ព្រឹតិ្តការណ៍ថ្មីៗ

មុខសញ្ញាឆក់ម្នាក់ ជាប់ខ្នោះបានសម្រេច

4 សប្តាហ៍ មុន 44 តូ សុផល

ភ្នំពេញ ៖ជនសង្ស័យម្នាក់ ត្រូវសមត្ថកិច្ចចាប់ខ្លួន ក្រោយធ្វើសកម្មភាពឆក់ទូរស័ព្ទដៃពីបុរស ជិះម៉ូតូកង់បីបានសំរេច

កាលវេលាម៉ោង៨និង៤៥នាទីយប់ថ្ងៃទី១៧ ខែ ឧសភា ឆ្នាំ២០១៩នៅចំណុចមុខផ្ទះលេខ៧៦C តាមផ្លូវ១៤៣ ក្រុម៥២ ស្ថិតនៅភូមិ៥ សង្កាត់បឹងកេងកងទី២ ខណ្ឌចំការមន ។

ជនរងគ្រោះ ឈ្មោះ ផែ ថាវរៈ ភេទប្រុស អាយុ ២៦ឆ្នាំ បុគ្គលិកក្រុមហ៊ុន ស្នាក់នៅផ្ទះលេខ៥ ផ្លូវ២១បេតេ សង្កាត់បឹងទំពុន១ ខណ្ឌមានជ័យ សម្ភារៈបាត់បង់ មានទូរស័ព្ទដៃ ម៉ាក iPhone X ពណ៌ស ។

ជនសង្ស័យ ឈ្មោះ សៅ សៀម ភេទប្រុស អាយុ ១៩ឆ្នាំ មុខរបរសិស្ស ស្នាក់នៅផ្ទះលេខ៨ ផ្លូវ៣៧១ ភូមិព្រែក សង្កាត់ច្បារអំពៅ១ ខណ្ឌច្បារអំពៅឃាត់ខ្លួនពីបទលួចមានស្ថានទម្ងន់ទោស (ឆក់)ទូរស័ព្ទដៃម៉ាកម៉ាក iPhone X ពណ៌ស ។

ចំណែកបក្ខពួករត់រួចខ្លួន ២នាក់ ទី១ ឈ្មោះ គឹមស្រេងហៅចេន ភេទប្រុស អាយុ ១៧ឆ្នាំ ស្នាក់នៅម្តុំបេនឡានច្បារអំពៅ(ជាអ្នកបើកម៉ូតូឌ្រីមសង់ធ្វើសកម្មភាពឆក់)។ និងទី២ផល ភេទប្រុស អាយុ១៩ឆ្នាំជិះម៉ូតូស៊ុយសូគីនិចពណ៍ផ្កាឈូកមិនចាំស្លាកលេខ(ជាអ្នកបិទគូថ)។

លោក អ៊ួន រតន: មេប៉ុស្តិ៍នគរបាលរដ្ឋបាលបឹងកេងកងទី២ ខណ្ឌចំការមនបានអោយដឹងថាមុនកើតហេតុស្រ្តីរងគ្រោះបានជិះម៉ូតូកង់បីពីម្ដុំវត្តសន្សំកុសលគោលបំណងទៅជួបមិត្តភ័ក្រ្តីស្រីហើយមកដល់ចំណុចកើតហេតុបានដកទូរស័ព្ទដៃចេញពីកាបូបបំរុងតេរកមិត្តភ័ក្រ្តពេលកំពុងនិយាយក៏មានជនសង្ស័យ២នាក់ជិះម៉ាកឌ្រីមសង់ពណ៍ខ្មៅបានជិះម៉ូតូមកអែបមកខាងឆ្វេងដៃឆក់ទូរស័ព្ទដៃរបស់គាត់ ហើយស្រែកផ្អើលឆាឡោ តែជនសង្ស័យភ័យពេកជិះម៉ូតូគេចប្រហែល១០០ម៉ែត្រក៏ជិះម៉ូតូទៅបុកខឿនចិញ្ចើមផ្លូវបណ្ដាលដួលហើយពេលសមត្ថកិច្ចមកដល់ជនសង្ស័យម្នាក់ជាអ្នកបើកម៉ូតូលើកម៉ូតូជិះរត់គេចខ្លួនចោលបក្សពួកម្នាក់ក៏សមត្ថកិច្ចមកដល់ចាប់វាយខ្នោះយកមកប៉ុស្តិ៍ដើម្បីសាកសួរនាំតែម្ដង ។

សមត្ថកិច្ចបន្តថាក្រោយពីសាកសួរនាំជនសង្ស័យរួចនិងបានទទួលពាក្យបណ្ដឹងពីជនរងគ្រោះហើយសម្ភារៈបាត់បង់ មានទូរស័ព្ទដៃ ម៉ាក iPhone X ពណ៌សបានប្រគល់អោយអ្នករងគ្រោះវិញហើយចំណែកជនសង្ស័យឃាត់ខ្លួនយកទៅអធិការដ្ឋាននគរបាលខណ្ឌចំការមនដើម្បីចាត់ការតាមនីតិវិធីច្បាប់តែជនសង្ស័យ២នាក់ទៀតសមត្ថកិច្ចនិងស្រាវជ្រាវតាមចាប់យកមកដាក់ទោសទណ្ឌតាមផ្លូវច្បាប់៕

បន្ថែមយោបល់របស់អ្នក

យោបល់

 

 

error: Content is protected !!