ព្រឹតិ្តការណ៍ថ្មីៗ

មនុស្ស៥នាក់ របួសធ្ងន់ស្រាល ដោយគ្រោះថ្នាក់ចរាចរណ៍រ វាងរថយន្ត និងម៉ូតូសណ្តោងរឺម៉ក

4 សប្តាហ៍ មុន 19 តូ សុផល

បាត់ដំបង៖ នៅវេលាម៉ោង១៨និង៤០នាទី ថ្ងៃទី១៩ ខែឧសភា ឆ្នាំ២០១៩ មានករណីគ្រោះថ្នាក់ចរាចរណ៍បានកើតឡើង១លើករវាងរថយន្តនិងម៉ូតូសណ្តោងរឺម៉កបណ្តាលអោយជនរងគ្រោះចំនួនពីរនាក់របួសធ្ងន់។

ហេតុការណ៍នេះបានកើតឡើងនៅចំណុចភូមិដូង ឃុំឈើទាល ស្រុកបាណន់ ខេត្តបាត់ដំបង។

ប្រភពព័ត៌មានបានអោយដឹងថា៖រថយន្តបង្កហេតុម៉ាក បាឡែនពណ៌ស្ករ បើកបរដោយបុរសម្នាក់ឈ្មោះ ធឹង លីដូរ ភេទប្រុស អាយុ៣៣ឆ្នាំ បានបុករះម៉ូតូជនរងគ្រោះឈ្មោះ រ៉េត វីត ភេទប្រុស អាយុ២៧ឆ្នាំ បាក់ជើងស្តាំ។

ប្រភពបានបន្តថា៖ការបុករះដូចការលើកឡើងខាងលើបានជ្រុលទៅបុករោងអាំងសាច់បណ្តាលអោយរបួសធ្ងន់ស្រាលចំនួន៣នាក់ទៀត។

ជនរងគ្រោះទី១-ឈ្មោះ ហ៊ាត កេសី ភេទស្រី អាយុ៣២ឆ្នាំ ទី២-អឿប សៅរិន ភេទស្រី អាយុ៤៥ឆ្នាំ ទី៣-និមល ភេទស្រី អាយុ អាយុ៤៣ឆ្នាំ ។

បច្ចុប្បន្នជនរងគ្រោះត្រូវបានបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យខេត្តបាត់ដំបង រីឯរងយន្តនិងម៉ូតូសមត្ថកិច្ចស្ទួនយកទៅរក្សាទុកនៅការិយាល័យចរាចរណ៍ផ្លូវគោកខេត្ត រងចាំការដោះស្រាយនៅពេលក្រោយ៕ដោយ សុខ កុសល

បន្ថែមយោបល់របស់អ្នក

យោបល់

 

 

ព័ត៌មានពាក់ព័ន្ធ

error: Content is protected !!