ព្រឹតិ្តការណ៍ថ្មីៗ

ខឹងប្តីផឹកស៊ី និយាយមិនស្តាប់តូចចិត្តក៍ចង ក សម្លាប់ខ្លួនតែម្តង

4 ខែ មុន 85 តូ សុផល

ភ្នំពេញ៖ ស្ត្រីម្នាក់ដោយសាតូចចិត្តនិងប្តីផឹក ស៊ីនិយាយណែនាំមិនស្តាប់តូចចិត្តខ្លួនឯងក៍ចងកធ្វើអត្តឃាត់ខ្លួនឯង

ដោយយកក្រម៉ាចង ក និងចង្រឹងបង្អូច បង្កភ្ញាក់ផ្អើលប្តឹងសមត្ថកិច្ចមូលដ្ឋានកាលពី ម៉ោង២២និង៣០នាទីយប់ ថ្ងៃទី១៨ឧសភា២០១៩នៅផ្ទះល្វែងក្នុងបុរីលឹមឈាងហាក់ភូមិត្រពាំងថ្លឹង៤សង្កាត់ចោមចៅ១ ខណ្ឌពោធិ៍សែនជ័យ។

ស្ត្រីដែលគិតខ្លីខាងលើ ឈ្មោះ ទូច យឹម អាយុ ២៨ ឆ្នាំ មុខរបរ កម្មការនីរោចក្រស្នាក់នៅភូមិត្រពាំងថ្លឹង៤សង្កាត់ចោមចៅ១ ខណ្ឌពោធិ៍សែនជ័យ។ចំណែកប្តីឈ្មោះ ឌុត សំអាត អាយុ៣៧ឆ្នាំ ជាជនពិការ(ស្វិតជើងសងខាង) មានមុខរបរ ជាគ្រូបង្រៀន ភាសារចិន នៅផ្ទះទីតាំងខាងលើ។

ប្រភពពីបុរសជាប្តីបានឲ្យដឹងថាមុនកើតហេតុក្រោយពីគាត់បង្រៀនសិស្សចប់បានហៅបងប្រុសមកហូបបន្តិចបន្តូចមុខផ្ទះពេលនោះប្រពន្ធគាត់បានអង្គុយលេងទូរស័ព្ទក្នុងផ្ទះនិងបានឆាតមកអោយគាត់ឈប់ផឹកពេលនោះគាត់បានឆាតទៅវិញដោយដឺដងរបៀបលេងសើចក្រិយពីគាត់ឈប់ផឹកក៍ចូលបន្ទប់ងូតទឹកលុះចេញមកវិញស្រាប់តែឃើញប្រពន្ធគាត់ចងកសម្លាប់ខ្លួនយកយកក្រម៉ាចងនិងចង្រឹងបង្អូចទៅហើយទោបីគាត់និងប្រជាពលរដ្ឋខំព្យាយាមជួយសង្គ្រោះក៍មិនអាចសង្គ្រោះបាន។បុរសជាប្តីបានប្រាប់ទៀតថាកន្លងមកប្តីប្រពន្ធគាត់ស្រឡាញ់គ្នាណាស់មិនដែលមានទំនាស់អ្វីឡើយមិនគួរគាត់គិតខ្លីដល់ថ្នាក់ទៅចងកសម្លាប់ខ្លួនទេ។

តាមការចុះពិនិត្យរបស់សមត្ថកិច្ចជំនាញការិយាល័យបច្ចេកទេសវិជ្ជាសាស្ត្ររាជធានីភ្នំពេញនិងក្រោមការពិនិត្យរបស់ឧកញ៉ា វិជ្ជ:បណ្ឌិត នង សុវណ្ណរ័ត្ន ជាគ្រូពេទ្យកោសលវិច្ច័យ យរាជធានីភ្នំពេញបានបញ្ជាក់ថាស្ត្រីខាងលើពិតជាធ្វើអត្តឃាត ដោយយកក្រម៉ាចង កសម្លាប់ខ្លួនឯងពិតប្រាកដមែន ។

បច្ចុប្បន្នសពបានប្រគល់អោយសាច់ញាតិយកទៅធ្វើបុណ្យតាមប្រពៃណី។

បន្ថែមយោបល់របស់អ្នក

យោបល់