ព្រឹតិ្តការណ៍ថ្មីៗ

រឿងរ៉ាវបាត់រថយន្ត​ របស់លោកប៊ុនរឿន​ មិនទាន់ចប់ទេ​, ដោយ​អ្នកនាង​ អារីយ៉ា​ បាត់ដំណឹងឈឹង​

1 ខែ មុន 435 តូ សុផល

រាជធានីភ្នំពេញ​ ៖ ឆាកជីវិតប៊ុនរឿនប្រុសស្អាតជ្រោយចង្វារហែលជាបងប្អូនភាគតិចណាស់ ដែលបានដឹងពីឆាកជីវិតពិត

របស់បងប្រុស ជួន ប៊ុនរឿន ដែលបានហែលឆ្លងកាត់ ជីវិតសែនល្វីង ជូរចត់ រហូតដល់ក្លែងចិត្តឲ្យស្រស្រស់អារីយ៉ា ចាប់ចិត្តស្រឡាញ់បាន ដោយនឹកថា ប៊ុនរឿន ប្រុសស្អាតខណ្ឌជ្រោយចង្វារ ជាមនុស្សអស្ចារ្យប៉ុណ្ណា?តែរហូតមកដល់ពេលនេះលោក ប៊ុនរឿន ពិតជាបុរសអស្ចារ្យមែន ដោយគេបានននះននៀល ចាប់ដៃគ្នាតស៊ូសាងជីវិតគូនេះដោយចាប់ផ្ដេីម ពីសមាជិក២នាក់ មក៦នាក់ គឺបានកូនប្រុសស្រី៤នាក់ទៀត…. អ្នកទាំងពីរកន្លងមកបានសាងនៅអ្វីៗដែលល្អ មនុស្សធម៍នានា​ រហូតធ្វើអោយថ្នាក់ដឹកនាំជាន់ខ្ពស់​ ថ្នាក់ដឹកនាំ​ផ្សេងៗ​ អ្នកតូចអ្នកធំ ជាច្រើនបានកោតសរសើរមិនដាច់ពីមាត់​ថាជា​ សកម្មជន​មនុស្សធម៍​ ដែលទទួលបានការគោរពស្រលាញ់រាប់អាន​ ស្ទេីគ្រប់ទីកន្លែង ហើយក្រុមគ្រួសារក៏បានឈានមកដល់ចំណុចដែលគួរឲ្យមោទនផងដែរ​ ជាពិសេសលោកនិងអ្នកនាង​អារីយ៉ា​ ទេីបតែទទួលបានចំណងដៃ​មង្គលការ​ កូនស្រីច្បងកាលពីអំឡុងខែកុម្ភះឆ្នាំ២០១៩ថ្មីៗនេះផងដែរ ។

តែថ្មីៗនេះបែរជាលោក ជួន ប៊ុ​ន​រឿ​ន អគ្គនាយក​ភ្ញាក់​ងារសារព័ត៌មាន​សង្គម TNB និង​ជា​សមាជិក​ក្រុមប្រឹក្សាខណ្ឌ​ជ្រោយចង្វារ បាន​ Live ផ្សាយផ្ទាល់​បង្ហោះ​ព័ត៌មាន ​ជា​សាធារណៈ​ ប្រកាស​មិន​ទទួលស្គាល់​ប្រពន្ធ​ទៀត​ទេ ហើយ​លោក​នឹង​ប្តឹង​ទៅ​សាលាដំបូង​រាជធានី​ភ្នំពេញ ដើម្បី​សុំ​លែងលះ​ប្រពន្ធ​ជាទី​ស្រលាញ់​។ ការ​ Live ​ផ្សាយផ្ទាល់​បង្ហោះព័ត៌មាន​តាម​បណ្តាញ​សង្គម​នេះធ្វេីឡេីង​កាលពី​រសៀល ថ្ងៃ​ទី​១៩ ខែឧសភា ២០១៩​ បន្ទាប់​ពី​បែកធ្លាយ​រឿង​រថយន្ត​តា​កូ​ម៉ា មួយ​គ្រឿង ដែល​ប្រកាស និង​ប្តឹង​សមត្ថកិច្ច​ថា​បាត់ តាម​ពិត​ប្រពន្ធ​ឈ្មោះ រ័​ត្ន អា​រី​យ៉ា ដែល​មានឈ្មោះ ជា​កម្មសិទ្ធិ​បាន​លួច​យក​ទៅ​លក់​ទៅវិញ​ ដោយមិនដឹងមូលហេតុ​ ក្នុងគោលបំណងអ្វីនោះទេ។

