ព្រឹតិ្តការណ៍ថ្មីៗ

រថយន្តមួយគ្រឿម៉ាក 4Runner បិទLogo TV5 បុកបង្គោលភ្លើង នឹងស្លាកសញ្ញា

4 សប្តាហ៍ មុន 36 តូ សុផល

ភ្នំពេញ ៖ បុរសម្នាក់ទំនងជាងងុយដេកបើករថយន្តមួយគ្រឿម៉ាក 4Runnerទំនងជាងងុយដេកបើកបរយ៉ាងលឿន

បានជ្រុលឡើងសួនច្បារចែកទ្រូងផ្លូវទៅបុកបង្គោលភ្លើង នឹងស្លាកសញ្ញាបាក់អស់មួយស្លាករងការខូចខាតខ្ទេចយ៉ាងដំណំ។

ហេតុការណ៍នេះ បានកើតឡើងកាលពីវេលាម៉ោង៣ និង៣០នាទីទៀបភ្លឺឈានចូលថ្ងៃទី២០ចខែឧសភាឆ្នាំ២០១៩តាមបណ្តោយផ្លូវជាតិលេខ៦A នៅចំណុចច្រកចូលទឹកសុទ្ធOral ស្ថិតនៅក្នុងសង្កាត់ព្រែកលៀប ខណ្ឌជ្រោយចង្វា។

តាមប្រភពព័ត៌មានពីសាក្សីដែលឃើញហេតុការណ៍បានអោយដឹងថាមុនពេលកើតុហេតុគេបានឃើញ

បុរសម្នាក់ បើករថយន្តបង្កមួយគ្រឿងម៉ាក 4Runner ពណ៌ទឹកប្រាក់ពាក់ស្លាកលេខ ភ្នំពេញ 2J-8305 បើកបរតាមបណ្តោយផ្លូវជាតិលេខ៦Aក្នុងទិសដៅពីជើងទៅត្បូងខណពេលមកដល់កន្លែងកើតហេតុខាងលើរថយន្តបានរេចង្កូតមកឡើងសួនចែកទ្រូងផ្លូវបណ្តាលហោះទៅបុកនឹងបង្គោលភ្លើងរួមនឹងស្លាកសញ្ញាជិះបញ្ច្រាស់ទិសដៅបណ្តាលអោយមួយស្លាកទៀតហើយកលជាប់រថយន្តនៅលើសួនច្បារតែម្តងថែមទាំងខូចខាតរថយន្តអស់មួយកំណាត់មុខទៅលេរួច។ សំណាងល្អហើយដែលមិនបង្កទៅអោយគ្រោះដល់ខ្លួនឯងនឹងអ្នកដ៏ទៃគ្រាន់តែខូចខាតសម្ភារះរបស់ខ្លួនឯងនឹងព្រទ្យសម្បត្តិរដ្ឋតែប៉ុណ្ណោះភ្លាមៗនោះដែលម្ចាស់រថយន្តបង្កបានរត់គេចខ្លួនបាត់ស្រមោលបន្សល់ទុកនៅតែរថយន្តបង្កនៅកន្លែងកើតហេតុ។

ក្រោយពេលកើតហេតុរថយន្តបង្កត្រូវបានសមត្ថកិច្ចធ្វើការវាសវែងស្ទូចយកទៅរក្សាទុកនៅការិយាល័យចរាចរណ៍ផ្លូវគោកស្នងការាជធានីភ្នំពេញរងចាំឲម្ចាស់រថយន្តចូលខ្លួនមកដោះស្រាយតាមផ្លូវច្បាប់។

បន្ថែមយោបល់របស់អ្នក

យោបល់

 

 

ព័ត៌មានពាក់ព័ន្ធ

error: Content is protected !!