉ូតូមិនឈប់ ក៏រេចង្កូតឡើងលើចិញ្ចើមផ្លូវទៅធ្លាក់ចូលផ្លូវផ្ទះអ្នកភូមិ បត់-កម៉ូតូ ម្ចាស់លោតទាន់ រួចរត់គេចខ្លួនបាត់ បន្សល់ទុករ៉ឺម៉កម៉ូតូនៅកន្លែងកើតហេតុ និងរងបួសស្ត្រីពីរនាក់ជាភ្ញៀវធ្ងន់ ត្រូវបានបញ្ជូនតាមរ៉ឺម៉កកង់បីមួយផ្សេងទៀតយកទៅសង្គ្រោះភ្លាមៗផងដែរ បង្កឲ្យមានការភ្ញាក់ផ្អើលដល់បងប្អូនប្រជាពលរដ្ឋ រាយការណ៍ប្រាប់សមត្ថកិច្ចមូលដ្ឋាន ចុះមកកន្លែងកើតហេតុ ផងដែរ ។

ក្រោយកើតហេតុ សមត្ថកិច្ចមូលដ្ឋានប៉ុស្តិ៍បឹងទំពុនទី១ សហការជាមួយ សមត្ថកិច្ចផ្នែកវាស់វែង នៃអធិការដ្ឋាននគរបាលខណ្ឌមានជ័យ ចុះមកធ្វើការវាស់វែងយករថយន្ត និងរ៉ឺម៉កម៉ូតូទៅតក្សាទុកនៅអធិការដ្ឋាននគរបាល ខណ្ឌមានជ័យ រងចាំដោះស្រាយគ្នាទៅតាមផ្លូវច្បាប់៕

បន្ថែមយោបល់របស់អ្នក

យោបល់

 

 

ព័ត៌មានពាក់ព័ន្ធ

error: Content is protected !!