គួរ​បញ្ជាក់​ថា រថយន្ត​ម៉ាក​ TOYOTA TACOMA មួយ​គ្រឿង ពណ៌​ស ពាក់​ស្លាក​លេខភ្នំពេញ ២AN-០០៩០ ដែល​ជា​អំណោយ​របស់​លោក ឃ្លាំង ហួត អភិបាល​ខណ្ឌជ្រោយចង្វារ ត្រូវ​បាន​ចោរលួច​បាត់ និង​បង្ក​ឲ្យ​មានការ​ភ្ញាក់ផ្អើល​កាលពី​ថ្ងៃ​ទី​១៨ ខែឧសភា ឆ្នាំ​២០១៩​។ បន្ទាប់​ពី​បាត់​រថយន្ត​ជាទី​ស្រលាញ់ លោក ជួន ប៊ុ​ន​រឿ​ន ហៅ​ប៊ុ​ន​រឿ​ន ប្រុស​ស្អាត​ជ្រោយចង្វារ ក៏​បាន​ទៅ​ដាក់​ពាក្យបណ្តឹង​នៅ​កងរាជអាវុធហត្ថ និង​នគរបាល​ខណ្ឌ​ដើម្បី​ឲ្យ​ជួយ​ស្រាវជ្រាវ ព្រមទាំង​ប្រកាសរក និង​ផ្សព្វផ្សាយ​ព័ត៌មាន​តាម​បណ្តាញ​សង្គម និងបណ្ដាញផ្សព្វផ្សាយទាំងអស់​ និងខាងសារព័ត៌មាន​គ្រប់ស្ទេីគ្រប់ស្ថាប័ន​ ។

អ្វី​ដែល​មិន​នឹង​ស្មាន​ដល់​បន្ទាប់​ពី​មានការ​ផ្សាយ ហេីយថែមទាំងបង្ហោះ​ព័ត៌មាន មានការចែករំលែកបន្តគ្នា​ពេញបណ្ដាញសង្គម​ និងថែមទាំងមានសមត្ថកិច្ច​ទូទាំងរាជធានីភ្នំពេញ​ ប្រចាំការនៅតាមគោលដៅ​ដុតដៃដុតជើង​ឃ្លាំមើល​ទៀតនោះ ​ស្រាប់តែ​មាន​ព័ត៌មាន​ថា រថយន្ត​នោះ មិនមែន​ត្រូវ​ចោរលួច​ទេ ឈ្មោះ រ័​ត្ន អា​រី​យ៉ា ដែល​ជា​ភរិយា ជា​អ្នក​លួច​យក​ទៅ​លក់ ព្រោះ​រថយន្ត​នោះ បាន​ធ្វើ​ប័ណ្ណ​សម្គាល់​យានយន្ត (​កាត​គ្រី​) ដាក់​ឈ្មោះ​ប្រពន្ធ​។ តាម​ការ​ Live ​ព័ត៌មាន​របស់​លោក ជួន ប៊ុ​ន​រឿ​ន បាន​ឲ្យ​ដឹង​ថា រយៈពេល​២​ថ្ងៃ​មក​ហើយ ដែល​លោក​មិន​បាន​ដេក​នោះ​ទេ បន្ទាប់​ពី​រថយន្ត ដែល​ជា​អំណោយ របស់​លោក ឃ្លាំង ហួត អភិបាល​ខណ្ឌ​ជ្រោយចង្វារ ឲ្យ​សម្រាប់​ជិះ​បម្រើ​ការ​មនុស្សធម៌​នោះ​ត្រូវ​បាន​ចោរលួច​។

