ព្រឹតិ្តការណ៍ថ្មីៗ

អគ្គិភ័យឆាបឆេះកម្ទេចឈើ  យ៉ាងសន្ធោរសន្ធៅ  នៅក្នុងសិប្បកម្មផលិតប៉ៅអ៊ី កៅអីឈើ និងជ័រ 

3 ខែ មុន 31 តូ សុផល

ភ្នំពេញ  ៖  មានករណីអគ្គិភ័យឆេះកម្ទេចឈើ យ៉ាងសន្ធោរសន្ធៅ នៅក្នុងសិប្បកម្មផលិតកៅអីឈើ និងជ័រមួយកន្លែង  បង្កការភ្ញាក់ផ្អើលដល់ប្រជាពលរដ្ឋ រាយការណ៍ប្រាប់សមត្ថកិច្ច  ទាក់ទងរថយន្តពន្លត់អគ្គីភ័យខណ្ឌច្បារអំពៅ នឹងរថយន្តពន្លត់អគ្គីភ័យ  ការិយាល័យ បង្ការនិងពន្លត់អគ្គិភ័យ  ស្នងការរាជធានីភ្នំពេញ ប្រចាំខណ្ឌច្បារអំពៅ ចេញទៅជួយអន្តរាគមន៍បាញ់ពន្លត់បានទាន់ពេលវេលា  កាលពីវេលាម៉ោង០៣:២០នាទីទៀបភ្លឺ  ថ្ងៃចន្ទ  ទី២០  ខែឧសភា  ឆ្នាំ២០១៩នេះ  នៅផ្លូវថៃហ្គ័រ ត្រង់ចំណុចសិប្បកម្ម ផលិត ប៉ៅអ៊ី មួយកន្លែង (នៅជាប់ភូមិគ្រឹះខ្យង២)  ស្ថិតក្នុងភូមិទួលតាចាន់ សង្កាត់ព្រែកឯង ខណ្ឌច្បារអំពៅ  ។

ប្រជាពលរដ្ឋដែល បានឃើញហេតុការណ៍ បានប្រាប់ឲ្យដឹងថា  នៅមុនពេល កើតហេតុនោះ គាត់បានធុំក្លិន ឈ្ងៀមៗ ឃើញអណ្ដាតភ្លើងកំពុងឆេះ នៅក្នុងសិប្បកម្មផលិតកៅអីឈើនិងជ័រ  ភ្លាមៗនោះគាត់ក៏ បាន ស្រែកហៅឆោឡោឡើង  និងទាក់ទងប្រាប់សមត្ថកិច្ចមូលដ្ឋាន ហៅរថយន្តពន្លត់អគ្គិភ័យ ចុះមកធ្វើការអន្តរាគមន៍ផង  ដោយបារម្មណ៍ខ្លាចឆេះរាលដាលកាន់តែខ្លាំង  ព្រោះក្នុងសិប្បកម្មនោះ  សុទ្ធតែកម្ទេចឈើ និងជ័រ  ។

មិន បានប៉ុន្មានផងស្រាប់តែឃើញ មានរថយន្តពន្លត់អគ្គីភ័យចំនួន២គ្រឿង បានមកដល់កន្លែងកើតហេតុជាបន្តបន្ទាប់ មានរថយន្តពន្លត់អគ្គីភ័យខណ្ឌច្បារអំពៅ នឹងរថយន្តពន្លត់អគ្គីភ័យ  ការិយាល័យ បង្ការនិងពន្លត់អគ្គិភ័យ  ស្នងការរាជធានីភ្នំពេញ ប្រចាំខណ្ឌច្បារអំពៅ ដោយក្រុមពន្លត់អគ្គិភ័យ ធ្វើការបាញ់ពន្លត់  ដោយ ប្រើប្រាស់រថយន្តពន្លត់អគ្គិភ័យអស់ទឹកតែ ១គ្រឿងប៉ុណ្ណោះ  អាចទប់ស្កាត់នៃការឆេះនេះមិនឲ្យ រាលដាលកាន់តែខ្លាំងឡើយ ។

សមត្ថកិច្ចបន្ថែមថា ករណី អគ្គីភ័យ ខាងលើនេះ មិនបាន បង្ក អោយ ឆេះរាល ដាលដល់ផ្ទះអ្នកជិតខាង នោះទេ  គ្រាន់តែឆេះគំនរកម្ទេចឈើចម្រុះនិងជ័រ ដែលមានទំហំ២ម៉ែត្រ គុណ៣ម៉ែត្រ  ដែលបន្សល់ មកពីការធ្វើ កៅអីឈើ និងជ័រ ដែលគរាយប៉ាយពេញទីធ្លាក្នុង សិប្បកម្ម ខាងលើនេះ ចំពោះមូលហេតុគឺ បណ្តាល មកពីឆ្លងចរន្តអគ្គិសនី (ផ្ទុះស្សេខ្សែភ្លើង )៕  (ម៉េង)

បន្ថែមយោបល់របស់អ្នក

យោបល់

 

 

ព័ត៌មានពាក់ព័ន្ធ

error: Content is protected !!