ព្រឹតិ្តការណ៍ថ្មីៗ

សម្លាប់ចោលបំបិតមាត់ សង្ស័យលួចឃើញគេរួមរ័ក្ស​នៅក្នុងផ្ទះ

3 សប្តាហ៍ មុន 521 តូ សុផល

ខេត្តតាកែវ ៖ ក្មេងប្រុសរងគ្រោះម្នាក់ ​ត្រូវបានជនដៃដល់ល្បួងយកទៅសម្លាប់ចោល​ និងទម្លាក់ចូលក្នុងទឹកស្រះ ក្រោយពេលដែលឃើញ​ជនសង្ស័យកំពុងតែរួមរ័ក្ស​ នៅក្នុងផ្ទះ ជាមួយនឹងបងថ្លៃ។

ដោយខ្លាចបែកការណ៍ដល់អ្នកភូមិ និងប្តី ព្រោះតែឃើញ​ខ្លួន​កំពុងរួមរ័ក្ស​ជាមួយ​​បងថ្លៃស្រីនោះ ជនសង្ស័យបាន​បបួលល្បួងក្មេងប្រុសរងគ្រោះ​ទៅសម្លាប់ចោល​និង​ទម្លា​ក់​​ចូលស្រះទឹកយ៉ាងអណោចអធម៌ ។

ហេតុការណ៍បង្ករការភ្ញាក់ផ្អើលនេះបានកើតឡើងនាថ្ងៃទី១៩ ខែឧសភា ឆ្នាំ២០១៩ វេលាម៉ោង១៥នឹង១០នាទីរសៀល ស្ថិតក្នុងភូមិត្រពាំងក្រសាំង ឃុំពេជសារ ស្រុក​កោះ​អណ្តែត ខេត្តតាកែវ។

ជនសង្ស័យមានឈ្មោះ ហ៊ុន តុលា ភេទប្រុស អាយុ២៧ឆ្នាំ មុខរបរមិនពិតប្រាកដ រស់នៅភូមិឃុំកើតហេតុខាងលើ។

ចំណែកក្មេងប្រុសរងគ្រោះមានឈ្មោះ ទ្រី កក្កដា ភេទប្រុស អាយុ១៣ឆ្នាំ រស់នៅភូមិឃុំកើតហេតុជាមួយនិងជនសង្ស័យដែរ។

ពាក់ព័ន្ធនិងលួចលាក់មានសហាយស្មន់នេះ តាមការខ្សឹបខ្សៀវ​ពីអ្នកភូមិ​បាន​បង្ហើប​ថា ជនសង្ស័យ និងបងថ្លៃស្រី បានលួចទាក់ទងគ្មាជាយូរយារ​ណាស់​មក​ហើយ​ ព្រោះតែប្តីទៅធ្វើការនៅភ្នំពេញ​មួយខែពីខែទើបមកលេងផ្ទះម្តង ជា​ហេតុ​ធ្វើ​ឲ្យ​ប្រពន្ធ​មានឳកាសលួចលាក់បង្កាត់ភ្លើងស្នេហ៍លួចលាក់ជាមួយប្អូនថ្លៃ។

ហើយនៅថ្ងៃកើតហេតុក្មេងរងគ្រោះបានឃើញ ជនសង្ស័យកំពុងតែរួមរ័ក្ស​ជាមួយ​ស្ត្រីម្នាក់ ដែលត្រូវជាបងថ្លៃរបស់ជនសង្ស័យ ដោយខ្លា ចបែកការទើបជនសង្ស័យល្បួ​ងបបួលក្មេងរងគ្រោះទៅ ទាក់សត្វ មានឳកាស់ក៏អា ក សម្លាប់តែម្តង ។

បច្ចុប្បន្នជនសង្ស័យត្រូវបានសមត្ថកិច្ចចាប់ខ្លួន បញ្ជូនទៅកម្លាំង​ជំនាញ​ព្រហ្ម​ទណ្ឌ​កម្រឹត​ធ្ងន់ ​នៃស្នងការដ្ឋាននគរបាលខេត្តតាកែវ ចាត់ការបន្ត ។ដោយឡែក​សមត្ថកិច្ចមូលដ្ឋានកំពុងតែបន្តស្រាវជ្រាវបន្ថែមទៀតលើករណីសហាយស្មន់នេះ៕ ដោយ៖ សុខន

បន្ថែមយោបល់របស់អ្នក

យោបល់

 

 

ព័ត៌មានពាក់ព័ន្ធ

error: Content is protected !!