លោក ប៊ុ​ន រឿ​ន ក៏​បាន​ឲ្យ​ដឹង​ទៀត​ថា កាលពី​រសៀល ថ្ងៃ​ទី​១៦ ខែឧសភា ២០១៩នេះ រថយន្ត​នោះ ត្រូវ​បាន​ប្រពន្ធ​របស់​ខ្លួន​ជិះ យក​ទៅ​កក់សក់ ហើយ​ទៅ​បាត់​ហើយ នៅ​វេលា​ម៉ោង​ប្រមាណ​៥​ល្ងាច គាត់​ក៏​បាន​ទូរស័ព្ទ​ទៅ​ថា​ចូល​ផ្សារ​ទិញ​ម្ហូប ហើយក្រោយមក​ម៉ោង​ប្រមាណ​៦​ថា យក​រថយន្ត​មក​ទុក​សាលា​ខណ្ឌ ហើយ​បាត់​រហូត ណមួយទាក់ទង​ក៏​មិន​ចូលទៀត ដោយ​ស្មានថា ទៅ​លេង​ផ្ទះ​បងប្អូន​។ លុះពេល​ទៅ​រក​រថយន្ត​ជិះ​ក៏​បាន​ផ្អើល​បាត់​រថយន្ត ហើយ​ក៏​បាន​ទៅ​ប្តឹង កងរាជអាវុធហត្ថ​ខណ្ឌ​ កាលពី​ព្រឹក​ថ្ងៃ​ទី​១៨ ខែឧសភា ព្រមទាំង​ផ្សព្វផ្សាយ តាម​បណ្តាញសារព័ត៌មាន ហើយលោក​មាន​សង្ឃឹមថា ចោរទោះមានស្លាបក៏​រត់​មិន​រួច​នោះ​ទេ​។​

លុះ​ម៉ោង​ប្រមាណ​៧​ទៅ​៨​យប់ ថ្ងៃ​ទី​១៨ ខែឧសភា មាន​តេ​មក​ថា រថយន្ត​នោះ​ត្រូវ​បាន​ឈ្មោះ រ័​ត្ន អា​រី​យ៉ា ដែល​ជា​ម្ចាស់​ដើម​យក​មក​លក់​អោយឃ្លាំងទិញលក់រថយន្តមួយកន្លែង ធ្វេីឲ្យលោក​ស្ទេីធ្លាក់​ថ្នើ​ម​។ លោក​បញ្ជាក់​ថា រថយន្ត​នោះ​ត្រូវ​បាន​លោក ឃ្លាំង ហួត ទិញ​ឲ្យ​ដើម្បី​បម្រើ​ក្នុង​មូលដ្ឋាន និង​ការងារ​មនុស្សធម៌​។ នៅ​ក្នុង​ការ​កាត់ឈ្មោះ ក៏​បាន​ដាក់​ព្រោះ​ប្រពន្ធ​ខ្ញុំ​ទាំងអស់ ព្រោះ​របស់របរ​ដែល​គាត់​ទិញ​ដាក់​ឈ្មោះ ប្រពន្ធ​ទាំងអស់​។ មុន​ដំបូង​មិន​ជឿ​នោះ​ទេ​ តែ​ក្រោយមក​ក៏​បាន​ទទួល​ឯកសារ​ជា​បន្តបន្ទាប់ ទើប​ច្បាស់​ថា ប្រពន្ធ​ជា​អ្នកលក់​រថយន្ត ដោយ​មាន​ឯកសារ​ទិញ​លក់​ត្រឹមត្រូវ ដោយ​រថយន្ត​ទិញ​ក្នុង​តម្លៃ ១៨,៥០០​ដុល្លារ លក់​បាន​១៦,៨០០​ដុល្លារ​។

