ព្រឹតិ្តការណ៍ថ្មីៗ

តុកតុក បើកជែងកង់បីឥណ្ឌា ក្រឡាប់ខ្លួនឯង រងរបួសធ្ងន់ស្រាល២នាក់

3 ខែ មុន 29 តូ សុផល

ភ្នំពេញ ៖ ដូចមតិលើកឡើងរបស់មហាជន អ្នកបើកបរម៉ូតូកង់បី មួយចំនួនបើកមិនខ្លាចស្លាប់ មិនគោរពច្បាប់មិនកោតក្រែងអ្នកដទៃ មួយករណីទៀតហើយ ផ្តើមដោយក្រុមអ្នកបើកម៉ូតូកង់បី ចំនួន ២គ្រឿង ប្រដេញសាកកម្លាំងគ្នា ធ្វើដូចជាល្បែងលេងសើច ផ្អើលអ្នកដំណើរ គេចចែកជើងគ្នា ទីបំផុត ម៉ូតូ២គ្រឿងខាងលើ ប្រកៀរគ្នា បណ្តាលឲ្យមួយគ្រឿងក្រឡាប់ផ្ងារជើងឡើងលើ របួសធ្ងន់ស្រាល២ មួយគ្រឿងទៀតមិនក្រឡាប់ បោលគេចទៅបាត់ កាលពីវេលាម៉ោង៣និង៥០នាទីរសៀល ថ្ងៃទី២០ ខែឧសភា ឆ្នាំ២០១៩ ស្ថិតនៅតាមផ្លូវបេតុង២៨គ្រួសារ ភូមិរោងចក្រ សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ ។

តាមប្រជាពលរដ្ឋ បានឲយដឹងថា មុនកើតហេតុ ឃើគម៉ូតូកង់បី២គ្រឿង មួគ្រឿងប្រភេទកង់បីឥណ្ឌា មួយគ្រឿងប្រភេទកង់បីសណ្តោងខ្មែរយើងនឹងទេ បើកប្រណាំងប្រដេញគ្នា តាមផ្លូវបេតុង២៨គ្រួសារ ពីកើតទៅលិច ល្បឿនលឿន ធ្វើជាល្បែងលេងសើច ផ្អើលអស់អ្នកដំណើរលើផ្លូវ ជាមួយ មានទាំងអ្នកលួចជេរទៀត កាលបើឃើញទង្វើរ អ្នកបើកម៉ូតូកង់បីខាងលើ បញ្ចេញចរឹក ដូចមួយផ្លូវមានតែឯង ចរឹកអាង សមាគមន៍ គ្នាខ្នង បក្ខពួកគាត់ ទើបពលរដ្ឋបានត្រឹមលួចដាក់ទំនាយ ទីបំផុត ការប្រកួតប្រជែង ជាលទ្ធផល មួយគ្រឿងក្រឡាប់ផ្ងារជើង របួស២នាក់ មួយគ្រឿង មិនបានក្រឡាប់ បោលរត់គេចទៅបាត់ ។

មាត់សុីអំបិលប្រហុករបស់ពលរដ្ឋ មែន អ្នកបើកម៉ូតូកង់បីនិងអ្នករួមដំណើរសើចលែងសំ ហូរឈាមកក្លាក់ ។

តែទោះជាចរឹកអ្នកបើកម៉ូតូកង់បីខាងលើ ព្រហើនបែបនេះក្តី ក្រោយពីបើកប្រណាំងម៉ូតូក្រឡាប់រងរបួសហើយ ពលរដ្ឋនៅមានចិត្ត អាណិតដល់ប្រពន្ធកូនរបស់គាត់នៅផ្ទះអត់ដឹងអី ក៏បាននាំគ្នាចេះតែជួយ យកតែបុណ្យទៅ ៕

បន្ថែមយោបល់របស់អ្នក

យោបល់

 

 

ព័ត៌មានពាក់ព័ន្ធ

error: Content is protected !!