ព្រឹតិ្តការណ៍ថ្មីៗ

ឃាត់ដោយទាំងសិស្សសាលាទៀត បង្ក្រាបសង្វៀនជល់មាន់ នៅស្រុកកៀនស្វាយ

5 ខែ មុន 68 តូ សុផល

កណ្ដាល៖ លោក ព្រុំ សំណាង អធិការប៉ូលិសស្រុកកៀនស្វាយ បានអោយដឹងថា ដោយកាលពីព្រឹកថ្ងៃទី១៩ខែឧសភាឆ្នាំ២០១៩នេះ កម្លាំងសមត្ថកិច្ចប៉ូលិសប៉ុស្តិ៍រដ្ឋបាលកំពង់ស្វាយ ស្រុកកៀនស្វាយ បានចុះបង្ក្រាបវង់ល្បែងស៊ីសងខុសច្បាប់ (ជល់មាន់) មួយកន្លែងនៅចំណុចចំការស្វាយ នៅខាងក្រោយភូមិ តែមិនស្គាល់ម្ចាស់ចំការស្វាយនៅក្នុងភូមិ ព្រែកតានប់២ ឃុំកំពង់ស្វាយ ស្រុកកៀនស្វាយ ខេត្តកណ្តាលនោះទេ។

លោកអធិការប៉ូលិសស្រុកកៀនស្វាយបានអោយដឹងថា ជនសង្ស័យមានគ្នា ៣នាក់

១. ឈ្មោះ អ៊ី សុផល ភេទ ប្រុស អាយុ ៥៣ឆ្នាំ សញ្ជាតិ ខ្មែរ មុខរបរ . កសិករមានទីលំនៅ ភូមិ ស្វាយប្រទាល ស្រុកស្អាង ខេត្តកណ្តាល ។

២. ឈ្មោះ អ៊ឹម សាម៉ាន់ ភេទ ប្រុស អាយុ ៤៨ឆ្នាំ សញ្ជាតិ ខ្មែរ មុខរបរ . កសិករមានទីលំនៅ ភូមិ ស្វាយប្រទាល ស្រុកស្អាង ខេត្ត កណ្តាល ។

ទី៣ ឈ្មោះ ពុំ ឈុនលី ភេទ ប្រុស អាយុ ១៣ឆ្នាំ សញ្ជាតិ ខ្មែរ មុខរបរ សិស្ស មានទីលំនៅ ភូមិ ព្រែកតានប់ ឃុំ កំពង់ស្វាយ ស្រុក កៀនស្វាយ ខេត្តកណ្តាល ។

លោកអធិការបន្តទៀតថាចំពោះវត្ថុតាងចាប់យក ៖រួមមាម

១-មាន់ជល់ចំនួន ០៣ ក្បាល

២-កន្ត្រកសំរាប់ដាក់មាន់ចំនួន០៣

៣-ជញ្ចីងថ្លឹងមាន់ចំនួន០១

៤-ស្កត់រុំជើងមាន់ចំនួន ៥ដុំ ប្រើអស់ ៤ដុំ

៥-ស្បែកជើងចំនួន ០២គូរ

៦-កញ្ចក់បាំងមាន់ ០១

៧-ម៉ូតូចំនួន ០២គ្រឿង។

លោកអធិការ ស្រុកកៀនស្វាយ ព្រុំ សំណាង បានអោយដឹងទៀតថា កាលពីពេលវេលាកើតហេតុខាងលើ ដោយមានការផ្ដល់ព័ត៌មាន ពីមហាជនដ៏ល្អម្នាក់គាត់រាយការណ៍មកថា គឺមានសកម្មភាព លេងល្បែងសុីសងជល់មាន់ មួយកន្លែងនៅចំណុចខាងលើនេះ ហើយភ្លាមនោះ កម្លាំងប៉ុស្តិនគរបាលរដ្ឋបាលកំពង់ស្វាយ សហការជាមួយ កំលាំងនគរបាលប៉ុស្តិ៍ឈើទាលនឹង កំលាំងជំនាញអធិការស្រុកៀនស្វាយ បានចុះបង្រ្កាប ទីតាំងលេងល្បែងស៊ីសជល់មាន់)ខាងលើ និងចាប់យកវត្ថុតាង ដូចបានរៀបរាប់ បញ្ជាក់នោះបញ្ជូនមកកាន់ អធិការដ្ឋាននគរបាលស្រុកកៀនស្វាយ ដើម្បីស្រាវជ្រាវរកម្ចាស់ទីតាំង កោះហៅមកធ្វើការអប់រំ ។

ជាមួយគ្នានេះដែរ មហាជនទូទៅគាត់បានស្នើ ទៅដល់ លោកអធិការប៉ូលិសស្រុកកៀនស្វាយ ព្រុំ សំណាង អោយប្រើកណ្ដាប់ដៃដែក ក្នុងការចុះបង្រ្កាបរាល់បនល្បែងស៊ីសងគ្រប់ប្រភេទ នៅក្នុងមូលដ្ឋានស្រុកកៀនស្វាយ នាបច្ចុប្បន្ន កំពុងបើកលេងល្បែងស៊ីសងនេះ ពិសេសបនល្បែងស៊ីសងជល់មាន់ និងកត់ចាក់កន្ទុយលេខ មានបើកលេងនៅស្ទើរគ្រប់ភូមិ ឃុំនាស្រុកកៀនស្វាយ ខេត្តកណ្ដាលនេះផង៕

បន្ថែមយោបល់របស់អ្នក

យោបល់

 

 

ព័ត៌មានពាក់ព័ន្ធ