លោក ជួន ប៊ុ​ន​រឿ​ន ក៏​បាន​ឲ្យ​ដឹង​ទៀត​ថា ពេល​នោះ ខ្ញុំ​សោកស្តាយ​ដែល​បាត់​ឡាន ជាទី​ស្រឡាញ់​ដែល​មេ​ទិញ​ឲ្យ​សម្រាប់​បម្រើ​ការងារ​មនុស្សធម៌ ហើយ​សោកស្តាយ​ដែល​មិន​បាន​បំពេញ​កាតព្វកិច្ច ដែល​ខ្វះខាត​។ លោក ជួន ប៊ុ​ន​រឿ​ន ក៏​បាន​ប្រកាស​មិន​ទទួលស្គាល់​ប្រពន្ធ​ខ្ញុំ​ឈ្មោះ រ័​ត្ន អា​រី​យ៉ា ទៀត ហើយ​សុំ​ប្តឹង ទៅ​តុលាការ​ដើម្បី​លែងលះ​។ លោក ប៊ុនរឿន​ ពិតជាមិន​អស់ចិត្តឡេីយ ព្រោះមិន​ដែល​ឈ្មោះ​គ្នា​សោះ ហេីយក៏សូម​ជួន​ពរ​ឲ្យ​មាន​សេច​ក្កី​សុខ​។ លោក​បញ្ជាក់​ថា ពេល​នោះ​លោក​បន្សល់​ទុក​នូវ​សោ​នា​កម្ម និង​ការ​ឈឺចាប់ និង​ទ្រព្យសម្បត្តិ​មហាសាល​របស់ខ្ញុំ គឺ​កូន​៤​នាក់ ម្តាយក្មេក ចាស់ជរា និង​បំណុល​ធានា​គារ ព្រមទាំង​លុយ​នៅ​ក្នុង​ហោប៉ៅ​១,៧០០​លុយ​ខ្មែរ ។ ចំណែក​ប្រពន្ធ​ខ្ញុំ ប្រមូល​លុយ​យក​ទៅ​អស់​រួម​មាន​លុយ​លក់​រថយន្ត​, មាស ប្រមាណ​៧​ទៅ​៨​តម្លឹង ប្លា​ក់​ទី​ន​ប្រមាណ​៣​ទៅ​៤​តម្លឹង សរុប ប្រមាណ​៣​ទៅ​៤​ម៉ឺន​ដុល្លារ​។

យ៉ាងណាមិញ​ ទាំងអស់នេះគ្រាន់តែជាការអះអាងនិងរៀបរាប់របស់លោក​ ប៊ុនរឿន​ តែម្ខាងប៉ុណ្ណោះ​ សុទ្ធមិន​ខុស​ទេ​ដែល ពាក្យចាស់​ពោលថា (ចង្កៀង​ផ្ទះ​អ្នកណា គឺ​ភ្លឺ​ផ្ទះ​អ្នកនោះ​ហើយ)។

ជាមួយគ្នានេះ​ផងដែរ ការបែកបាក់​របស់​ពួកគាត់​ទាំងពី​រ ​អាច​កើតឡើង​ពិតប្រាកដ​មែនឬយ៉ាងណា? បេីគ្រប់យ៉ាងមិនទាន់ទទួលបានការបកស្រាយ​ ឬដេីមហេតុ ដោយសារអ្វី​ និងមិនទាន់ដឹងពីសមីខ្លួនអ្នកនាង​ រ័ត្ន​ ស្រីយ៉ា មួយម៉ាត់សោះឡេីយ​ ទោះជាយ៉ាងណា​ នៅពេលដែល​លោក ប៊ុន​រឿន​ Live ផ្សាយផ្ទាល់​ ធ្វេីឲ្យអ្នកដែលស្គាល់​លោកប៊ុនរឿននិងអ្នកនាងអារីយ៉ាជាច្រេីន បានចូលរួមផ្ដល់មតិ​ សម្ដែងការសោក​ស្ដាយ​ អ្នកខ្លះមិនជឿ​ អ្នកខ្លះលេីកទឹកចិត្ត​ អ្នកខ្លះយល់ថាបែបនេះ​ បែបនោះ​ និងបានវាយតម្លៃទៅលេី​អ្នកនាង​ អារីយ៉ា​យ៉ាងខ្លាំង ពិតណាស់​គាត់​ជាបុគ្គល​ល្បីទាំងប្ដីទាំងប្រពន្ធ (ទាំងក្នុង​បណ្ដាញសង្គម​និងជីវិតខាងក្រៅ) តែ​ទោះបុគ្គលល្បី​ក៏មាន​ជីវិត​ឯកជន​របស់​ពួកគាត់​ដែរ តួរ​យ៉ាង​ការបែកបាក់​របស់​គាត់ ហេីយការសំរេចចិត្ត​ធ្វើ​អ្វី​របស់​ពួកគាត់ នេះ​ជា​សិទ្ធ​របស់​ពួកគាត់ ព្រោះគ្រប់យ៉ាង​យេីងទេីបតែដឹងតែម្ខាងប៉ុណ្ណោះ​។

