ព្រឹតិ្តការណ៍ថ្មីៗ

ម្នាក់ទៀតហើយ! ជួយដូរគ្រឿងញៀន ត្រូវសមត្ថកិច្ច ឃាត់ខ្លួន

3 ខែ មុន 95 តូ សុផល

ភ្នំពេញ៖ ដោយអនុលោមតាមបទបញ្ជាដ៏ម៉ឹងម៉ាត់របស់ ឯកឧត្តម ឧត្តមសេនីយ៍ឯក ស ថេត អគ្គស្នងការរង និងជាស្នងការរាជធានីភ្នំពេញ

និងលោក សុខ ពេញវុធ អភិបាលនៃគណៈអភិបាលខណ្ឌដូនពេញ កំលាំងជំនាញខណ្ឌប៉ុសិ៍្ត បានបើកការស្រាវជ្រាវជាប់ជាប្រចាំចំពោះមុខសញ្ញាប្រព្រឹត្តបទល្មើសគ្រប់ប្រភេទ ជាក់ស្តែងនៅថ្ងៃទី២០ ខែឧសភា ឆ្នាំ២០១៩ វេលាម៉ោង១៥ និង៣០នាទី ក្រោយពីកំណត់បានមុខសញ្ញា នឹងទីតាំងប្រព្រឹត្តសកម្មភាពរួចមក សមត្ថកិច្ចយើងបានបើកកិច្ចប្រតិបត្តិការបង្ក្រាបចំពោះមុខសញ្ញាជួញដូរគ្រឿងញៀនយ៉ាងសកម្មប្រចាំតំបន់ ដែលកំពុងធ្វើសកម្មភាពចរាចរណ៍គ្រឿងញៀន ស្ថិតនៅចំណុចលើផ្លូវរថភ្លើង ក្រុម៣៩ ភូមិ៣ សង្កាត់ស្រះចក ខណ្ឌដូនពេញ រាជធានីភ្នំពេញ ដោយបានធ្វើការឃាត់ខ្លួនជនសង្ស័យចំនួន០១នាក់ ឈ្មោះ ផល សុភី ភេទប្រុស អាយុ៣៤ឆ្នាំ ជនជាតិខ្មែរ មុខរបរ និងទីលំនៅមិនពិតប្រាកដ។

រួមនឹងវត្ថុតាងដកហូត

១ ក្រាមពណ៌សថ្លាសង្ស័យជាគ្រឿងញៀនចំនួន១កញ្ចប់ធំ (មួយកញ្ចប់ធំ)។

២ ទូរស័ព្ទដៃមួយគ្រឿងម៉ាកសាំសុង ពណ៌ស។

៣ បំពង់ជ័រ ពណ៌ស្វាយមួយ សម្រាប់ចូកគ្រឿងញៀន។

៤ កូនថង់ប្លាស្ទិចមួយចំនួន។

ចំពោះមុខ កំលាំងជំនាញខណ្ឌ ប៉ុសិ៍្ត កំពុងបន្តការស្រាវជ្រាវរកបក្ខពួកនិងកសាងសំណុំរឿងដើម្បីបញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញអនុវត្តតាមនីតិវិធី។

ទិសដៅបន្ត អធិការដ្ឋាននគរបាលខណ្ឌដូនពេញ នឹងប៉ុស្តិ៍រដ្ឋបាលទាំង១១ ជំរុញការស្រាវជ្រាវនិងបន្តបើកការបង្រ្កាបជាប់ជាប្រចាំ។

បន្ថែមយោបល់របស់អ្នក

យោបល់

 

 

ព័ត៌មានពាក់ព័ន្ធ

error: Content is protected !!