ព្រឹតិ្តការណ៍ថ្មីៗ

សមត្ថកិច្ច ឃាត់ខ្លួនជនសង្ស័យម្នាក់ពាក់ព័ន្ធករណីចោរកម្ម

4 ខែ មុន 69 តូ សុផល

បាត់ដំបង៖ បុរសម្នាក់ឈ្មោះ លឿង សុខហេងលៀប ភេទប្រុស អាយុ២៩ឆ្នាំ ត្រូវសមត្ថកិច្ចចាប់ខ្លួន

បន្ទាប់ពីបានធ្វើសកម្មភាពលួចទូរស័ព្ទក្នុងផ្ទះនារីរងគ្រោះម្នាក់នៅសង្កាត់អូរចារ។

ប្រភពព័ត៌មានបានអោយដឹងថា៖ជនសង្ស័យខាងលើ ត្រូវបានកម្លាំង បង្កការ បង្ក្រាប នៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង ឃាត់ខ្លួននៅចំណុចភូមិកាប់គោថ្មី សង្កាត់អូរចារ ក្រុងបាត់ដំបង កាលពីវេលាម៉ោង ១៥និង៤០នាទី ថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០១៩។

ចំណែកនារីរងគ្រោះ ឈ្មោះ ជិន ចាន់ស្រីរ័ត្ន ភេទស្រី អាយុ២៤ឆ្នាំ មានទីលំនៅក្នុងភូមិដាំស្ពៃ សង្កាត់ស្លាកែត ក្រុងបាត់ដំបង។

វត្ថុតាងដែលសមត្ថកិច្ចដកហូតបានរួមមាន៖ទូរស័ព្ទម៉ាក iPhone 6 ពណ៌ក្រហមមួយគ្រឿង iPhone 7 plus ពណ៌ខ្មៅមួយគ្រឿងនិងអត្តសញ្ញាណប័ណ្ណ សញ្ជាតិខ្មែរមួយសន្លឹក។

ក្រោយពីសមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យរួច ក៍ប្រគល់ទូរស័ព្ទអោយទៅម្ចាស់ដើមវិញ រីជនសង្ស័យត្រូវបានសមត្ថកិច្ចជំនាញកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងខេត្តដើម្បីផ្តន្ទាទោសទៅតាមនិតិវិធី៕ដោយ សុខ កុសល

បន្ថែមយោបល់របស់អ្នក

យោបល់

 

 

ព័ត៌មានពាក់ព័ន្ធ