ព្រឹតិ្តការណ៍ថ្មីៗ

បោះបង្គោល ក្នុងសមុទ្រចឹង ប្លង់រឹង ឬប្លឹងរាវ ?

4 ខែ មុន 81 តូ សុផល

William Guang ៖ បោះបង្គោលដល់ក្នុងសមុទ្រទៀត ? សូមបញ្ជាក់ថា សមុទ្រ បឹងបួរ ព្រៃភ្នំ ទន្លេ ជាកម្មសិទ្ធរបស់រដ្ឋ!

តើការបោះបង្គោលដល់ក្នុងសមុទ្រនេះ ឈរលើប្លង់កម្មសិទ្ធប្លង់រឹងឬប្លឹងរាវ ? បើប្លង់ រឹង ជាប្លង់រឹងត្រឹមលើដី ឬលាតសន្ធឹងដល់ក្នុងសមុទ្រ ?

នេះជារូបភាព នៅសមុទ្រខេត្តកំពត ផ្សព្វផ្សាយលក់ដោយក្រុមហ៊ុនលក់អចលនទ្រព្យមួយ ដែលអះអាងថាមានប្លង់រឹង ដូចនេះខ្ញុំឆ្ងល់ថាតើប្លង់រឹងត្រឹមឆ្នេរចំងាយ៥០ម៉ែត្រ ឬប្លង់រឹងចូលដល់សមុទ្រ ទើបគេអាចបោះបង្គោលចូលសមុទ្របានដូចនេះ?

បញ្ជាក់ ៖ អ្នកវិនិយោគអាចវិនិយោគបានលុះត្រាទទួលបានសិទ្ធអនុប្បយោគ ឬសម្បទានពីរដ្ឋ តែឋិតក្នុងល័ក្ខខ័ណ្ឌមួយចំនួន ។

បន្ថែមយោបល់របស់អ្នក

យោបល់

 

 

ព័ត៌មានពាក់ព័ន្ធ