ព្រឹតិ្តការណ៍ថ្មីៗ

រថយន្តស្ទូច​ខូចកណ្ដាលផ្លូវរាប់ម៉ោង​ មិនដាក់ សញ្ញាសម្គាល់ ធ្វើឲ្យបុរសម្នាក់ ជិះម៉ូតូលឿនជ្រុលទៅបុកដួលបោកក្បាលស្លាប់​ នៅមុខវត្តស្ទឹងមានជ័យ​!

4 ខែ មុន 55 តូ សុផល

ភ្នំពេញ ៖ បុរសម្នាក់ជិះម៉ូតូលឿនពេក មិនប្រុងប្រយត្ន័ ជ្រុលទៅបុកគូទ​រថយន្តស្ទុចដែលខូចចតនៅស្ងៀមកណ្ដាលផ្លូវ មិនបានដាក់ផ្លាកសញ្ញា​សម្គាល់ បណ្ដាលឲ្យ​បោកកន្ទុយរថយន្តរយះដាច់សាច់មុខមួយចំហៀង និងខ្ទាតទៅប៉ះម៉ូតូមួយគ្រឿងទៀត​ បណ្ដាលឲ្យដួលបោកក្បាលស្លាប់ក្នុងថ្លុកឈាមយ៉ាងអាណោចអធ័ម​ ចំណែកម៉ូតូម្ខាងទៀត​ របួសស្រាល​និងឃើញភាគីម្ចាស់ម៉ូតូដែលខ្ទាតមកប៉ះខ្លួននោះ​ ស្ដូកស្ដឹង​ទៀតនោះ ក៏លើកម៉ូតូជិះចេញទៅបាត់តែម្ដង​។

គ្រោះថ្នាក់​ចរាចរណ៍ដ៏រន្ធត់នេះបង្កការភ្ញាក់ផ្អើលដល់អ្នកដំណើរ កាលពីវេលាម៉ោង១១:១០​នាទី​យប់ ថ្ងៃសៅរិ៍ ទី១៨ ខែឧសភា ឆ្នាំ២០១៩ ត្រង់ចំណុចមុខវត្តស្ទឹងមានជ័យ លេីកំណាត់ផ្លូវ២១៧​ ស្ថិតក្នុងភូមិភ្នាត​ សង្កាត់ស្ទឹងមានជ័យទី២​ ខណ្ឌមានជ័យ​ រាជធានីភ្នំពេញ​។

ជនរងគ្រោះមានឈ្មោះ​ នៅ​ វីរៈ អាយ២៩ឆ្នាំ មុខរបបុគ្គលិកចាក់សាំងស្នាក់នៅភូមិប្ររកា​ សង្កាត់ព្រៃសរ​ ខណ្ឌដង្កោ​ មានស្រុក​កំណើតនៅភូមិព្រៃម្លង​ ឃុំព្រៃខ្លាស្រុកកោះអណ្ដែត​ ​ខេត្តតាកែវ។

យោងតាមប្រភពព័ត៌មានពីកន្លែងកើតហេតុ​បានឲ្យដឹងថា​ មុនពេលកើតហេតុ គេឃើញ​ រថយន្តស្ទូកមួយគ្រឿងម៉ាកហុីយ៉ាដាយពណ៍​ស​ ពាក់ស្លាកលេខភ្នំពេញ3C-2366​ ខូច​នៅ​កណ្ដាលផ្លូវ​ជាច្រេីនម៉ោងណាស់មកហេីយ និងម្ចាស់រថយន្តមិនបាន​ដាក់ផ្លាកសញ្ញាអ្វីជាសម្គាល់ទៀតនោះ លុះមក​ដល់ម៉ោងកើតហេតុ ស្រាប់តែជនរងគ្រោះខាងលើ​ បានជិះម៉ូតូមួយគ្រឿង ម៉ាកស្មាក់រ៉េវ៉ូ (Smash REVO) ពណ៌ទឹកក្រូចលាយខ្មៅ ពាក់ស្លាកលេខ សៀមរាប 1J-3271​ ធ្វើដំណើរតាមបណ្ដោយ​ ផ្លូវ២១៧ ទិសដៅពីត្បួងទៅជើងក្នុងល្បឿនយ៉ាងលឿន មកពីក្រោយវ៉ាក់អើជាមួយថយន្ត ទាំងមិនមានអ្វីសម្គាល់ទៀតនោះ​ ទេីបគេចមិនផុត ក៏ជ្រុលទៅបុកចំពីក្រោយចំហៀងខាងស្ដាំពេញទំហឹង បណ្ដាលឲ្យ​ម្ចាស់ម៉ូតូបោកនឹងកន្ទុយរថយន្តរយះដាច់សាច់មុខមួយចំហៀង និងខ្ទាតទៅប៉ះម៉ូតូមួយគ្រឿងទៀត​ បណ្ដាលឲ្យដួលបោកក្បាលស្លាប់ក្នុងថ្លុកឈាមយ៉ាងអាណោចអធ័ម​ ចំណែកម៉ូតូម្ខាងទៀត​ របួសស្រាល​និងឃេីញភាគីម្ចាស់ម៉ូតូដែលខ្ទាតមកប៉ះខ្លួននោះ​ ស្ដូកស្ដឹង​ទៀតនោះ ក៏លេីកម៉ូតូជិះចេញទៅបាត់តែម្ដង​។

ក្រោយពេលកើតហេតុកម្លាំងសមត្ថកិច្ចប៉ុស្តិ៍ស្ទឹងមានជ័យទី២ បានចុះទៅដល់ទីតាំងកើត​ហេតុរួចទាក់ទងទៅសមត្ថកិច្ចជំនាញចុះមក​វាស់វែងយករថយន្តនិងម៉ូតូ​ ទៅរក្សាទុក​បណ្ដោះអាសន្ន​ នៅ​ការិយាល័យចរាចរណ៍ផ្លូវគោក នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ រងចាំដោះ​ស្រាយតាមច្បាប់ ។ ចំណែកសពជនរងគ្រោះសមត្ថកិច្ចធ្វើកំណត់​ហេតុប្រគល់ឲ្យសាច់ញាតិ​យកទៅធ្វើបុណ្យ​តាមប្រពៃណី ៕

បន្ថែមយោបល់របស់អ្នក

យោបល់

 

 

ព័ត៌មានពាក់ព័ន្ធ