ព្រឹតិ្តការណ៍ថ្មីៗ

កញ្ញា​ សាត​ ស្រី​ប៉ុច​ សរសេរ​សំណេរ​​ដោយ​ប្រើ​ជើង​ ថ្លែង​អំណរគុណ​ រដ្ឋមន្ត្រី​ ខៀវ​ កាញារិទ្ធ​

4 ខែ មុន 112 តូ សុផល

ភ្នំពេញ​៖ពិការ​ដៃ​ទាំង​សងខាង​តាំងពី​កំណើត​ កញ្ញា​ សាត​ ស្រី​ប៉ុច​ បាន​សរសេរ​សំណេរ​មួយ​ដោយ​ប្រើជើងថ្លែង​អំណរគុណ​ដល់​លោក​ ខៀវ​ កាញារីទ្ធ​ រដ្ឋមន្ត្រី​ក្រសួង​ព័ត៌មាន​ ដែល​បាន​ផ្តល់​ថវិកា​ ក៏ដូចជា​សម្ភារៈ​សិក្សា​មួយ​ចំនួន​ផងដែរ​ ។

កញ្ញា​ សាត​ ស្រី​ប៉ុច​ បញ្ជាក់​ថា​ “នាងខ្ញុំពិតជាមានសេចក្តីសោមនស្សរីករាយនិងរំភើបឥតឧបមា ដោយបាន លោកអ៊ុំ​ ឯកឧត្ដម​ ខៀវ​ កាញារិទ្ធ​ រដ្ឋមន្រ្តីក្រសួងព័ត៌មាន ព្រមទាំងលោកជំទាវ បានពាំនាំយកថវិកាមកឲ្យរូបនាងខ្ញុំ និងសម្ភារៈសិក្សាមួយចំនួនផងដែរ”។

កញ្ញា​ពិការ​ដៃ​ទាំង​សងខាង​រូប​នេះ​ បន្ត​ថា​ “នាងខ្ញុំសូមឲ្យវត្ថុស័ក្តសិទ្ធគ្រប់ទិសតាមថែរក្សាឲ្យលោកទាំងពីរ ជួបតែសេចក្តីសុខ សុខភាពរឹងមាំ ជោគជ័យគ្រប់កិច្ចការងារ”។

សូម​បញ្ជាក់​ថា​ កញ្ញា​ សាត ស្រីប៉ុច ពិការដៃទាំងសងខាងពីកំណើត​ ។ ប៉ុន្តែ​ភាពពិការនេះ​ មិនបានបង្អាក់ដំណើរជីវិតរបស់កញ្ញាឡើយ ដោយបានតស៊ូរៀនដល់ថ្នាក់ទី១២ហើយ ដោយបច្ចុប្បន្នកញ្ញាកំពុងរៀនវិទ្យាល័យឥន្ទ្រទេវី។

ក្រៅពីប្រឹងប្រឹងរៀនសូត្រ​ កញ្ញា​ សាត​ ស្រី​ប៉ុច​ បានផ្សាយលក់ផលិតផលតាម Facebook រកប្រាក់ចំណូលទ្រទ្រង់ជីវិតថែមទៀតផង​ ៕

បន្ថែមយោបល់របស់អ្នក

យោបល់

 

 

ព័ត៌មានពាក់ព័ន្ធ