តើ​ការវិនិច្ឆ័យ​យ៉ាង​ដូចនេះ​តាមរយៈ​ភ្នែក​អ្នកឃើញ​តែប៉ុណ្ណោះ ឬ​អ្នកដឹង​ច្បាស់​អំពី​ផ្ទៃ​ក្នុងនៃ​គ្រួសារ​មួយ​នេះ? បើតាម​សីលធម៌​របស់​មនុស្ស ការ​ដៀល ប្រមាថ បៀតបៀន​នរណាម្នាក់ នេះ​មិនមែនជា​មនុស្ស​ប្រកបដោយ​សីលធម៌​នោះទេ។ តើ​អ្នក​បាន ដឹកនាំ​ជិវិត​អ្នក​ឲ្យ​បានល្អ​ប្រសើរ​ហើយ​ឬ​នៅ? តើ​អ្នកជា​មនុស្ស​ដែល​អ្នកផង​ជុំវិញ ស្រលាញ់​រាប់អាន​ទាំងអស់​ឬទេ?​ ។

ខណៈមជ្ឈដ្ឋានមួយចំនួន បានចូលរួមផ្ដល់មតិ​ផ្សេងវិញថា​ បេីអ្នកនាង​ អារីយ៉ា​ ប្រមូល​លុយ​យក​ទៅ​អស់​រួម​មាន​លុយ​លក់​រថយន្ត​, មាស ប្រមាណ​៧​ទៅ​៨​តម្លឹង ប្លា​ក់​ទី​ន​ប្រមាណ​៣​ទៅ​៤​តម្លឹង សរុប ប្រមាណ​៣​ទៅ​៤​ម៉ឺន​ដុល្លារ​ ខណៈដែលគ្រួសារជំពាក់បំណុលធនាគារ ជិត២ម៉ឺនដុល្លារ​ តេីអ្នកនាង​ អារីយ៉ា​ យកលុយទៅទុកបង់ផ្ដាច់បំណុលធនាគារ​ ពិតមែន​ទេ? ព្រោះសកម្មភាពទាំងអស់​ស្ថិតក្នុង​មន្ទិល​សង្ស័យនៅឡេីយ​ ខណៈដែល​អ្នកនាង​អារីយ៉ា​ បាត់ដំណឹង​ឈឹង​ មិនដឹងនៅទីណានៅឡេីយ ។
ហេីយសម្រាប់ពេលនេះ ក៏មានអ្នកព្រួយបារម្មយ៉ាងខ្លាំង ព្រោះអ្នកនាង​ អារីយ៉ា​ យកលុយទៅច្រេីនយ៉ាងនេះ​ ខណៈដែល​ការផ្សព្វផ្សាយ​ជាសាធារណៈ​ថា​ អ្នកនាង​ យកលុយទៅជាមួយជិត៤ម៉ឺនដុល្លារ​ទៀត​ ឬយកដាក់ចូលកុងធនាគារ ? ដូច្នេះហេីយ​សូមគិតពីសុវត្ថិភាពរបស់អ្នកនាងផង​! សូម​ធ្វើការ​អភ័យទោស​ទុកជាមុន​នៅក្នុង​សំណេរ និង​ការបញ្ចេញមតិ​របស់អ្នកនិពន្ធ​ (ដោយបងម៉េង​)។

បន្ថែមយោបល់របស់អ្នក

យោបល់

 

 

ព័ត៌មានពាក់ព័ន្ធ

error: Content is protected !!